ប៉ារីស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនៗ រួមមានក្រុមហ៊ុន Dell ក្រុមហ៊ុនM icrosoft និងក្រុមហ៊ុន Google បានចូលរួមក្នុងគំនិតផ្តួចផ្តើមថ្មីមួយ ដែលមានគោលបំណង បង្កើតសេដ្ឋកិច្ចរង្វង់ សម្រាប់អេឡិចត្រូនិចនាឆ្នាំ ២០៣០ ចំពេលមានការព្រួយបារម្ភ អំពីបញ្ហាកាកសំណល់អេឡិចត្រូនិច របស់ពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ គម្រោងនេះបានកើតឡើង ដោយសារតែភាព មិនចេះអត់ធ្មត់របស់មនុស្សជាតិ ចំពោះទូរស័ព្ទស្មាតហ្វូន...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងធ្វើសមយុទ្ធទ័ពជើងទឹកដ៏ធំមួយ រួមជាមួយប៊ែលហ្ស៊ីក បារាំងនិងជប៉ុន នៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់នៅក្នុងតំបន់។ តាមសេចក្តីរាយការណ៍ សមយុទ្ធនេះ នឹងឃើញមាននាវាមកពីប្រទេសទាំង៤ ធ្វើសមយុទ្ធនៅសមុទ្រអារ៉ាប់និងឈូងសមុទ្រអូម៉ង់ ហើយនាវាដែលចូលរួមនោះ រួមមាននាវាផ្ទុកយន្តហោះបារាំង Charles de Gaulle ក៏ដូចជានាវាវាយប្រហារទាំងក្នុងទឹកនិងលើគោក USS Makin Island។ ក្រៅពីនោះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្រុមហ៊ុនវិនិយោគបរទេសជាច្រើន គឺនៅតែបន្តមានភាពសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះទីផ្សាររបស់ប្រទេសចិន ដដែលជាពិសេសនៅពេលដែលវិធី នៃការប្រយុទ្ធប្រឆាំងដ៏មានប្រសិទ្ធភាព នាពេលកន្លងមករបស់រដ្ឋាភិបាលប្រទេសចិន។ ជាក់ស្តែងតាមប្រភពដដែល បានបង្ហាញថាការវិនិយោគដោយផ្ទាល់ពីបរទេសឬ FDI ចូលទៅក្នុងទីផ្សាររបស់ប្រទេសចិនមានការកើនឡើង រហូតទៅដល់៣១,៥ភាគរយធៀបទៅនឹងឆ្នាំទៅ ឬប្រមាណជា២៧,១៧ពាន់លានដុល្លារ ក្នុងអំឡុងពេលតែ២ខែប៉ុណ្ណោះដើមឆ្នាំ២០២១នេះ។ អ្នកវិនិយោគនិងក្រុមហ៊ុន វិនិយោគបរទេសទាំងនោះត្រូវបានគេដឹងថាបានសម្លឹងឃើញពីទីផ្សារ ដ៏មានសក្តានុពលរបស់ប្រទេសចិនជាពិសេស ចំពោះការកើនឡើងនៃការចំណាយនៃពលរដ្ឋរបស់ប្រទេសចិនតែម្តង ចំពោះទំនិញប្រើប្រាស់និងផលិតផលនានា។ តួលេខនៃការកើនឡើង នៃការចំណាយរបស់ពលរដ្ឋចិនត្រូវបានរកឃើញ...
បរទេស ៖មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន បានិយាយនៅថ្ងៃសៅរ៍នេះថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានតេស្តវិជ្ជមានជម្ងឺកូវីដ១៩ ក្រោយពេលពីរថ្ងៃបន្ទាប់ពីបានចាក់ថ្នាំវ៉ាក់សាំងដូសដំបូងរបស់លោក និងជំរុញប្រជាជនមិនឲ្យស្ទាក់ស្ទើរក្នុងការចាក់ថ្នាំវ៉ាក់សាំង។ អ្នកជំនាញសុខាភិបាលនិយាយថា កម្មវិធីចាក់ថ្នាំវ៉ាក់សំាងរបស់ប្រទេសប៉ាគីស្ថាន បានជួបជាមួយភាពស្ទាក់ស្ទើរខ្លាំងឡើង ហើយការតេស្តវិជ្ជមានរបស់លោកនាយករដ្ឋមន្ត្រីនោះ អាចនឹងក្លាយជាការរុញច្រានដ៏ធំ ចំពោះការជំរុញឲ្យចាក់ថ្នាំវ៉ាក់សាំងនៅក្នុងប្រទេស ដែលមានប្រជាជន២២០លាននាក់នេះ។ រដ្ឋមន្ត្រីសុខាភិបាល លោក Faisal Sultan បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា...
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិកបានទទួលលិខិតជាច្រើនពីពលរដ្ឋអាមេរិក ដែលបានសុំទោសចំពោះការលើកឡើង របស់លោកប្រធានាធិបតី ចូ បៃដិន កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះនៅក្នុងបទសម្ភាសន៍រវាងលោក ចូ បៃដិន ជាមួយ ABC News លោក បៃដិន...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើកាសពិតជាក់ស្តែង របស់ខ្លួនផ្ទាល់ (VR) ហើយឥឡូវនេះ បានបង្ហាញប៉ាតង់ថ្មីថា វានឹងត្រូវបានភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀត រួមទាំងស្បែកជើងឆ្លាតវៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានទទួលប៉ាតង់ថ្មីជាស្បែកជើងវៃឆ្លាត ដែលផ្ញើសារឆ្លើយតបទៅអ្នកប្រើប្រាស់ នៅពេលពួកគេកំពុងលេងហ្គេមក្នុងពិភពនិម្មិត។ រូបភាពលើឯកសារមានលក្ខណៈ ប្រហាក់ប្រហែលនឹងស្រោមជើង ឬស្បែកជើង ដោយផ្តល់នូវអារម្មណ៍ប្លែកៗ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា នាយករដ្ឋមន្ត្រីអង់គ្លេស បានអទទួលការចាក់វ៉ាក់សាំង AstraZeneca ជាលើកដំបូង ។ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩ Oxford-AstraZeneca ជាលើកដំបូងនៅឯមន្ទីរ St Thomas’ នៅក្នុងទីក្រុងឡុងដ៏ ។ កាលពីថ្ងៃសុក្រម្សិលមិញនេះ...
បរទេស៖ មនុស្សជាង ៥០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ១៤ ទីមីនា ដែលជាថ្ងៃដ៏បង្ហូរឈាមខ្លាំងបំផុត ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយស៊ីវិល កាលពីថ្ងៃទី ១ ខែកុម្ភៈ។ កម្លាំងសន្តិសុខត្រូវបានគេថតបាន ពេលបាញ់ទៅហ្វូងមនុស្ស បំផ្លាញទ្រព្យសម្បត្តិស៊ីវិល និងវាយទៅលើពេទ្យស្ម័គ្រចិត្ត។ ចាប់តាំងពីពេលនោះមក យោធាមីយ៉ាន់ម៉ា បានដាក់ចេញច្បាប់អាជ្ញាសឹក នៅតាមបណ្តាទីក្រុងមួយចំនួន ទាំងក្នុងនិងជុំវិញទីក្រុងធំបំផុត...
កីឡាករ ខ្សែប្រយុទ្ធឆ្នើមស្លាបឆ្វេង Jadon Sancho ត្រូវបានគេដឹងគ្រប់គ្នាមកហើយថា បានចាកចេញពីក្លឹបមេឃខៀវ Man City តាំងតែពីឆ្នាំ២០១៧មកម្ល៉េះ ទៅចូលរួមជាមួយនឹងក្លឹបខ្លាំងអាល្លឺម៉ង់ Dortmund ហើយក៏បានក្លាយខ្លួន ទៅជាតារាឆ្នើម នៅទីនោះផងដែររហូតមក។ នៅថ្ងៃនេះគ្រូបង្វឹក របស់ក្លឹបមេឃខៀវ Man City លោក Pep Guardiola បានធ្វើការលើកឡើងរបស់...
តេហរ៉ង់ៈ កាសែតចិនដេលី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់និងប្រទេសរុស្ស៊ី បានធ្វើការរិះគន់ចំៗ ទៅលើការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ដោយក្នុងនោះរដ្ឋឥស្លាមអ៊ឺរ៉ង់ បានហៅវាថា ជាពុតត្យុតដ៏អាក្រក់ ខណៈដែលរុស្សីបានព្រមានថា ជាសកម្មភាពគម្រាមកំហែង ទៅដល់ស្ថេរភាពពិភពលោក។ គួរឲ្យដឹងដែរថា អង់គ្លេសកាលពីថ្ងៃអង្គារ បានប្រកាសអំពីផែនការ បង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ពី១៨០ទៅដល់២៦០គ្រាប់ ឲ្យបាននៅត្រឹមចុងទសវត្សនេះ ដែលវាគឺជាការដកស្រង់ចេញពីការគូសបញ្ជាក់ឡើងវិញ នូវគោលនយោបាយការបរទេសរបស់ខ្លួន។...