ក្រុមជម្រើសជាតិក្រូអាតនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅរាត្រីនេះម៉ោង១០:០០នាទីក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ២០២២។ មុនការប្រកួតមកដល់គ្រូរបស់ក្រូអាតលោក Zlatko Dalic បាននិយាយថា ក្រុមរបស់លោកបានត្រៀមរួចរាល់ក្នុងការប្រយុទ្ធជាមួយប្រេស៊ីលដែលជាក្រុមគេរំពឹងអាចឈ្នះពាននៅឆ្នាំនេះ។ លោកដឹងថា ប្រេស៊ីលជាក្រុមខ្លាំង និងជាជម្រើសជាតិល្អក្នុងព្រឹត្តិការណ៍ World Cup ប៉ុន្តែក្រូអាតត្រូវតែប្រឈមមុខ។ ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON...
ចិន៖ នេះបើយោងតាមក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា Kuaizhou 11 ជាគំរូរ៉ុក្កែតដឹកជញ្ជូនថ្មីបំផុតដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន China Aerospace Science and Industry Corp បានបញ្ចប់ការហោះហើរដោយជោគជ័យលើកដំបូងរបស់ខ្លួនដោយបានលើកផ្កាយរណបពិសោធន៍មួយទៅកាន់ទីអវកាស ។ CASIC ជាអ្នកម៉ៅការអវកាសដ៏សំខាន់មួយរបស់ប្រទេសបាននិយាយថា គ្រាប់រ៉ុក្កែតនេះបានផ្ទុះនៅម៉ោង ៩ និង ១៥ នាទីព្រឹកពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់...
អាល្លឹំម៉ង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា មនុស្សចំនួន២៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់នៅទូទាំងប្រទេសអាល្លឺម៉ង់ ដោយសង្ស័យថា បានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ។ ក្រុមនៃឥស្សរជនស្តាំនិយម និងអតីតយោធាត្រូវបានគេបញ្ជាក់ថា បានរៀបចំសម្រាប់ “ថ្ងៃ X” ដើម្បីវាយលុកអគារសភា Reichstag និងដណ្តើមយកអំណាច ។ បុរសម្នាក់ឈ្មោះ Heinrich XIII...
The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan កំពុងបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ Ferran Torres ទាំងដែលកីឡាករកំពុងលេងឲ្យក្លឹប Barcelona នៅឡើយ។ ប្រភពដដែលបានសរសេរទៀតថាកីឡាករខ្សែប្រយុទ្ធរូបនេះ កំពុងធ្វើការសម្រេចចិត្តក្នុងការ បន្តឬចាកចេញពីក្លឹប Barcelona នាពេលខាងមុខដោយសារតែមិនសូវ បានបង្ហាញទំរង់លេងបានល្អនោះ ទេជាមួយនឹងក្លឹបអេស្បាញ នេះហើយ AC Milan កំពុងតែធ្វើការព្យាយាមក្នុងការបញ្ចុះបញ្ចូលកីឡាករនៅឡើយ។...
ជម្រើសជាតិអេស្បាញទីបំផុតគឺបានសម្រេចចិត្ត ដើរចេញពីគ្រូបង្វឹកលោក Luis Enrique ហើយបន្ទាប់ពីបរាជ័យក្រោមស្នាដៃរបស់ម៉ារ៉ុកនៅពានរង្វាន់ ពិភពលោកវគ្គ១៦ក្រុមថ្មីៗកន្លងមកនេះ។ ទោះបីជាបានចាប់ផ្តើមបានយ៉ាងល្អក្នុងការប្រកួត ដំបូងក្នុងពូលយកឈ្នះកូស្តារីកាលទ្ធផល៧ ទល់នឹង០ និងបញ្ចប់ការប្រកួតក្នុង ពូលបានយ៉ាងល្អក្តីប៉ុន្តែអេស្បាញបែរជាមកចាញ់ម៉ារ៉ុកក្នុងវគ្គ១១ ម៉ែត្រកាត់សេចក្តីទៅវិញ។ ទោះបីជាយ៉ាងណាក្តីសហព័ន្ធបាល់ទាត់ អេស្បាញបានសរសេរថា៖ សូមថ្លែងអំណរគុណដល់លោក Luis Enrique និងក្រុមគ្រូបង្វឹក របស់គាត់ទាំងអស់ដែលបានជួយដល់ក្រុម ការងារជម្រើសជាតិនាពេលកន្លងមកច្រើនឆ្នាំនេះ។ ក្នុងពេលបណ្តោះអាសន្ននេះគ្រូបង្វឹក U21...
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបាននិយាយថា អ្នកវិទ្យាសាស្ត្រមកពីប្រទេសអារ៉ាប៊ីសាអូឌីតនឹងមានឱកាសអនុវត្តការពិសោធន៍មួយនៅលើស្ថានីយអវកាស Tiangong របស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងជួយក្នុងការរចនា និងផលិតកោសិកាពន្លឺព្រះអាទិត្យដែលមានប្រសិទ្ធភាពខ្ពស់។ យោងតាមកិច្ចព្រមព្រៀងមួយបានចុះហត្ថលេខាកាលខែមីនា ឆ្នាំ២០២១ដោយគណៈកម្មការអវកាសអារ៉ាប៊ីសាអូឌីត និងទីភ្នាក់ងារអវកាសចិនថា ការពិសោធន៍អារ៉ាប៊ីសាអូឌីតនឹងផ្តោតលើការសិក្សាពីឥទ្ធិពលនៃកាំរស្មីលោហធាតុលើដំណើរការនៃកោសិកាពន្លឺព្រះអាទិត្យមានប្រសិទ្ធភាពខ្ពស់។ ស្ថាប័នចំនួន២មកពីប្រទេសអារ៉ាប៊ីសាអូឌីត មជ្ឈមណ្ឌលជាតិសម្រាប់បច្ចេកវិទ្យាណាណូ និងសម្ភារៈកម្រិតខ្ពស់ និងទីក្រុង King Abdulaziz សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានចូលរួមក្នុងគម្រោងនេះស្ថិតក្នុងចំណោមកម្មវិធីវិទ្យាសាស្ត្រអន្តរជាតិចំនួនប្រាំបួនដំបូងត្រូវបានជ្រើសរើសដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការអវកាស និងទីភ្នាក់ងារអវកាសចិនដែលមានមនុស្សដឹកនាំនឹងធ្វើឡើងនៅលើស្ថានីយ Tiangong។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវអារ៉ាប៊ីសាអូឌីតថា ការពិសោធន៍នេះនឹងមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃកោសិកាពន្លឺព្រះអាទិត្យ...
ភ្នំពេញ៖លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទតំណាងឲ្យសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាជាតិលើកទី៣ ការងារកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣នៅក្រសួងការពារជាតិ។ លោក តែម ម៉ឺន អគ្គលេខាធិការនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា...
បរទេស៖អតីតទីភ្នាក់ងារសំងាត់ CIA របស់អាមេរិកលោក Philip Giraldi កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កំពុងបន្តស្វែងរកវិធីសាស្ត្រក្នុងការទាញ សហរដ្ឋអាមេរិក ព្រមទាំងណាតូផង ឲ្យចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងសង្គ្រាម។ លោក Giraldi ដែលបានថ្លែងបែបនេះថា៖នេះគឺជាបំណងដ៏ច្បាស់លាស់របស់លោក Zelensky នៅក្នុងគំនិតរបស់ខ្ញុំ។ក្នុងនោះគាត់ក៏ បានព្យាយាមក្នុងការបាញ់មីស៊ីលឲ្យខុស គោលដៅធ្លាក់ក្នុងប្រទេសប៉ូឡូញដែលបានសម្លាប់មនុស្ស២នាក់ហើយព្រមទាំង បានព្យាយាមសុំឲ្យណាតូចូលរួម អន្តរគមន៍ផង។...
បរទេស៖ទីបំផុតក្រោយការខាតបង់ជាបន្តបន្ទាប់លោក Elon Musk ដែលធ្លាប់ជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកដោយ Forbes នោះកាលពីថ្ងៃពុធម្សិលមិញនេះ គឺបានធ្លាក់ចេញពីបញ្ជីឈ្មោះនេះហើយ។ អាជីវកម្មជាច្រើនរបស់លោកបានខាតបង់ជាពិសេសក្រុមហ៊ុន លក់រថយន្តអគ្គិសនីដែលវាបាន ធ្វើឲ្យភាគហ៊ុនទាំងអស់របស់លោក Musk ដាំក្បាលចុះតគ្នាហើយក្នុងពេល ជាមួយគ្នានេះលោកទើបតែបានជះលុយ ប្រមាណជា៤៤ពាន់លានដុល្លារដើម្បីទិញយកបណ្តាញសង្គមយក្ស Twitter ផងនោះ។ យោងតាមបញ្ជីរបស់ The Forbes ដែលបានចុះឈ្មោះលោក Musk ជាកំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតលើពិភពលោកតាំងតែពីខែកញ្ញាឆ្នាំ២០២១នោះ...
បរទេស៖ ការរួមភេទមុនរៀបការក្នុងប្រទេសឥណ្ឌូនេស៊ី នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូត ដល់មួយឆ្នាំ បន្ទាប់ពីសមាជិកសភារបស់ប្រទេសនេះ បានអនុម័តការកែប្រែដ៏ធំនៃក្រម ព្រហ្មទណ្ឌរបស់ប្រទេសកាលពីថ្ងៃអង្គារ បើទោះបីជាមានការតវ៉ាពីអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់ថ្មីដែលនឹងចូលជាធរមានក្នុងរយៈពេល ៣ ឆ្នាំ និងអនុវត្តចំពោះទាំងជនជាតិឥណ្ឌូនេស៊ី និងជនបរទេសដែលមកលេងប្រទេសនេះដូចគ្នា គឺហាមប្រាមរាល់ទំនាក់ទំនងផ្លូវភេទដែលមិនទាន់បានអាពាហ៍ពិពាហ៍ និងក៏ហាមឃាត់គូស្នេហ៍ដែលមិនទាន់រៀបការពីការរស់នៅជាមួយគ្នា ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល...