The Theatre of Dream ឬ កីឡាដ្ឋាន Old Trafford កំពុងបានក្លាយទៅជាប្រធានបទថ្មីនៅសប្តាហ៍នេះ ក្រោយទទួល បានដំណឹងថាក្លឹបបិសាចក្រហម Man UTD កំពុងពិចារណាក្នុងការសាងសង់ថ្មីនៅនឹងទីតាំងចាស់ដដែល។ បិសាចក្រហម Man UTD បានប្រកាសបើកចំហ ចំពោះសំណើរនិងគំនិតច្នៃប្រឌិតទាំងឡាយ ដើម្បីអាចដំណើរការអភិវឌ្ឍកីឡាដ្ឋាននេះ ឡើងវិញបូករួមទាំងគំនិតក្នុងការសាងសង់កីឡាដ្ឋាន នៅនឹងទីតាំងចាស់ផងដែរ។...
គ្រូបង្វឹកជនជាតិអ៊ីតាលី Antonio Conte ប៉ុន្មានខែចុងក្រោយនេះហាក់ដូចជាមិនអាចដឹកនាំក្លឹប Spurs ទទួល បានលទ្ធផលល្អប្រសើរនៅឡើយប៉ុន្តែតាម ការបញ្ជាក់របស់ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបគឺកីឡាករ Harry Kane បាន អះអាងថា ក្លឹបនៅតែមានការ រីករាយជាមួយនឹងគ្រូបង្វឹកនេះជាធម្មតា។ Harry Kane បានអះអាងថាទាំងក្លឹប និងកីឡាករផងនៅតែសប្បាយចិត្តជាមួយ នឹងសមត្ថភាពរបស់លោក Conteទោះបីជាលទ្ធផលមិនល្អប្រសើរមួយរយៈចុងក្រោយនេះក្តីហើយជឿជាក់ថាគ្រូបង្វឹករូបនេះនឹងនៅតែអាចធ្វើការលើកទឹកចិត្ត ដល់កូនក្រុមបន្ថែមទៀតនាពេលខាងមុខ។ Kaneបានបញ្ជាក់បែបនេះថា៖ខ្ញុំគិតថាអ្វីៗ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បានសារភាពថាក្លឹបពិតជាគ្មានកម្លាំងឬអំណាចណាដើម្បីបញ្ឈប់ ការសម្រេចចិត្តរបស់កីឡាករ Salah ឡើយប្រសិនបើគាត់ពិតជាចង់ចាកចេញពិតមែននៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ លោក Jurgen Klopp បានអះអាងថាមកដល់ពេលនេះនៅមិនទាន់ មានការដំណើរការទៅមុខល្អឡើយនៃកុង ត្រាថ្មីរវាងក្លឹបនិងកីឡាករអេហ្ស៊ីបរូបនេះហើយនៅតែបន្តរងចាំការសម្រេចចិត្តចុងក្រោយរបស់គាត់ប៉ុណ្ណោះ។ បច្ចុប្បន្នកុងត្រារបស់កីឡាករវ័យ២៩ឆ្នាំរូបនេះនឹង ផុតសុពលភាពហើយនៅចុងបញ្ចប់ នៃរដូវកាលក្រោយប៉ុន្តែមិនមានព័ត៌មានវិជ្ជមាន ណាមួយថាកីឡាករនឹងចង់បន្តឡើយខណៈដែល ទំរង់លេងរបស់គាត់ហាក់ដូចជាកើនឡើងជាបន្តបន្ទាប់ហើយកំពុងទាក់ចិត្តក្លឹបធំៗនៅអឺរ៉ុបផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
អាមេរិក៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា យានអវកាសដ៏ចម្លែកដែលមានរូបរាងស្រដៀងទៅនឹងយានយក្ស ប៉ុន្តែយានរុករកតាមភពព្រះច័ន្ទដ៏ចម្លែកនេះ ពិតជាគំរូថ្មីសម្រាប់ដឹកអវកាសយានិកឆ្លងកាត់ផ្ទៃព្រះច័ន្ទក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ រថយន្តត្រូវបានរចនាឡើងដោយក្រុមហ៊ុនចាប់ផ្តើមអវកាស Venturi Astrolab ក៏នឹងអាចចុះក្រោម និងលើកបន្ទុកឡើងពីដីភពព្រះច័ន្ទ មុនពេលដឹកវានៅក្រោមពោះរបស់វា ហើយដាក់ទំនិញនៅទីតាំងដែលចង់បាន។ យន្តនេះត្រូវបានសាងសង់ជាពិសេសដើម្បីគ្រប់គ្រងដីភពព្រះច័ន្ទ ហើយថ្ងៃណាមួយអាចប្រើសម្រាប់យន្តសម្រាប់ដូចកាណូតដឹកមនុស្សជុំវិញនៅលើភពអង្គារ។ Venturi Astrolab គ្រោងនឹងប្រមូលផ្តុំកងនាវាចរនារយៈពេលប៉ុន្មានឆ្នាំខាងមុខនេះក្នុងការប៉ុនប៉ងដើម្បីក្លាយជា ‘UPS, FedEx និង Uber នៃភពព្រះច័ន្ទ។ យន្តនេះជួយណាសា...
អាមេរិក៖ Met Office បានបង្ហាញឲ្យដឹងថា ពន្លឺភាគខាងជើងអាចអាចមើលឃើញពីប្រទេសស្កុតឡេន និងភាគខាងជើងនៃប្រទេសអង់គ្លេសនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីមានអណ្តាតភ្លើងព្រះអាទិត្យដ៏ធំមួយបង្ហាញវត្តមាននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប៉ុន្តែបន្ទាប់ពីអណ្តាតភ្លើងព្រះអាទិត្យដ៏ធំមួយបានបង្កឲ្យមានការច្រានចេញដ៏ធំនៃផ្កាថ្ម (CME) ដែលកំពុងឆ្ពោះទៅកាន់ផែនដី ពន្លឺភាគខាងជើងអាចត្រូវបានគេមើលឃើញនៅឆ្ងាយភាគខាងត្បូងដូចជាប្រទេសស្កុតឡែន និងភាគខាងជើងនៃប្រទេសអង់គ្លេសនៅចុងសប្តាហ៍នេះ។ CME ត្រូវបានគេរំពឹងថានឹងបង្កើតព្យុះធរណីមាត្រ នៅពេលវាបក់មកលើភពផែនដីរបស់យើង នៅចុងថ្ងៃអាទិត្យ ឬដើមថ្ងៃច័ន្ទដែលធ្វើឲ្យវាអាចឃើញបាតុភូតធម្មជាតិដ៏អស្ចារ្យនៅទូទាំងភាគខាងជើងនៃចក្រភពអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណឹងទេ គម្របពពកត្រូវបានគេរំពឹងថានឹងមានតិចតួចបំផុតនៅល្ងាចថ្ងៃអាទិត្យ និងដល់ថ្ងៃច័ន្ទ មានន័យថា អ្នកមើលមេឃមានឱកាសបានឃើញទាំងអស់។...
ស្កុតលែន៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា តារាវិទូស្ម័គ្រចិត្តជនជាតិស្កុតលែនបានផ្តិចរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនៃ Nebulas ឆ្ងាយៗពីកែវយឺតនៅក្នុងសួន East Ayrshire ខាងក្រោយផ្ទះរបស់លោក រួមទាំងការថតមិនគួរឲ្យជឿនៃ Orion Nebula ដែលមានចម្ងាយ ១,៣៤៤ឆ្នាំពន្លឺ។ លោក Bryan Shaw អាយុ ២៨ ឆ្នាំបានចំណាយពេលជាច្រើនម៉ោងដើម្បីតាមដានផ្ទៃមេឃពេលយប់ដើម្បីបង្កើតរូបភាពដ៏អស្ចារ្យនៃ Nebulas និងក្រុមផ្កាយមានចម្ងាយរាប់ពាន់ឆ្នាំពន្លឺ។ លោក Shaw...
ក្រុមហ៊ុន Meta នឹងអនុញ្ញាតឱ្យអ្នកប្រើបណ្ដាញសង្គម Facebook និង IG ក្នុងប្រទេសមួយចំនួន អាចអំពាវនាអំពោះហិង្សាប្រឆាំងនឹង រុស្ស៊ី ក៏ដូចជាទាហានរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ប៉ុន្ដែលើកលែងមិនឱ្យប៉ះពាល់ដល់ ជនស៊ីវិលរុស្ស៊ីឡើយ។ នេះបើយោងទៅតាមអ៊ីមែលផ្ទៃក្នុងរបស់ Meta ស្ដីពីការផ្លាស់ប្ដូរគោលការណ៍បណ្ដោះអាសន្នរបស់ក្រុមហ៊ុននេះ ដែលបានឃើញដោយ កាសែត Reuters កាលពីថ្ងៃព្រហស្បតិ៍។ បន្ថែមពីនេះ Meta ក៏អនុញ្ញាតបណ្ដោះអាសន្នឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លួន...
រដ្ឋាភិបាលអង់គ្លេស បានធ្វើការដាក់ទណ្ឌកម្មទៅលើលោក លោក Roman Abramovich ម្ចាស់ក្លឹប Chelsea ដោយបង្កកទ្រព្យសម្បត្តិរបស់លោកទាំងអស់ បង្កកការចរាចរណ៍លុយ និងហាមឃាត់ការធ្វើដំណើរមកកាន់អង់គ្លេស ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកកាន់ក្លឹបតោខៀវនេះផងដែរ។ នៅខណៈនេះ Chelsea ដំណើរការក្រោមលក្ខខ័ណ្ឌពិសេសប៉ុណ្ណោះ មិនអាចលក់សំបុត្រតទៀតនោះទេ ថែមទាំងមិនអាចចំណាយលើកុងត្រាកីឡាករ ក៏ដូចជាដៃគូនានាជាដើម។ នៅក្នុងថ្ងៃនេះ ដៃគូ Sponsor របស់ Chelsea...
កីឡាករខ្សែប្រយុទ្ធ Gabriel Martinelli ត្រូវបានជាប់ឈ្មោះជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ២នាក់របស់កាំភ្លើងធំ Arsenal ដែលត្រូវបានជម្រើសជាតិប្រេស៊ីលកោះហៅដើម្បីចូលរួមប្រកួតសំខាន់ៗនាពេលខាងមុខ។ Martinelli បានទទួលការកោះហៅចូលជម្រើសជាតិលើកនេះជាលើកដំបូង ហើយហើយនឹងត្រូវប្រគួតវគ្គជម្រុពាន រង្វាន់ពិភពលោកប្រកួតចុងក្រោយចំនួន២ប៉ះ នឹងប្រទេសឈីលីនិងប្រទេសបូឡាវិនៅក្នុងខែមិនានេះ។ កីឡាករ Martinelli វ័យ២៥ឆ្នាំត្រូវបានប្រកាសជាសាធារណៈ ដាក់ចូលក្នុងបញ្ជីទាំង២៥នាក់របស់គ្រូបង្វឹកលោក Titeកាលពីថ្ងៃសុក្រម្សិលមិញនេះហើយវាបានក្លាយទៅជាលើក ដំបូងដើម្បីប្រកួតជាមួយនឹងជម្រើសឈុតធំរបស់ក្រុមខណៈដែលកន្លងមក គាត់ធ្លាប់លេងឲ្យតែ U-23 របស់ប្រេស៊ីលប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
អាមេរិក៖យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា តារាសម្តែងអាមេរិកលោក Jussie Smollett ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥0 ថ្ងៃពីបទកុហកប៉ូលីសអំពីការវាយប្រហាររើសអើងជាតិសាសន៍ និងស្រឡាញ់ភេទដូចគ្នា ដែលលោកបានប្រព្រឹត្តលើខ្លួនលោកផ្ទាល់តែម្តង។ តារាសម្ដែងដែលល្បីខាងសម្ដែងក្នុងរឿង Empire បានស្រែកខ្លាំងៗក្រោយការកាត់ទោសថា ខ្ញុំគ្មានកំហុស ខ្ញុំអាចនិយាយថា ខ្ញុំមានកំហុសយូរមកហើយ។ លោក Smollett ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣0 ខែ ហើយត្រូវបានបញ្ជាឲ្យបង់ប្រាក់សំណងចំនួន...