បរទេស៖ នៅថ្ងៃអាទិត្យនេះ ការស្ទាបស្ទង់មតិថ្មីមួយ បានរកឃើញថា ប្រជាជនអាមេរិកភាគច្រើនយល់ស្របថា បច្ចុប្បន្នសហរដ្ឋអាមេរិក មិនមានការធ្វើតេស្ត រកមេរោគឆ្លងកូវីដ១៩ គ្រប់គ្រាន់នោះទេ។ នៅបន្ទាប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលលោកប្រធានាធិបតីត្រាំ បានប្រាប់ពីចំនួន នៃការធ្វើតេស្តកូវីដ១៩ ជាក់ស្តែងដែលកំពុងត្រូវបានធ្វើឡើង នៅសហរដ្ឋអាមេរិក គឺទទួលបានជោគជ័យសារព័ត៌មាន ABC News បានធ្វើការស្ទង់មតិមួយ កាលពីថ្ងៃសុក្រ។ ជាលទ្ធផល ក្នុងនោះអ្នកឆ្លើយតបប្រមាណជា...
នៅថ្ងៃនេះកីឡាករ ខ្សែការពារមាឌធំ របស់អង់គ្លេសJohn Stones ត្រូវបានសាកសួរ ពីសំណាក់ក្រុមប៉ូលិស នៅក្រោយពេល ដែលត្រូវបានរងការចោទប្រកាន់ថា បានលួចបង្កប់កាម៉េរានៅក្នុងផ្ទះ ដែលអតីតមិត្តស្រី របស់ខ្លួនរស់នៅ។ នាងMille Savage វ័យ២៥ឆ្នាំ គឺជាអ្នកទូរស័ព្ទទៅប្តឹងប៉ូលិស ដើម្បីដាក់ពាក្យចោទប្រកាន់ កីឡាកររបស់ក្លឹបMan Cityរូបនេះ នៅក្រោយពេល ដែលនឹងបានដឹងនាងត្រូវបានStone បានដឹងនិងឃើញគ្រប់សកម្មភាពរបស់ខ្លួន ក្នុងគ្រាដែលរស់នៅក្នុងផ្ទះវិឡា...
បរទេស៖ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បាននិយាយ ថា រដ្ឋបាលរបស់លោក កំពុងពិចារណាលើសំណើជាច្រើន អំពីអង្គការសុខភាពពិភពលោក ក្នុងនោះគឺមានទាំងការត្រឡប់ផ្តល់មូលនិធី ក្នុងទំហំកម្រិត ដូចលើកមុនផងដែរ។ នៅក្នុងការបង្ហោះមួយ នៅក្នុងបណ្តាញសង្គម Twiiter លោកត្រាំ បានបញ្ជាក់ថា នៅមិនទាន់មានការសម្រេចចិត្ត ជាផ្លូវការនៅឡើយ ដែលត្រូវបានធ្វើឡើង។ រំលឹកដែរថា...
បរទេស៖ ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានពិគ្រោះយោបល់ ជាមួយប្រទេសជប៉ុន ស្តីពីការបន្ធូរបន្ថយលើការគ្រប់គ្រងព្រំដែន ចំពោះអ្នកធ្វើដំណើរធ្វើពាណិជ្ជកម្ម ដើម្បីជួយឲ្យសកម្មភាពជំនួញ មានភាពរស់រវើកឡើងវិញ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត Yomiuri នៅថ្ងៃអាទិត្យនេះ។ គោលគំនិត ដែលបានអនុវត្តហើយរវាង ប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិននោះ នឹងអនុញ្ញាតឲ្យពាណិជ្ជករធ្វើដំណើរ ឆ្លងព្រំដែនបានរហ័ស ប្រសិនបើពួកគេតេស្តឃើញថា គ្មានមេរោគកូរ៉ូណា នៅមុនពេលចាកចេញ...
បរទេស៖ រដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងអនុញ្ញាតឲ្យអត្តពលិកបរទេស ដែលប្រកួតក្នុងលីគកីឡាក្នុងប្រទេស ចូលមកក្នុងប្រទេសរុស្ស៊ី ស្របពេលដែលចំនួននៃករណី ឆ្លងមេរោគកូវីដ១៩ បានកើនលើសចំនួន២៨០.០០០ករណីហើយ។ នៅក្នុងខែមីនា ប្រទេសរុស្ស៊ី បានបិទព្រំដែនមិនឲ្យជនបរទេសចូល និងផ្អាកជើងហោះហើរអន្តរជាតិទាំងអស់ លើកលែងតែការវិលត្រឡប់មកវិញ របស់ប្រជជនរុស្ស៊ី ឬក៏ការវិលត្រឡប់របស់ជនជាតិបរទេស ទៅកាន់ប្រទេសកំណើតពួកគេវិញ ក្នុងគោលបំណងទប់ស្កាត់ ការរាតត្បាតឆ្លងនៃវីរុសកូរ៉ូណា។ តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលរុស្ស៊ីបាននិយាយប្រាប់ថា អត្តពលិក...
បរទេស៖ មន្ទីរបញ្ចកោណនៅថ្ងៃសុក្រ សប្ដាហ៍នេះបាននិយាយប្រាប់ថថា សហរដ្ឋអាមេរិក កំពុងតែបន្តធ្វើការដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយត្រូវបានគេរំពឹងថា នឹងបំពេញទៅតាមរយៈកាលកំណត់ ដែលបានព្រមព្រៀងគ្នាជាមួយពួកតាលីបង់ កាលពីដើមឆ្នាំនេះ។ នៅក្នុងអំឡុងធ្វើសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានមានប្រសាសន៍យ៉ាងដូច្នេះថា “នោះនៅតែកំពុងតែប្រព្រឹត្តទៅ យើងរំពឹងថា នឹងសម្រេចបានរឿងនោះ នៅក្នុងរយៈកាលកំណត់ ដែលបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងជាមួយពួកតាលីបង់”។ យោងតាមសេចក្តីរាយការណ៍ពីកាសែត...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំងឺកូវីដ១៩ផ្សេងទៀតចំនួន៤២៨នាក់បានស្លាប់នៅចក្រភពអង់គ្លេស គិតត្រឹមរសៀលថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណា កើនឡើងនៅក្នុងប្រទេសដល់ទៅ៣៣.៦១៤នាក់ ។ តួលេខទាំងនេះរាប់បញ្ចូលទាំង ការស្លាប់ទំាងអស់ ក្នុងនោះមាននៅតាមមន្ទីរពេទ្យនានា កន្លែងថែទំាសុខភាព និងតាមសហគមន៍ ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មានអ្នកធ្វើតេស្តដែលមានលទ្ធផលវិជ្ជមាន...
សេអ៊ូល៖ ក្រុមប្រឆាំងអាវុធនុយក្លេអ៊ែរអន្តរជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេប៉ាន់ស្មានថា បានចំណាយថវិកាចំនួន ៦២០ លានដុល្លារអាមេរិក សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួនកាលពីឆ្នាំមុន។ យុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលជាអង្គការ ឈ្នះរង្វាន់ណូបែលសន្តិភាព បានធ្វើការប៉ាន់ស្មាន នៅក្នុងរបាយការណ៍ អំពីការចំណាយ ដែលប្រទេសចំនួន ៩ រួមទាំងប្រទេសកូរ៉េខាងជើង បានធ្វើលើការអភិវឌ្ឍនុយក្លេអ៊ែរ។ តួលេខនេះ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានអនុម័តផែនការ សកម្មភាពមួយ ជាមួយសមាជិកក្រុមចំនួនប្រស G-២០ ផ្សេងទៀត ដែលផ្តោតលើការ ថែរក្សាបណ្តាញផ្គត់ផ្គង់សកល និងការបដិសេធការ អនុវត្តរបាំងពាណិជ្ជកម្មថ្មីៗ ខណៈដែលការរីករាលដាល នៃមេរោគឆ្លងវីរុសថ្មី បន្តរឹតត្បិត ដល់សកម្មភាពអាជីវកម្ម។ រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង Yoo Myung-hee បានពិភាក្សា ជាមួយសមភាគី មកពីក្រុមប្រទេស...
សេអ៊ូល៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងចរចាលើកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិ ដែលនឹងអាចទទួលយកបាន ទាំងចំពោះប្រធានាធិបតីលោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតី មូន ជេអ៊ីន។ ប្រទេសទាំងពីរ បានឃ្លាតឆ្ងាយពីគ្នា ថាតើទីក្រុងសេអ៊ូល គួរតែចូលរួមវិភាគទាន ដល់ការចំណាយ ក្នុងការរក្សាកងទ័ពអាមេរិក ចំនួន ២៨.៥០០ នាក់ដែលឈរជើង នៅលើឧបទ្វីបនេះ។...