ភ្នំពេញ៖ ណា សាឌី ជាពិធីការិនីវ័យក្មេងដ៏ស្រស់ស្អាត និងប្រើជីវិតហាយសូរមិនចាញ់តារារៀមច្បងប៉ុន្មានឡើយ។ មិនត្រឹមតែជោគជ័យលើអាជីពសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែសម្រស់របស់តារាស្រីរូបនេះ នៅតែស្រស់ស្អាតគួរឱ្យជាទីប៉ងប្រាថ្នារបស់បុរសៗ។ យ៉ាងណាមិញ នាពេលថ្មីៗនេះ ណា សាឌី បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅក្នុងឈុតសម្លៀកបំពាក់ពណ៌លឿងយ៉ាងស៊ិចស៊ី ដែលរូបភាពទាំងនោះ ក៏ទទួលបានការលាន់មាត់សរសើរពីសំ ណាក់អ្នកគាំទ្រដូចគ្នា។តែអ្វីដែលធ្វើឱ្យស្រីស្រស់ ណា សាឌី ក្តីស្លឹកត្រចៀកនោះ រូបភាពរបស់នាងត្រូវបានអ្នកលេងបណ្តាញសង្គមចំនួនបានប្រើពាក្យមិនគប្បី ដោយបានខំមិនថា «ជាំម៉េស»«ដឹងណាខាំខ្លះទេ»។...
ហ្សាកាតា៖អ្នកវិភាគបានព្រមានថា ក្តីសង្ឃឹមរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាពិភពលោកនាពេលអនាគតនឹងអាស្រ័យលើភាពជឿជាក់នៃការស៊ើបអង្កេតរបស់ខ្លួនលើការកែទម្រង់កីឡាបាល់ទាត់កាលពីចុងសប្តាហ៍ និងសុវត្ថិភាព យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ សោកនាដកម្មកាលពីថ្ងៃសៅរ៍នៅទីក្រុង Malang បានធ្វើឲ្យមនុស្ស ១២៥ នាក់បានស្លាប់ និងជាង ៣០០ នាក់បានរងរបួស បន្ទាប់ពីប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅពហុកីឡាដ្ឋានដើម្បីទប់ស្កាត់ការលុកលុយរបស់អ្នកគាំទ្របង្កឲ្យមានការរត់ជាន់គ្នា។ វាជាគ្រោះមហន្តរាយដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់។ អ្នកវិភាគបានបន្តថា សោកនាដកម្មស្រដៀងគ្នានៅប្រទេសផ្សេងទៀត ទោះបីជាកម្រក្នុងកម្រិតបែបនេះក៏ដោយ វានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសឥណ្ឌូណេស៊ីនៅពេលនិយាយអំពីការរៀបចំការប្រកួតអន្តរជាតិធំៗ។ វាមិនអាចទៅរួចនៅពេលកាន់តែអាក្រក់នោះទេ ឥណ្ឌូនេស៊ីបានដេញថ្លៃដើម្បីជំនួសប្រទេសចិនក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ Asian Cup...
ឡុងដ៌៖ ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងថា ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធក្រោមទឹក បន្ទាប់ពីការវាយប្រហារលើបំពង់បង្ហូរ Nord Stream នាវាចម្បាំង Royal Navy ត្រូវបានបញ្ជូនទៅសមុទ្រខាងជើង។ នៅក្នុងកិច្ចប្រជុំវិបត្តិនៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើងកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិ Ben Wallace បានពិភាក្សាអំពីការឆ្លើយតបផ្នែកសន្តិសុខ ដែលសម្របសម្រួល រួមទាំងការកើនឡើងវត្តមានដែនសមុទ្រផងដែរ។ ក្រសួងបានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “ក្រុមនេះបានថ្កោលទោសការវាយប្រហារយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន...
ទីក្រុងឡុងដ៍៖ក្រុមហ៊ុនដេញថ្លៃ House Christie បាននិយាយថា ការចម្លងនៃរថយន្ត Aston Martin DB5 ដែលប្រើសម្រាប់តារាសម្តែងដ៏ល្បីល្បាញលំដាប់ពិភពលោក គឺលោក James Bond ក្នុងរឿង “No Time to Die” លក់ក្នុងតម្លៃជិត ៣ លានផោននៅការដេញថ្លៃ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប្រាក់ចំណូលពីការលក់ដែលប្រមូលបាន...
ភ្នំពេញ៖អង្គការផ្កាយសមុទ្រពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានរៀបចំកម្មវិធី ប្រកួតបាល់ទាត់វិលជុំថ្នាក់សហគមន៍ប្រចាំឆ្នាំ២០២២កាលថ្ងៃអាទិត្យ ទី២ ខែតុលា នៅទីលានបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ដោយកម្មវិធីប្រកួតបាល់ទាត់សហគមន៍នេះស្វាគមន៍វត្តមានកីឡាករចំនួន ៣៥០នាក់ មកពី ១៤ក្រុម ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ។ នេះគឺជាលើកទី៤ហើយដែលអង្គការផ្កាយសមុទ្របានរៀបចំ កម្មវិធីប្រកួតបាល់ទាត់វិលជុំថ្នាក់សហគមន៍នេះឡើង ។ កម្មវិធីបាល់ទាត់ ដែលមានរយៈពេល ២ខែនេះនឹងផ្តល់ឱកាសដល់ យុវជនមកពីសហគមន៍នានានៅជុំវិញរាជធានីភ្នំពេញក្នុងការលេងកីឡាក្នុង បរិស្ថានប្រកបដោយសុវត្ថិភាព...
គ្រូបង្វឹករបស់ក្លឹប Leicester City លោក Brendan Rodgers នៅថ្ងៃនេះបានធ្វើកការលើកឡើងថាវាគឺជារឿងដែលមិននឹកស្មាននិងជារឿងគួរឲ្យអាម៉ាសបំផុត សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅពេលដែល ពួកគេមិនបានសម្រេចចិត្តដាក់ឲ្យ Maddison ជាប់ជម្រើសជាតិ។ Maddison នៅតែអាចបង្ហាញទំរង់បានយ៉ាងល្អក្នុងការប្រកួតជូនក្រុម Leicester City ជាពិសេសជ័យជំនះចុងក្រោយយកឈ្នះក្រុម Nottingham Forest ក្នុងលទ្ធផល៤ទល់នឹង០។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ The Sky...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យ ដឹងថាមូលនិធិដោយហ្វូងមនុស្ស មួយក្រុមនៅក្នុងប្រទេសឆេកបានទទួលជោគជ័យក្នុងការរ៉ៃអង្គាសប្រាក់ បានប្រមាណជា១,៣លានដុល្លារ ដើម្បីអាចទិញបានរថក្រោះដ៏ទំនើបមួយគ្រឿងជូនកងកម្លាំងយោធារបស់អ៊ុយក្រែន។ មូលនិធីដែលត្រូវបានដាក់ឈ្មោះថា Gift for Putin គឺជាយុទ្ធនាការរ៉ៃអង្គារប្រាក់ពីមនុស្សប្រមាណជា១១២៨៨ នាក់ហើយតាមការបញ្ជាក់របស់ក្រុមអ្នករៀបចំ បានឲ្យដឹងថានេះគឺជារថក្រោះដំបូងប៉ុណ្ណោះដែលនឹងត្រូវទិញ។ មូលនិធិនេះផងដែរក៏ត្រូវបានគេដឹងថាបានទទួលការគាំទ្រពីសំណាក់ក្រសួងការពារជាតិរបស់ប្រទសឆេកនិងទូតរបស់អ៊ុយក្រែនប្រចាំក្នុងប្រទេសឆេកផងដែរដោយ រថក្រោះដែលនឹងត្រូវទិញគឺជារថក្រោះទំនើបបំផុតបរស់រុស្សីមានឈ្មោះថា Tomas គឺជារថក្រោះជំនាន់ថ្មីរបស់រថក្រោះសល់ពីសម័យសូវៀត T-72 ៕ ប្រែសម្រួល៖ស៊ុនលី
ខេត្តកណ្តាល ៖បន្ទាប់ពីឆ្លងកាត់ការប្រកួតចម្រាញ់អស់រយៈពេល២ថ្ងៃនៅទឹកដីខេត្តកណ្តាល នាទីលានកីឡាប៊ូល និងប៉េតង់នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលបានរកឃើញក្រុមជើងឯកទាំង៥វិញ្ញាសាហើយ សម្រាប់ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់តំបន់ឆ្នាំ២០២២ ។ លោក ម៉ម ប៊ូលី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាបានមានប្រសាសន៍ឲ្យដឹងថា ជើងឯកថ្នាក់តំបន់ឆ្នាំ២០២២ ខេត្តកណ្តាលធ្វើជាម្ចាស់ផ្ទះនេះ គឺជាយុទ្ធសាស្រ្តដែលរៀបចំដោយសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ក្នុងបំណងជម្រុញពន្លឿនតាមបណ្តា រាជធានី ខេត្ត តាមស្ថាប័ននិងក្រសួង ដើម្បីអភិវឌ្ឍវិស័យកីឡាប៉េតង់កាន់តែរីកចំរើន និងមានសក្តានុពល ផលិតបាននូវធនធានកីឡាករកីឡាការិនីល្អៗឆ្ពោះទៅរកការប្រកួតប្រកួតដោយគុណភាពលើឆាកអន្តរជាតិ...
ខាងក្រោមនេះជាកីឡាករមានតម្លៃខ្លួនបំផុតទាំង១០រូប ដែលនឹងគ្មានវត្តមានក្នុងការប្រកួត World Cup 2022 ប្រទេសកាតា ប្រកួតនៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខ នេះបើយោងតាមស្ថិតិរបស់ Transfermarkt៖ ១. Erling Haaland៖ ខ្សែប្រយុទ្ធជម្រើសជាតិន័រវែស បច្ចុប្បន្នកំពុងលេងឲ្យ Man City មានតម្លៃខ្លួន ១៥០លានអ៊ឺរ៉ូ។ ២....
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបាន ឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៤.១៥៨ករណី គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់២១,០៧៣,១៨៥ករណី។ ចំនួនអ្នកស្លាប់ទូទាំងប្រទេសបានកើនឡើងពី៩១ដល់ ៣៨៧.៥៥៩នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយកើនឡើងពី ៣៥.២៩៤ដល់២០.១៧៥.៩០២នាក់ ។ ទន្ទឹមនឹងនេះដែរ ក្រុងម៉ូស្គូបានរាយការណ៍ករណីថ្មីចំនួន១.៥២៨នាក់ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣.២០១.៥០២នាក់...