អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា តារាចម្រៀងរូបនេះក៏បានលើកឡើងនូវពាក្យចចាមអារ៉ាមថា នាងបានចែកផ្លូវពីមិត្តប្រុសរបស់នាង គឺភ្នាក់ងារកីឡារបស់សហរដ្ឋអាមេរិក Rich Paul ដោយបន្ថែមថា៖ «អូ! ហើយ Rich ផ្ញើស្នេហ៍ទៅ»។ នាង Adele បានប្រកាសថា នាងនឹងសម្តែងក្នុងកម្មវិធី Brit Awards នៅថ្ងៃអង្គារក្រោយ។ តារាចម្រៀងវ័យ ៣៣ ឆ្នាំរូបនេះបានបញ្ជាក់ពីព័ត៌មាននេះនៅលើ...
ក្លឹបអ៊ីតាលី Napoli ត្រូវបាន The goal ចេញផ្សាយថាកំពុងធ្វើការដើម្បីអាចដោះដូរសមាសភាពកីឡាករខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Real Sociedad របស់អេស្បាញ។ កីឡាករខ្សែប្រយុទ្ធស្លាប Adnan Januzaj ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹបអេស្បាញរូបនេះបានក្លាយទៅជាទីចំណាប់អារម្មណ៍របស់ក្លឹបយក្សអ៊ីតាលីមួយនេះដើម្បីអាចជំនួសតំណែងរបស់កីឡាករ Lorenzo Insigne ។ Insigne នឹងត្រូវផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Toronto FC នារដូវក្តៅក្នុងពេលដែលកុងត្រារបស់ Januzaj...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងស្រីក្នុងរឿង ‘The Red Sleeve’ នាង Lee Se Young បានបង្ហាញវត្តមានក្នុងកម្មវិធី ‘Radio Star’ របស់ MBC ហើយបានបង្ហើបថា នាងមានរូបថតរបស់លោក Junho ជារូបថតផ្ទៃខាងក្រោយទូរស័ព្ទដៃរបស់នាង។ សម្រាប់វគ្គ...
បរទេស៖ សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ បានប្រកាសថានឹងត្រៀមក្នុងការបញ្ជូនយន្តហោះចម្បាំង ជាច្រើនគ្រឿងទៅជួយគាំទ្រដល់សហភាពអារ៉ាប់ បន្ទាប់ពីហេតុការណ៍វាយប្រហារ ដោយមីស៊ីលមកលើប្រទេសនេះ ពីសំណាក់ក្រុមឧទ្ទាម Houthi នាពេលកន្លងមក។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បានថ្លែងប្រាប់ទៅកាន់អង្គម្ចាស់ Mohammed bin Zayed Ai Nahyan តាមរយៈទូរស័ព្ទកាលពីថ្ងៃអង្គារម្សិលមិញថា រដ្ឋាភិបាលវ៉ាស៊ិនតោននឹងធ្វើការ បញ្ជូនយន្តហោះបំពាក់គ្រាប់មីស៊ីលជាច្រើន...
ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់គោលបំណងនៃការរៀបចំពានរង្វាន់នេះឡើងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីស្រឡាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព ជូនទៅដល់យុវជននៅតាមបណ្តាក្រុងស្រុក យុវជនដែលជាមន្ត្រីរាជការជុំវិញខេត្ត ក៏ដូចជាយុវជនក្នុងសហគ្រិន ស្ថិតក្នុងវិស័យឯកជននៅក្នុងខេត្តទាំងមូល។ លោកអភិបាលខេត្តកណ្ដាលបានលើកឡើងក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២នារសៀលថ្ងៃទី២ ខែកុម្ភៈ...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Ousmane Dembele ក្រោយព្យាយាមស្វែងរកក្លឹបមិនបាននៅក្នុងពេលកំណត់ នៃការដោះដូរខែមករានេះទៅហើយនោះទំនងជានឹងនៅសល់ជម្រើសមួយទៀតជាមួយនឹង Barcelona។ ជម្រើសតែមួយគត់នោះគឺក្លឹប Barcelona បានទំនងជាសម្រេចទៅហើយគឺការកាត់ផ្តាច់កុងត្រា ដែលនៅសេសសល់ទាំងអស់ជាមួយនឹងកីឡាករចោលតែម្តងដោយសុខចិត្តខាត បង់ប្រាក់ជំងឺចិត្តមួយចំនួនទៅឲ្យកីឡាករជាជាងការបង់ប្រាក់កម្រៃប្រចាំសប្តាហ៍ដ៏ច្រើន។ កន្លងមកមុនបញ្ចប់ខែមករាកីឡាករបារាំងរូបនេះ ធ្លាប់មានលេចឬថាបានទាក់ទងជាមួយ នឹងក្លឹបតោខៀវ Chelsea និងក្លឹបមួយចំនួនទៀត ដែរប៉ុន្តែមិនបានសម្រេចចិត្តឡើយរហូតដល់ ព្រឹកថ្ងៃអង្គារនេះហើយជឿជាក់ថា Barcelona...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនផលិត PlayStation Sony បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ៣.៦ ពាន់លានដុល្លារកាលពីថ្ងៃច័ន្ទដើម្បីទិញស្ទូឌីយោវីដេអូហ្គេមរបស់សហរដ្ឋអាមេរិក Bungie ជាអ្នកបង្កើតបទល្បីដូចជា “Halo” និង “Destiny” ខណៈការប្រយុទ្ធក្នុងឧស្សាហកម្មហ្គេមកាន់តែក្តៅជាមួយ Microsoft យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Sony កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Microsoft បានបង្ហាញកិច្ចព្រមព្រៀងតម្លៃ ៦៩ ពាន់លានដុល្លារ ដើម្បីទទួលបានក្រុមហ៊ុនផលិត...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ឯកអគ្គរដ្ឋទូត នៃអង្គការសហប្រជាជាតិ (អ.ស.ប) របស់ប្រទេសរុស្សី លោក Vassily Nebenzia បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក មិនមានគម្រោងការណាមួយឈ្លានពានលើប្រទេសអ៊ុយក្រែន នោះទេ ។ លោកបានថ្លែងថា “ការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ី នៅក្នុងទឹកដីរបស់យើងកំពុងធ្វើឱ្យសហការីលោកខាងលិច និងសហរដ្ឋអាមេរិក និយាយថានឹងមានសកម្មភាពយោធាដែលបានគ្រោងទុក...
សៀងហៃ៖ប្រទេសចិនបានព្រមានស្ទើរតែរាល់ថ្ងៃប្រឆាំងនឹងការធ្វើនយោបាយព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ ប៉ុន្តែសម្រាប់អ្នកគ្រប់គ្រងរបស់ខ្លួនសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតតែងតែមានច្រើនជាងកីឡា និងចំនួនមេដាយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកវិភាគបាននិយាយថា ទោះបីជាស្ថិតនៅក្រោមស្រមោលនៃជំងឺរាតត្បាតក៏ដោយ ការចោទប្រកាន់របស់លោកខាងលិចអំពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចមូស្លីម និងការធ្វើពហិការការទូត ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក គឺអំពីកិត្យានុភាពពិភពលោកសម្រាប់ប្រទេសចិន និងបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។ អ្នកជំនាញបាននិយាយថា ការលំបាករបស់Beijing 2022អាចនឹងកើនឡើងដល់ភាគហ៊ុនរបស់ប្រទេស ចំណែកការធ្វើជាម្ចាស់ផ្ទះត្រូវការហៅថា ការប្រកួតសុវត្ថិភាព និងអស្ចារ្យនារដូវកាលជំងឺរាតត្បាតនឹងជំរុញការអះអាងរបស់ប្រទេសចិនថា ភាពជោគជ័យទាក់ទងគ្នារបស់ខ្លួនក្នុងការគ្រប់គ្រង Covid បង្ហាញពីឧត្តមភាពនៃវិធីសាស្រ្តគ្រប់គ្រងពីលើចុះក្រោមរបស់វា។ លោក Steve Tsang...
តារាវ័យក្មេងសំបូររឿងអាស្រូវ Mason Greenwood ដែលត្រូវបានប៉ូលីសទីក្រុង Manchester ចាប់ខ្លួនហើយនោះនៅមិនទាន់អាចត្រូវបានដោះលែងនៅឡើយខណៈដែលចំណាត់ការ របស់ប៉ូលីសនៅតែបន្តធ្វើនៅឡើយ។ Greenwood ប៉ុន្មានថ្ងៃមុននេះត្រូវបានគេរាយការណ៍ថា បានវាយដំប្រើអំពើហិង្សាទៅលើមិត្តស្រីរបស់ខ្លួនបន្ទាប់ពីរូបភាពនិងវិដេអូជាច្រើនត្រូវបាន បែកធ្លាយនៅក្នុងបណ្តាញសង្គមហើយមកដល់ ពេលនេះប៉ូលីសនៅបន្តដំណើរការស៊ើបសួរ បន្ថែមទៀតនៅឡើយមុនបញ្ចូនទៅតុលាការកាត់ទោស។ Greenwood ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពេលរសៀលហើយបន្តជាប់ឃុំរហូតមកដល់ថ្ងៃអង្គារនេះ នៅឡើយហើយជាការឆ្លើយតប Man UTD មិនបានបញ្ជាក់អ្វីទាំងអស់ដោយនិយាយថាមាន តែការរងចាំរហូតដល់មានលទ្ធផលជាផ្លូវការប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី