សិល្បៈ និង កម្សាន្ត

បច្ចុប្បន្នភាព! ស្ថានភាពជំងឺវីរៈសិល្បករ ព្រហ្ម ម៉ាញ បានធូរស្រាលបន្ដិច តែនៅបារម្ភរឿងសម្ពាធឈាមខ្ពស់

វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ កំពុងសម្រាកនៅមន្ទីរពេទ្យប៉ាស៊ីហ្វិក ក្បែរស្ពានអាកាស៧មករា ដើម្បីតាមដានស្ថានភាពជំងឺលើសឈាមរបស់លោក បន្ទាប់ពីសម្ពាធឈាមធ្វើទុក្ខខ្លាំងបណ្ដាលឲ្យដួលសន្លប់នៅក្នុងដ៏អស្ចារ្យមួយរបស់Pleng កាលពីរាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នាសណ្ឋាគារ Garden City។

ភរិយាលោក ព្រហ្ម ម៉ាញ គឺអ្នកស្រី គង់ សុចិន្ដា បានប្រាប់Sabay នៅព្រឹកថ្ងៃទី២១ ខែមីនា ថា បច្ចុប្បន្នស្វាមីអ្នកស្រីបានដឹងខ្លួនជាធម្មតា ហើយគ្រូពេទ្យបានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាប់មកបន្ទប់សម្រាកធម្មតាវិញ ដើម្បីតាមដានជំងឺ។ ប៉ុន្ដែអ្វីដែលអ្នកស្រីនៅបារម្ភនោះ គឺសម្ពាធឈាមឡើងចុះខុសប្រក្រតី ហើយនៅថ្ងៃនេះសម្ពាធឈាមចាប់ផ្ដើមឡើងដល់១៧ វិញ ដែលធ្វើឲ្យលោក ធ្វើទុក្ខម្ដងៗ។

បើតាមអ្នកស្រី គង់ សុចិន្ដា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា នេះ មិនទាន់ឃើញមានសិល្បករ-សិល្បការិនីណាទៅសួរសុខទុក្ខដល់មន្ទីរពេទ្យនៅឡើយទេ ក្រៅពីតារាកំប្លែងស្រីកាយ៉យ។ បច្ចុប្បន្នលោក ព្រហ្ម ម៉ាញ មិនទាន់ពិសាអ្វីបានច្រើនទេ តែលោកនៅដឹងខ្លួន និងកម្រើកបានជាធម្មតា ខណៈដែលប្រិយមិត្ដមួយចំនួនបារម្ភថា ស្ថានភាពជំងឺរបស់លោក ព្រហ្ម ម៉ាញ អាចឈានដល់ពិការផ្នែកណាមួយដោយសារលោក ត្រូវសម្ពាធឈាមធ្វើទុក្ខរហូតដល់ដួលសន្លប់បាត់ស្មារតីកាលពីថ្ងៃកាលពីពីរថ្ងៃមុន៕

Most Popular

To Top