កីឡា

Barcelona ចង់បាន Bernardo ពី Man City

The Mundo Deportivo ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានកំណត់បានកីឡាករគោលដៅថ្មីម្នាក់ទៀត ហើយសម្រាប់រដូវក្តៅខាងមុខនេះ។

កីឡាករ Bernardo Silva នឹងក្លាយទៅជាគោលដៅថ្មីសម្រាប់គ្រូបង្វឹកលោក Xavi ជាពិសេសដោយសារតែសមត្ថភាពដ៏អស្ចារ្យក្នុងការបង្កើត គ្រាប់បាល់របស់កីឡាករវ័យ២៧ឆ្នាំរូបនេះនៅក្នុងតំបន់កណ្តាល។

គួរឲ្យដឹងដែរថា Bernardo បានបង្ហាញជាសាធារណៈហើយកន្លងមកថា នឹងអាចចាកចេញពីលីគកំពូលអង់គ្លេស Premier League នៅរដូវក្តៅ ខាងមុខដើម្បីអាចត្រឡប់ទៅរស់នៅក្បែរទៅ នឹងគ្រួសាររបស់គាត់ដែលកំពុងរស់នៅក្នុងប្រទេសប៉ទុយហ្គាល់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top