កីឡា

Bundesliga បើកឆាក៦ប្រកួត យប់មិញ ដំណើរការល្អ ថ្ងៃនេះមាន ២ប្រកួតទៀត

ការប្រកួតជាលើកដំបូងឡើងវិញ នៃលីគកំពូលអាល្លឺម៉ង់ Bunesliga ត្រូវបានធ្វើឡើង កាលពីយប់មិញ ក្រោយការផ្អាកការប្រកួត អស់រយៈពេលជិត ២ខែកន្លងមក។

ទោះបីជាមិនមាន ទស្សនិកជនទស្សនា ក៏ពិតមែនប៉ុន្តែគេសង្កេតឃើញថា ដំណើរការប្រកួតប្រព្រឹត្ត ទៅជាធម្មតា ដូចការគ្រោងទុកហើយលទ្ធផល ដល់ទៅ៦ប្រកួត ត្រូវបានរកឃើញផងដែរ កាលពីយប់មិញដោយក្នុងនោះ គេមើលឃើញថា Dortmund រកបានជ័យជំនះចាស់ដៃជាងគេ គឺទៅដល់៤ទល់នឹង០លើក្រុមSchalke។

នៅយប់ថ្ងៃនេះផងដែរ ក៏មាន២ប្រកួតទៀត នៅក្នុងលីគកំពូលអាល្លឺម៉ង់ ដែលនឹងត្រុវធ្វើការប្រកួតគឺក្រុមFC Koln ប៉ះនឹងក្រុមMainzចំណែកឯUnion Berlin នឹងត្រូវប៉ះBayern Munich ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top