កីឡា

អតីតកីឡាករ Real Madrid ម្នាក់សង្ឃឹមអាចផ្ទេរ ទៅចូលរួមជាមួយនឹង​ Everton

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាបន្ទាប់ពីបានផ្ទេរមិនបានសម្រេចទៅចូឡរួមក្លឹប Union Berlin កីឡាករ Isco អតីតកីឡាករឆ្នើមរបស់ក្លឹប Real Madrid បានបន្តឈ្មោះជាកីឡាករគ្មានតម្លៃខ្លួននៅឡើយ។

កីឡាករអេស្បាញរូបនេះផ្ទាល់ត្រូវបានគេដឹងថាកំពុងមានសង្ឃឹមថ្មីមួយទៀតដើម្បីផ្ទេរទៅក្លឹបនៅអង់គ្លេសគឺ Everton ប៉ុន្តនៅចុងម៉ោងបញ្ហាមួយចំនួនដែល Everton មិនអាចធ្វើបានសម្រេចកិច្ចការងារនេះ ហើយនឹងត្រូវរងចាំរហូត ដល់ពេលវេលាថ្មីមកដល់ដើម្បីអាចធ្វើការងារជាមួយគ្នានៅអង់គ្លេស។

ចាប់តាំងតែពីបានផ្ទេរចេញពី Real Madrid ដោយមិនមានតម្លៃខ្លួនទៅ Sevilla និងបានផុតកុងត្រាជាមួយនឹង Sevilla តាំងតែពីខែធ្នូមកនោះគឺនៅមិនទាន់អាចរកក្លឹបថ្មីបាននៅឡើយខណៈដែលមានវ័យទើបតែ៣០ឆ្នាំនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top