បច្ចេកវិទ្យា

ក្នុង​ចំណោម​អាស៊ាន​ គិត​ថា​ប្រទេស​ណា​ប្រើប្រាស់​សាំង​ច្រើន​ជាង​គេ​?

បើ​យោង​តាម​ស្ថិតិ​របស់​ Worldometer ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​ ១០ ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេង​សាំង​ច្រើន​ជាង​គេ ដោយ​ក្នុង​មួយ​ថ្ងៃ​ប្រើប្រាស់​អស់​ប្រមាណ ១,៦លាន​បារ៉ែល ឬ ប្រមាណ ១៩៣លាន​លីត្រ​ក្នុង​មួយ​ថ្ងៃៗ។ បើ​ធៀប​នឹង​ការ​ប្រើប្រាស់​ទូទាំង​ពិភពលោក ឥណ្ឌូណេស៊ី​ជាប់​លេខ ១៤។ ចំណែក​ឯ​កម្ពុជា​វិញ​ជាប់​លេខ ៨ ប្រចាំ​អាស៊ាន ដែល​ប្រើប្រាស់​ប្រេង​សាំង​សរុប ៤៨ ០០០បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដែល​ប្រហាក់ប្រហែល​នឹង ៥,៧លាន​លីត្រ។

ខាង​ក្រោម​នេះ​ជា​ការ​ប្រើប្រាស់​សាំង​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​អាស៊ាន​ទាំង​ ១០៖

១. ឥណ្ឌូណេស៊ី៖ ប្រើប្រាស់ ១,៦លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

២. សិង្ហបុរី៖ ប្រើប្រាស់ ១,៣៥លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

៣. ថៃ៖ ប្រើប្រាស់ ១,៣០២លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

៤. ម៉ាឡេស៊ី៖ ប្រើប្រាស់ ៧០ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

៥. វៀតណាម៖ ប្រើប្រាស់ ៤៧ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

៦. ហ្វីលីពីន៖ ប្រើប្រាស់ ៤២ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

៧. មីយ៉ាន់ម៉ា៖ ប្រើប្រាស់ ១២ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

៨. កម្ពុជា៖ ប្រើប្រាស់ ៤៨ ០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

៩. ឡាវ៖ ប្រើប្រាស់ ១៨ ០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

១០. ប្រ៊ុយណេ៖ ប្រើប្រាស់ ១៦ ០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ទូទាំង​ពិភពលោក​សហរដ្ឋអាមេរិក​ប្រើប្រាស់​សាំង​ច្រើន​ជាង​គេ​ក្នុង​មួយ​ថ្ងៃ​ ដោយ​ប្រើ​អស់ ១៩លាន​បារ៉ែល តាម​ពី​ក្រោយ​ដោយ​ចិន ឥណ្ឌា និង​ជប៉ុន៕

ប្រភព៖sabay

Most Popular

To Top