បរទេស៖ មន្ទីរបញ្ចកោណបានព្រមានថា លំហូរនៃសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែនអាចនឹងត្រូវបានកាត់ផ្តាច់ យ៉ាងហោចណាស់ជាបណ្តោះអាសន្ន លុះត្រាតែសភាអនុម័តយ៉ាងឆាប់រហ័សនូវការចំណាយថ្មីចំនួនជិត 40 ពាន់លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលទីក្រុងគៀវ កម្ចាត់ការវាយលុករបស់រុស្ស៊ីនៅក្នុងអតីតសាធារណរដ្ឋសូវៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “ថ្ងៃទី 19 ខែឧសភាគឺជាថ្ងៃដែលយើងពិតជា…ដោយគ្មានការអនុញ្ញាតបន្ថែម ហើយយើងចាប់ផ្តើមមិនមានលទ្ធភាពបញ្ជូនវត្ថុថ្មីចូល»។...
តេអេរ៉ង់៖ ប្រធានអ្នកចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់បានសង្កត់ធ្ងន់កាលពីថ្ងៃអាទិត្យថា ទោះបីជាសាធារណៈរដ្ឋអ៊ីស្លាមមានភាពហ្មត់ចត់នៅក្នុងកិច្ចចរចានៅទីក្រុងវីយែនក៏ដោយ ខ្លួនបានប្តេជ្ញាចិត្តមិនជឿទុកចិត្តលើ “សត្រូវ” នោះទេ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយផងដែរនោះ បានធ្វើការកត់សម្គាល់នៅខាងក្រៅពិព័រណ៍ប្រេង ឧស្ម័ន ការចម្រាញ់ និងគីមីឥន្ធនៈអន្តរជាតិលើកទី២៦ ដែលមានឈ្មោះថា Iran Oil Show នៅទីក្រុងតេអេរ៉ង់។...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថាការចោទប្រកាន់ជាបងធំនៅសាលាប្រឆាំងនឹងសមាជិកក្រុមតារាចម្រៀងស្រី LE SSERAFIM នាង Kim Garam បន្តកើនឡើងបន្ទាប់ពីអ្នកនិយមលេងអ៊ីនធើណេតមានភស្តុតាងថ្មីបានចោទប្រកាន់។ មានការបង្ហោះសហគមន៍អនឡាញជាច្រើនអះអាងថា នាង Kim Garam ជាអ្នកសម្លុតតាមសាលា ឬបងធំតាមសាលាដោយមានរបស់របរ និងរូបថតជាច្រើនបង្ហាញភស្តុតាងថា តារាថ្មីថ្មោងរូបនេះជាបងធំសាលា។ ខណៈប្រភព Music បានបដិសេធការចោទប្រកាន់នេះ ហើយនាងKim...
ភ្នំពេញ៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវូវីណាមកម្ពុជាបានដឹកនាំក្រុមកីឡាករ-កីឡាការិនី១៨នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិសម្រាប់ព្រឹត្តការណ៍ប្រកួតកីឡាដ៏ធំជាងគក្នុងតំបន់មួយនេះនៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរតាមជើងយន្តហោះពិសេស (Charter Flight) ។ លោក អ៊ូ រតនា បានមានប្រសាសន៍ថា សហព័ន្ធកីឡវ៉ូវីណាមកម្ពុជាបញ្ជូនក្រុមកីឡាករ-កីឡាការិនី១៨នាក់...
ភ្នំពេញ៖ ក្រុមប៉េតង់វ័យចាស់អាគារធិការដ្ឋានគ្រងតំណែងជើងឯក ការប្រកួតកីឡាប៉េតង់អបអរសាទរព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅទីលានប៉េតង់វិទ្យាល័យ ជា ស៊ីម សាមគ្គី មានក្រុមកីឡាករវ័យចាស់ និងយុវជនចូលរួមចំនួន៣២ ក្រុមមកពីបណ្តាខេត្តជិតរាជធានីភ្នំពេញ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ថន វណ្ណារ៉ា អនុសុរិយោដីខណ្ឌ សែន សុខ និងជាប្រធានក្លិបប៉េតង់ទួលស្វាយព្រៃ។ ក្រុមប៉េតង់វ័យចាស់អាគារធិការដ្ឋានគ្រងតំណែងជើងឯក ដោយសារយកឈ្នះក្រុមប៉េតង់វ័យចាស់...
ភ្នំពេញ ៖ក្រុមកីឡាករប៉េតង់កម្ពុជាលើវិញ្ញាសាបុរស២ទល់២ បានឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៃព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡា ប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក់ ដែលប្រព្រឹត្តថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។ លោក អ៊ុក យ៉ារី...
ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានកាសែតអេស្បាញ Marca ចេញផ្សាយថានឹងត្រូវបង្ខំចិត្តរងចាំកីឡាករឆ្នើមគោលដៅម្នាក់ដែលមានឈ្មោះថា Aurelien Tchouameni រហូតដល់ឆ្នាំ២០២៣។ កីឡាករដែលមានវ័យ២២ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Monaco និងកំពុងតែព្យាយាមយ៉ាងខ្លាំងដោយសង្ឃឹមថានឹងអាចផ្ទេរចេញពីបារាំង នៅរដូវក្តៅនេះដើម្បីចូលរួមជាមួយនឹង Real Madrid ប៉ុន្តែក្លឹបយក្សអេស្បាញមួយនេះហាក់ដូចជាមិនទាន់ បង្ខំឡើយក្នុងការចាយលុយមួយកញ្ចប់ដ៏ធំ ជាមួយនឹងកីឡាករ។ ទោះបីជាយ៉ាងណាក្តី Real Madrid...
កីឡាករឆ្នើម Antonin Barak ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Hellas Verona បច្ចុប្បន្នត្រូវបាន The Inside Futbol ជឿជាក់ថាកំពុង ក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញបំផុតរបស់ក្លឹបអង់គ្លេស មាន់ខ្នាយមាស Spurs។ កីឡាករវ័យ២៧ឆ្នាំរូបនេះ ក៏មានព័ត៌មានអំពីការផ្ទេរទៅលេងជាមួយនឹង ក្លឹបផ្សេងទៀតនៅលីគកំពូលអាល្លឺម៉ង់ Bundesliga និងលីគកំពូលអ៊ីតាលី Serie A ផងដែរទោះបីជាកុងត្រារបស់គាត់នៅ...
The Mundo Deportivo ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានកំណត់បានកីឡាករគោលដៅថ្មីម្នាក់ទៀត ហើយសម្រាប់រដូវក្តៅខាងមុខនេះ។ កីឡាករ Bernardo Silva នឹងក្លាយទៅជាគោលដៅថ្មីសម្រាប់គ្រូបង្វឹកលោក Xavi ជាពិសេសដោយសារតែសមត្ថភាពដ៏អស្ចារ្យក្នុងការបង្កើត គ្រាប់បាល់របស់កីឡាករវ័យ២៧ឆ្នាំរូបនេះនៅក្នុងតំបន់កណ្តាល។ គួរឲ្យដឹងដែរថា Bernardo បានបង្ហាញជាសាធារណៈហើយកន្លងមកថា នឹងអាចចាកចេញពីលីគកំពូលអង់គ្លេស Premier League នៅរដូវក្តៅ ខាងមុខដើម្បីអាចត្រឡប់ទៅរស់នៅក្បែរទៅ...
ថ្មពស់យក្ស គឺជាថ្មភ្នំមួយដែលទើបរកឃើញក្នុងខេត្តបឹងកាន ប្រទេសថៃ មានព្រំប្រទល់ជាប់គ្នាទៅនឹងប្រទេសឡាវ ដែលស្ថិតនៅភាគខាងកើត។ ខេត្តបឹងកានគឺជាខេត្តទី៧៦របស់ថៃទើបតែបង្កើតឡើងថ្មីនៅក្នុងឆ្នាំ២០១១ ដោយព្រះរាជក្រឹត្យរបស់អតីតព្រះមហាក្សត្រថៃចុះថ្ងៃទី២៣ ខែមិនា។ ទោះមានអាយុតិច ប៉ុន្តែទឹកដីនៃខេត្តបឹងកាន មានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំង និងទីតាំងពាក់ព័ន្ធនឹងរឿងព្រេងជាច្រើន ក្នុងនោះរឿងព្រេងថ្មពស់យក្សជាឧទាហរណ៍ស្រាប់។ ពេលថ្មីៗនេះមានការផ្អើលថាគេបានរកឃើញថ្មមួយដុំមានរូបរាងដូចគ្នាបេះបិទទៅនឹងក្បាលពស់ (ពស់ថ្លាន់?) ដែលត្រូវគេដាច់ផ្ដាច់ចេញពីដងខ្លួន ហើយមនុស្សម្នាក្នុងប្រទេសថៃចង់ទៅទស្សនា និងបួងសួងគ្រប់ៗគ្នា។ មានការលើកឡើងផ្សេងៗគ្នាពីប្រវត្តិថ្មពស់យក្សដែលទើបរកឃើញនេះ។ មនុស្សមួយចំនួនតំណាលថាថ្មពស់យក្ស គឺជាសត្វពស់ដែលត្រូវបណ្ដាសាតាឥសី។ ខ្លះថាមូលហេតុដែលពស់ត្រូវបណ្ដាសានេះគឺដោយសារមានទំនាក់ទំនងស្នេហាជាមួយមនុស្ស...