វិបត្តិកូវីដ១៩ ឬកូរ៉ូណា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ពិសេសក្រុមហ៊ុនសេវាកម្ម ដឹកជញ្ជូននានា រហូតខាតបង់រាប់សិបលាន និងខ្លះប្រកាសក្ស័យធនក៏មាន។ យ៉ាងណា សម្រាប់មហាសេដ្ឋីមួយចំនួនបែរជាមានកាន់តែខ្លាំងឡើងអំឡុងការរីករាលដាលនៃមេរោគកូវីដនេះ ភាគច្រើនពួកគេគឺជាអ្នកជំនួញលើវិស័យអាជីវកម្មអនឡាញ។ ទស្សនាវដ្ដីមុខជំនួញដ៏ល្បីឈ្មោះ Forbes បានចាត់ថ្នាក់មហាសេដ្ឋី២៥រូបដែលគេសង្កេតឃើញថាបានកើនប្រាក់ចំណេញទ្វេដងអំឡុង២ខែចុងក្រោយនេះ។ ២៥រូបនោះមាន៣នាក់មកពីប្រទេសចិន ដូចជា Pony Ma, Jack Ma និង Huang Zheng...
លោក David Beckham អតីតកីឡាកររបស់ក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីម្សិលមិញដោយចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្រុមបិសាចក្រហម ១-២ឆ្នាំទៅមុខទៀត។ លោក Beckham បាននិយាយថា៖” ប្រាកដណាស់ Ronaldo គឺជាកីឡាករមួយរូបដែលល្អជាងគេនៅរយៈពេល ១៥ឆ្នាំចុងក្រោយនេះជាមួយ Messi។...
ភ្នំពេញ៖ លោក សុខ សប្បាយណា តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក តែម ម៉ឺន អគ្គលេខាធិការរងគណៈ កម្មាធិការ ជាតិអូឡាំពិកកម្ពុជានាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពីវិន័យ...
ថ្មីៗនេះមានការជជែកគ្នាច្រើនលើមុខជំនួញ និងភាពជោគជ័យរបស់សិល្បករខ្មែរ៣ រូប គឺលោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ដ និងលោក ហេង ឡុង មុនពួកគាត់ទទួបានគោរមងាជាឧកញ៉ា។ ថ្ងៃនេះ Sabay សូមសង្ខេបជូនប្រិយមិត្ដនូវមុខជំនួញក្រៅសិល្បៈរបស់សិល្បការិនីវិញម្ដង ដ្បិតពួកគាត់មិនមែនជាឧកញ៉ា ប៉ុន្ដែកំពុងក្ដាប់ជំនួញធំៗក្នុងដៃយ៉ាងណែន។ ១/ តារាពហុជំនាញ ខាត់ សុឃីម។...
ផ្ទះសំណាក់ ត្រូវបានឃើញមាននៅពាសពេញទីកន្លែងនានាទូទាំងកម្ពុជា ប៉ុន្តែបងប្អូនប្រជាពលរដ្ឋប្រហែលមិនទាន់មិនដឹងថា វាចាប់កំណើតតាំងពីពេលណា និងចាប់ផ្តើមយ៉ាងដូចម្តេចតាមរបៀបណានោះឡើយ។ យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម ត្រង់គាថា១២២ ១២៣ ១២៤ ១២៥ និង១២៦ បានឱ្យដឹងថា នៅតាមដងផ្លូវទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពិបុរាណវិញមានធម្មសាលាចំនួន១២១ ដែលព្រះរាជាសម័យនោះគឺព្រះបាទជ័យវរ្ម័ន ទី៧ បានកសាងសម្រាប់ឱ្យប្រជាពលរដ្ឋ ជាផ្ទះសំណាក់ស្នាក់អាស្រ័យបណ្តោះអាសន្ន ក្នុងកំឡុងពេលគេធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ឬពីអាណាខែត្រមួយទៅអាណាខែត្រមួយទៀត។ នៅក្នុងធម្មសាលានីមួយៗមានភ្លើងសម្រាប់ឱ្យភ្ញៀវដុតបំភ្លឺបានថែមទៀតផង។ នៅតាមដងផ្លូវនានា...
ទីបំផុតក្លឹប Bournemouth គឺអាចធានាបានតំណែងក្នុងការវិលត្រឡប់មកកាន់លីគកំពូលអង់គ្លេស Premier League វិញហើយបន្ទាប់ពីបានយកជ័យជំនះលើក្រុម Nottingham Forest ក្នុងលទ្ធផល២ទល់នឹង១។ ៣ពិន្ទុយប់មិញនៅចុងម៉ោងបានធ្វើឲ្យ Bournemouth បញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខរៀងទី២ ក្នុងក្របខណ្ឌ Championship គឺជាបាល់១ គ្រាប់នៅនាទីទី៨៣ ដោយកីឡាករ Kieffer Moore ។ គួរឲ្យដឹងដែរថាក្រុមដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Scott...
វិមានក្រឹមឡាំងបានព្រមានថា ចក្រភពអង់គ្លេសនឹងត្រូវរលាយដូចជាទឹក ប្រសិនបើរុស្ស៊ីបើកការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ក្នុងអ្វីដែលនឹកស្មានមិនដល់កាលពីបីខែមុន លោក ពូទីន បានគំរាមទៅដល់ប្រទេសលោកខាងលិចម្ដងហើយម្ដងទៀតអំពីសង្គ្រាមនុយក្លេអ៊ែរ។ នាពេលថ្មីៗនេះ ទូរទស្សន៍រដ្ឋរុស្ស៊ីបានផ្សាយវីដេអូដ៏ចម្លែកមួយ ដែលគំរាមកំហែងវាយប្រហារប្រទេសអង់គ្លេសជាមួយនឹងមីសុីលដែលមានល្បឿនលឿនជាងសំឡេង ដែលត្រូវបានគេស្គាល់ថា Satan-2 និង ដ្រូនគ្មានមនុស្សបើកក្រោមទឹក ដែលត្រូវបានគេស្គាល់ថា Poseidon ។ មីសុីល Satan-2 របស់រុស្សីត្រូវបានពិពណ៌នាដោយវិមានក្រឹមឡាំងថា “ក្នុងពេលបច្ចុប្បន្ន មិនមានប្រព័ន្ធការពាររបស់ប្រទេសណាមួយ...
អ្នកចាត់ការរបស់ Villarreal លោក Unai Emery បាននិយាយថា ក្រុមរបស់លោកនឹងលេងឲ្យល្អបំផុតដើម្បីយកឈ្នះ Liverpool សម្រាប់ជើងទីពីរនៃពានរង្វាន់ Champions League។ អ្នកកាសែតម្នាក់បានរំឭកលោក Emery ថា រដូវកាលនេះ Liverpool ចាញ់តែ៣ដងគត់គិតគ្រប់កម្មវិធី និងបានសួរលោកអំពីលទ្ធភាពដែលត្រូវធ្វើជាមួយក្រុមខ្លាំងបែបនេះ និងនាំមុខដល់ទៅ២គ្រាប់មុនកាលពីជើងទីមួយ។ Emery បានឆ្លើយតបទាំងញញឹមថា៖ “ពួកយើងត្រូវលេងឲ្យល្អបំផុត។...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ថា គ្រាប់រ៉ុក្កែតចំនួន៦គ្រាប់បានវាយប្រហារកាលពីថ្ងៃអាទិត្យ ទៅលើតំបន់មួយក្នុងខេត្ត Erbil ក្នុងតំបន់ពាក់កណ្តាលស្វយ័ត Kurdistan ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់របស់ក្រុមសេវាប្រឆាំងភេរវកម្មក្នុងតំបន់ ហៅកាត់ថា (CTS) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដាក់ថាយ៉ាងដូច្នេះ ។ សេចក្តីថ្លែងការណ៍របស់ CTS បានដាក់ថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីទីក្រុង...
ម៉ាឌ្រីដ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា កីឡាករវាយកូនបាល់លំដាប់ពិភពលោក Rafael Nadal និង Novak Djokovic បានរិះគន់ការសម្រេចចិត្តរបស់ Wimbledon សម្រាប់ការដកសិទ្ធិកីឡាកររុស្សី និងបេឡារុស្សចេញពីការប្រកួតនៅឆ្នាំនេះ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ កីឡាករវាយកូនបាល់ដ៏ឆ្នើមទាំង២បាននិយាយថា Wimbledon បានប្រព្រឹត្តដោយអយុត្តិធម៌។ Nadal ជាម្ចាស់ជើងឯក Grand Slam 21 សម័យបាននិយាយនៅប្រទេសអេស្ប៉ាញថា...