លោក James Garfield ជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ និងមុនសតវត្សទី២០ ដែលអាចប្រើប្រាស់ដៃឆ្វេងសម្រាប់សរសេរអក្សរបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។ លោក James ត្រូវគេរាយការណ៍ថា លោកអាចប្រើប្រាស់បានទាំងដៃស្ដាំ និងដៃឆ្វេងនៅក្នុងពេលតែមួយបាន។ ជាពិសេសជាងនេះទៅទៀត លោកបានប្រើដៃឆ្វេងសរសេរភាសាក្រិក ខណៈដែលដៃស្ដាំប្រើសម្រាប់សរសេរភាសាឡាតាំង។ ក្រៅពីលោក James Garfield ដែលជាប្រធានាធិបតីអាមេរិកទី២០នោះ ក៏នៅមានប្រធានាធិបតីក្រោយៗមកទៀតចំនួន...
គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានស្វាគមន៍ជំនួយយោធារបស់លោកខាងលិចបន្ថែមទៀត ដែលលោកលើកឡើងថា នឹងជួយអ៊ុយក្រែន ក្នុងការការពារខ្លួនពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ លោក Reznikov បានប្រកាសកាលពីល្ងាចថ្ងៃអង្គារលើបណ្ដាញ Twitter ថាយោធាអ៊ុយក្រែន បានទទួលប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ (HIMARS) ចំនួន ៤គ្រឿងបន្ថែមទៀត ដែលពីមុនត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី។ នៅតាមផ្លូវក៏មានប្រព័ន្ធមីស៊ីលលើផ្ទៃទៅអាកាសកម្រិតខ្ពស់ជាតិ (NASAMS) ដែលមន្ត្រីអ៊ុយក្រែន...
The Goal ចេញផ្សាយនៅថ្ងៃនេះជឿជាក់ថាក្លឹបមេឃខៀវ Man City អាចទទួលបានសំណាងផ្ទួនៗ នៅក្រោយពេលដែលបានទទួលស្វាគមន៍វត្តមានកីឡាករ ពូកែរកគ្រាប់បាល់ Erling Haaland ទៅហើយនោះដោយនឹងអាច បន្ថែមកីឡាករដ៏មានសក្តានុពលម្នាក់ទៀតជាមិនខាននៅពេលខាងមុខ។ ប្រភពដដែលបានចេញផ្សាយទៀតថាកីឡាករគោលដៅបន្ទាប់ដែល Man City ចង់បាននោះគឺជាកីឡាករអង់គ្លេសកំពុងឡើងជើងខ្លាំងនៅអាល្លឺម៉ង់ Jude Bellingham ក៏ជាកីឡាករធ្លាប់លេងជាមួយនឹងក្លឹប Dortmund ជាមួយនឹង Haaland...
ហ្សូរីច៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ឆ្នេរ Copacabana ក្នុងទីក្រុង Rio de Janeiro និង Dubai Harborនៅប្រទេសអារ៉ាប់រួមស្ថិតក្នុងចំណោមទីតាំងចំនួន ៦ នៅទូទាំងពិភពលោកដែលរៀបចំពិធីបុណ្យសម្រាប់អ្នកគាំទ្រក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។ Plaza de la República របស់ទីក្រុងម៉ិកស៊ិក ជ្រលងភ្នំ Anhangabaú របស់ Sao Paulo...
ហ្សឺណែវ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា នាវាទេសចរណ៍ទី៣ពិភពលោកត្រូវបានជួលដោយអ្នករៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាដើម្បីដំណើរការជាសណ្ឋាគារអ្នកគាំទ្របាល់ទាត់ដែលចូលចតនៅកំពង់ផែដូហា ដើម្បីបន្ថែមបន្ទប់ដែលត្រូវការច្រើនសម្រាប់ការប្រកួត។ MSC Cruises មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានប្រកាសពីកិច្ចព្រមព្រៀងត្រឹមតែ៦សប្តាហ៍ មុនពេលការប្រកួតបាល់ទាត់ពិភពលោកគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកា។ បន្ទប់ ១,0៧៥ របស់ MSC Opera នឹងមានចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកាដល់ថ្ងៃទី ១៩ ខែធ្នូ។...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក បៃដិន បានដាក់ការត្រួតពិនិត្យការនាំចេញដ៏ទូលំទូលាយមួយកាលពីថ្ងៃសុក្រ រួមទាំងវិធានការកាត់ប្រទេសចិន ចេញពីបន្ទះឈីប semiconductor មួយចំនួន ដែលផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោកជាមួយនឹងឧបករណ៍របស់អាមេរិក ដោយពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងទូលំទូលាយក្នុងការដេញថ្លៃ ដើម្បីពន្យឺតការជឿនលឿនផ្នែកបច្ចេកវិទ្យា និងយោធារបស់ទីក្រុងប៉េកាំង។ ច្បាប់ដែលខ្លះចូលជាធរមានភ្លាមៗ បង្កើតលើការរឹតបន្តឹងដែលបានផ្ញើជាអក្សរនៅឆ្នាំនេះទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍កំពូល KLA Corp, Lam Research Corp និង Applied Materials...
គ្រូបង្វឹករបស់ក្លឹប Roma លោក Jose Mourinho បានធ្វើការឆ្លើយតបទៅនឹងព័ត៌មាននៃរបួសដ៏ធ្ងន់ធ្ងររបស់កីឡាករសំខាន់របស់ក្លឹបគឺកីឡាករ Paulo Dybala បន្ទាប់ពីកីឡាករបានចូលរួមប្រកួតនៅក្នុងការប្រកួតជ័យជំនះលើ ក្រុម Lecce ក្នុងលទ្ធផល២ទល់នឹង១។ Dybala គឺជាអ្នកស៊ុតបញ្ចូលបាល់គ្រាប់ទី២ជាគ្រាប់ជ័យជំនះជូនក្រុមប៉ុន្តែជឿជាក់ថាកីឡាករអន្តរជាតិរូបនេះនឹងត្រូវសម្រាកព្យាបាលរបួសសាច់ដុំដែលវានឹងអាចអូសបន្លាយរហូតដល់ឆ្នាំ២០២៣ឬមានន័យថាគាត់នឹងត្រូវខកខានការចូលរួមប្រកួត ជួយជម្រើសជាតិអាហ្សង់ទីនផងដែរនាពេលខាងមុខនេះ។ លោក Mourinho បាននិយាយថា៖ខ្ញុំអាចនិយាយបានថាវាគឺជារឿងដ៏អាក្រក់គឺពិតជាអាក្រក់។ខ្ញុំមិនមែនជាពេទ្យទេប៉ុន្តែតាមបទពិសោធរបស់ខ្ញុំកីឡាករ Paulo នឹងមិនអាចត្រឡប់មកចូលរួមប្រកួតវិញភ្លាមឡើយរហូទដល់ឆ្នាំក្រោយ៕ ប្រែសម្រួល៖ស៊ុនលី
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការបំផ្ទុះនៅលើស្ពានគ្រីមៀ គឺមិនបាច់មានការសង្ស័យទេថា នោះជាសកម្មភាពភេរវកម្ម ដែលមានបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់របស់រុស្ស៊ី។ លោកពូទីន បានឲ្យដឹងនៅពេលជួបជាមួយប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី Alexander Bastrykin ថា “សេវាកម្មពិសេសរបស់អ៊ុយក្រែន គឺជាអ្នកផ្តួចផ្តើមគំនិត អ្នកធ្វើសកម្មភាព និងជាមេក្លោង” ។ បញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់លោក ពូទីន...
ទីបំផុតការទន្ទឹងរងចាំអស់រយៈពេលជាច្រើនប្រកួតកីឡាករ Cristiano Ronaldo គឺអាចស៊ុតបានគ្រាប់បាល់អាជីពសម្រាប់ក្លឹបចំនួន៧០០ហើយកាលពីប្រកួតយប់មិញនិងក៏ជាគ្រាប់បាល់ជ័យជំនះលើក្រុម Everton ផងដែរ។ គ្រាប់បាល់ដំបូងនៃការប្រកួតក្នុងទឹកដីរបស់ Everton នោះបានធ្វើឡើងដោយកីឡាករម្ចាស់ផ្ទះ Alex Iwobi តាំងតែពីនាទីទី៥មកម្ល៉េះប៉ុន្តែមិនបាន១០នាទីផងកីឡាករ Anthony បានស៊ុតបាន១គ្រាប់តាមស្មើមកវិញនៅនាទីទី១៥ហើយមិនទាន់បញ្ចប់ការប្រកួតង់ទី១ឡើយកីឡាករ CR7 ដែលត្រូវបានប្តូរជំនួសកីឡាករ Antony Martial នោះក៏អាចស៊ុតបញ្ជូលទីបាន១គ្រាប់ជាគ្រាប់ទី៧០០និងជាគ្រាប់ជ័យជំនះផងដែរ។ បញ្ចប់ការប្រកួតសប្តាហ៍នេះបិសាចក្រហម Man UTD...
ប្រធានក្លឹប Barcelonaលោក Joan Laporta បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថាក្លឹប Barcelona នឹងធ្វើការសាងសង់រូបសំណាក់ឲ្យកីឡាករ Lionel Messi ហើោយដំណឹង នេះបានកើតឡើងនៅចំពេលដែលមានព័ត៌មានលេចឬថា ក្លឹបនឹងអាចចុះកុងត្រានាំយកគាត់មក វិញនៅរដូវក្តៅខាងមុខនេះ។ រំលឹកដែរថា Messi បានសម្រេចចិត្តចាកចេញពីក្លឹបបន្ទាប់ពីបានចំណាយពេលអស់រយៈពេលជាង២០ឆ្នាំជាមួយនឹងក្លឹប ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុទើបធ្វើឲ្យក្លឹប មិនអាចបន្តកុងត្រាថ្មីរបស់គាត់បានហើយក៏ធ្វើឲ្យ Messi សុខចិត្តចុះកុងត្រាជាមួយនឹង PSG ជំនួសវិញ។...