ព័ត៌មានអន្តរជាតិ

មេបញ្ជាការតែងតាំងថ្មីអង់គ្លេស អះអាងថាអង់គ្លេស គួរតែរួចរាល់ដើម្បីចូលរួមប្រយុទ្ធនៅក្នុងតំបន់អឺរ៉ុប

បរទេស៖ យោងតាមការចេញផ្សាយដោយ The Sky News កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា មេបញ្ជាការ យោធា ថ្មីមួយរូបរបស់អង់គ្លេស លោក Patrick Sanders បានធ្វើការលើកឡើងអំពីការត្រៀម ខ្លួនរួចរាល់របស់អង់គ្លេស ក្នុងការចូលរួមប្រយុទ្ធនៅក្នុងតំបន់អឺរ៉ុប សាជាថ្មីនាពេលខាងមុខ ណាមួយ។

នៅក្នុងលិខិតមួយដែលលោកមេបញ្ជាការទើប ចូលកាន់តំណែងថ្មីកាលពីថ្ងៃទី១៣ ខែមិថុនារូបនេះ បានបញ្ជាក់ថា ការលុកលុយរបស់រុស្សី នៅក្នុងប្រទេស អ៊ុយក្រែនគឺជា ការគូសបញ្ជាក់ប្រាប់ សម្រាប់យោធាអង់គ្លេស រួចទៅហើយអំពីគោលបំណងសំខាន់ថា ត្រូវតែការពារអង់គ្លេសតាមរយៈ ការត្រៀមខ្លួនឲ្យបានរួចរាល់ក្នុង ការប្រយុទ្ធនិងយក ជ័យជំនះឲ្យបាន។

លោក Sandersបានពោលបែបនេះទៀតថា៖បច្ចុប្បន្ននេះ មានភាពចាំបាច់ក្នុងការបង្កើតកងទ័ព ដែលមាន សមត្ថភាព ប្រយុទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើង និងកម្ចាត់រុស្ស៊ី ក្នុងសមរភូមិ។ ពួកយើងស្ថិតនៅ ក្នុងជំនាន់ដែលពួកយើងត្រូវតែរៀប ចំខ្លួនក្នុងការប្រយុទ្ធនៅក្នុងតំបន់ អឺរ៉ុបសាជាថ្មី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top