កីឡា

អតីតមិត្តស្រីកីឡាករ Jone Stones ខលប្តឹងឲ្យចាប់ខ្លួន កីឡាកររូបនេះ

នៅថ្ងៃនេះកីឡាករ ខ្សែការពារមាឌធំ របស់អង់គ្លេសJohn Stones ត្រូវបានសាកសួរ ពីសំណាក់ក្រុមប៉ូលិស នៅក្រោយពេល ដែលត្រូវបានរងការចោទប្រកាន់ថា បានលួចបង្កប់កាម៉េរានៅក្នុងផ្ទះ ដែលអតីតមិត្តស្រី របស់ខ្លួនរស់នៅ។

នាងMille Savage វ័យ២៥ឆ្នាំ គឺជាអ្នកទូរស័ព្ទទៅប្តឹងប៉ូលិស ដើម្បីដាក់ពាក្យចោទប្រកាន់ កីឡាកររបស់ក្លឹបMan Cityរូបនេះ នៅក្រោយពេល ដែលនឹងបានដឹងនាងត្រូវបានStone បានដឹងនិងឃើញគ្រប់សកម្មភាពរបស់ខ្លួន ក្នុងគ្រាដែលរស់នៅក្នុងផ្ទះវិឡា តម្លៃ៦លានផោន រួមគ្នាកាលពីមុន។

គូស្នេហ៍តាំងតែពីវ័យក្មេងមួយគូនេះ បានបាក់បែកគ្នាកាលពីឆ្នាំ២០១៨ គឺក្រោយពេលប៉ុន្មានខែប៉ុណ្ណោះ ដែលខ្សែការពារតម្លៃ៥០លានផោនរូបនេះ បានជួយឲ្យអង់គ្លេសឡើង ទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top