បរទេស៖ យោងតាមការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រទេសអូស្ត្រាលីបានជួបប្រទះនូវគ្រោះ ធម្មជាតិដ៏អាក្រក់មួយជាមួយនឹងកំដៅខ្លាំងបំផុត បំបែកកំណត់ត្រាដល់ទៅ៥០,៧ ភាគរយនៅទីក្រុងក្បែរជាប់ទៅនឹងឆ្នេរ។ ប្រភពដដែលបានសរសេរថាអាកាសធាតុនៅក្នុងទីក្រុង Onslow ស្ថិតនៅភាគខាងលិចនៃប្រទេសអូស្ត្រាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃនេះនិងបន្តកើនឡើងបន្តិចទៀតនៅថ្ងៃសុក្រ។ នៅថ្ងៃដដែលនេះទីក្រុង២ផ្សេងទៀតក៏ទទួលបានកំដៅជាង៥០ អង្សារដូចគ្នាដែរដូចជា Mardie និង Roebourne ។ រំលឹកដែរថាអូស្ត្រាលីនៅក្នុងរដូវកាលនេះកំពុងតែរង កំដៅខ្លាំងប៉ុន្តែជាមធ្យមទីក្រុង Onslow ជាដើមជារៀងរាល់ឆ្នាំជាមធ្យមមានកំដៅដល់ទៅ៣៦,៥ភាគរយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកកំពុងតែដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង៥រូប សម្រាប់ការទិញទំនិញដែលប្រើប្រាស់សម្រាប់កម្មវិធីមីស៊ីលផ្លោង និងអាវុធប្រល័យលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុរដ្ឋមន្ត្រីរតនាគារអាមេរិកទទួលបន្ទុកស៊ើបការណ៍អំពើភេរវកម្មនិងហិរញ្ញវត្ថុ លោក Brian E. Nelson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាត់ការថ្ងៃនេះ ជាផ្នែកនៃកិច្ចប្រឹងប្រឺងកំពុងមានរបស់អាមេរិក ដើម្បីទប់ស្កាត់កម្មវិធីអាវុធប្រល័យលោកនិងមីស៊ីលផ្លោងរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ លោកបន្តថា “ការបាញ់តេស្តមីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង ជាភស្តុតាងថែមទៀតថា វាបានបន្តធ្វើឲ្យកាន់តែទំនើបនូវកម្មវិធីដែលត្រូវបានហាមឃាត់ បើទោះជាសហគមន៍អន្តរជាតិ...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា អ្នកនាំពាក្យកងទ័ពអាកាសបានឲ្យដឹងកាលពីថ្ងៃពុធថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃឡង់ដ៏ បានគាំទ្រផែនការទិញយន្តហោះចម្បាំងចំនួន៤ គ្រឿង ដែលចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធបន្ទាប់ ជាមួយនឹងកញ្ចប់ថវិកាចំនួន១៣,៨ពាន់លានបាត ស្មើនឹង៤១៣,៦៧លានដុល្លារអាមេរិកសម្រាប់លទ្ធកម្មនេះ ។ ការអនុម័តនេះធ្វើឡើងបន្ទាប់ពីមានការចាប់អារម្មណ៍នាពេលថ្មីៗនេះ ដោយប្រមុខកងទ័ពអាកាស មេទ័ពអាកាស Marshal Napadej Dhupatemiya...
បរទេស៖ តម្លៃទំនិញនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើងខ្លាំង ក្នុងអត្រាលឿនបំផុតមិនធ្លាប់ មានឡើយក្នុងរយៈពេល៤០ឆ្នាំ ចុងក្រោយនេះ ដោយអត្រាអតិផរណាបានកើនឡើង៧ ភាគរយធៀបទៅនឹងខែធ្នូដូចគ្នាកាលពីឆ្នាំទៅ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងដែរថាតម្រូវការដ៏ខ្លាំងក្លាបូក រួមទាំងកង្វះខាតការផ្គត់ផ្គង់ទំនិញសំខាន់ៗដូចជាទំនិញសុខភាព មានអត្រាច្រើនឡើងដែលវាបានធ្វើឲ្យមានសំពាធមែនទែន ដល់ក្រុមអ្នកតាក់តែងច្បាប់ក្នុងការអនុវត្តដំណោះស្រាយ។ ក្នុងពេលជាមួយគ្នានេះដើម្បីអាចបន្ធូរបន្ថយនិងសាកល្បង កាត់បន្ថយបញ្ហាធនាគារកណ្តាលរបស់អាមេរិក បានដាក់ផែនការក្នុងការបង្កើនអត្រាការប្រាក់ ចំពោះកំចីនានាផងដែរនៅក្នុងឆ្នាំនេះ។ គួរឲ្យដឹងដែរថាការកើនឡើងនៃការចំណាយលើការកំចីនេះ គឺនឹងអាចសំដៅកាត់បន្ថយតម្រូវ ការដោយធ្វើឱ្យការទិញដូចជារថយន្តមានតម្លៃថ្លៃជាងមុននាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃនេះបានចេញផ្សាយថាភ្នាក់ងាររបស់កីឡាករ Arthur បានធ្វើការលើកឡើងថាកីឡាកររបស់គាត់និងទំរង់លេងបច្ចុប្បន្ន នៅតែអាចមានសមត្ថភាពក្នុងការបង្ហាញខ្លួននៅ លីគកំពូលអង់គ្លេសជាពិសេសក្លឹបកាំភ្លើងធំ Arsenal ។ ទំរង់លេងរបស់គ្រូបង្វឹកលោក Mikel Artetaត្រូវបានភ្នាក់ងាររប់សកីឡាករ Arthur រូបនេះមើលឃើញថាពិតជាសាកសម ទៅនឹងកូនក្រុមរបស់គាត់ហើយជាពិសេស របៀបលេងរបស់កីឡាករប្រេស៊ីលវ័យទើបតែ២៥ឆ្នាំ គឺពិតជាអាចច្របាច់បញ្ចូលជាមួយនឹងកូនក្រុមរបស់ Arsenal។ មកដល់ពេលនេះកិច្ចចរចាគ្នារវាងកីឡាករនិងArsenal ត្រូវបានធ្វើឡើងរួចរាល់ហើយដែលមានន័យថា ការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងចំពោះតែគ្រូបង្វឹករបស់ក្លឹប Juventus...
ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលវត្តមានរបស់តារាសម្ដែង បេនី យ៉ាំង បានរសាត់ឆ្ងាយពីឆាកទូរទស្សន៍ និងសម្ដែង ដោយពេលនេះនាងបានចំណាយពេលទាំងស្រុងទៅលើបរលក់ផលិតផលសម្រស់តាមអនឡាញ និងយកពេលបង្កើតភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់នាង ។ ទាក់ទងនឹងជីវិតឯកជនរបស់តារាស្រីសិចស៊ីខាងលើ រហូតមកទល់ពេលនេះ ពុំទាន់មានដំណឹងរៀបការឡើយជាមួយគូស្នេហ៍របស់នាង ។ ហើយជាមួយគ្នានេះ អ្វីដែលចាប់អារម្មណ៍គឺថា ខណៈពេលនេះ បេនី យ៉ាំង កំពុងមានផ្ទៃពោះ ៤ ខែហើយ...
អាមេរិក៖ គ្រួសាររបស់លោកបានប្រកាសថា តារាសម្តែង និងកំប្លែងអាមេរិក លោក Bob Saget ត្រូវបានគេស្គាល់ថា ជាតួសម្តែងក្នុងរឿង Full House បានទទួលមរណភាពភ្លាមៗក្នុងអាយុ ៦៥ ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ BBC។ តារាសម្តែងរូបនេះត្រូវបានគេរកឃើញថា មិនមានការឆ្លើយតបដោយបុគ្គលិកក្នុងបន្ទប់របស់លោកនៅសណ្ឋាគារ Ritz-Carlton ទីក្រុង Orlando រដ្ឋ...
អាមេរិក៖ លោក Moxie Marlinspike បានបង្កើតសារមូលដ្ឋានត្រូវបានអនុម័តដោយ WhatsApp ធ្វើឲ្យវាក្លាយជាការច្នៃប្រឌិតផ្នែកសុវត្ថិភាពបំផុតមួយក្នុងសតវត្សរ៍នេះ ព្រោះសេវាផ្ញើសារភ្លាមៗ Signal ត្រូវបានចាត់ទុកថា ជាសេវាកម្មមួយដែលមានសុវត្ថិភាពបំផុតនៅទីនោះ ហើយត្រូវបានគាំទ្រដោយតួលេខដូចជា Edward Snowden ជាដើមយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ លោក Moxie Marlinspike ជាអ្នកត្រួសត្រាយការអ៊ិនគ្រីបបានសហការនិពន្ធពិធីការសុវត្ថិភាពដែលប្រើដោយ WhatsApp កំពុងលាលែងពីតំណែងជានាយកប្រតិបត្តិនៃអង្គការផ្ញើសារឯកជន Signal...
LA៖ យោងតាមឯកសាររបស់តុលាការដែលចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា មន្ត្រី២នាក់នៅនាយកដ្ឋានប៉ូលីស Los Angeles (LAPD) ត្រូវបានបណ្តេញចេញពីការងារ ពីព្រោះមិនអើពើនឹងការប្លន់ ដោយសាតែអ្នកទំាង២នាក់កំពុងបើកដំណើរការដើម្បីលេងហ្គេម Pokemon Goទៅវិញ ។ ឯកសាររបស់តុលាការបង្ហាញថា បុរសទាំងនោះគឺលោក Louis Lozano និងលោក Eric Mitchell បានបាត់បង់ការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការប្រព្រឹត្តខុសច្រើនដងដែលមានមួយផ្នែកដោយផ្អែកលើការកត់ត្រាពួកគេនៅក្នុងរថយន្តល្បាតរបស់ពួកគេ។ ប្រព័ន្ធវីដេអូក្នុងរថយន្តឌីជីថល (DICVS)...
វ៉ាស៊ីនតោន៖ អូមីក្រុង ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារថា ជាទម្រង់ឆ្លងដ៏លេចធ្លោនៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះកំពុងឈានចូលដល់ឆ្នាំទី៣ នៃជំងឺរាតត្បាត ដោយមានថ្នាំព្យាបាលជាច្រើនទៀតបានបញ្ជាទិញពីក្រុមហ៊ុន Pfizer ខណៈពេលដែលគោលនយោបាយរបស់រដ្ឋាភិបាលសហព័ន្ធបានរិះគន់ថា នៅមានភាពស្រពិចស្រពិល។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ទើរតែគ្រប់ករណី ជំងឺកូវីដ-១៩ ថ្មីរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនត្រូវបានផ្សារភ្ជាប់ទៅនឹងទម្រង់ឆ្លងអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ...