សិល្បៈ និង កម្សាន្ត

ស្ងាត់ៗ បេនី យ៉ាំង មានផ្ទៃពោះ ៤ខែ ប៉ុន្តែឥលូវនេះធ្វើឱ្យមហាជនឆ្ងល់រឿងមួយ

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលវត្តមានរបស់តារាសម្ដែង បេនី យ៉ាំង បានរសាត់ឆ្ងាយពីឆាកទូរទស្សន៍ និងសម្ដែង ដោយពេលនេះនាងបានចំណាយពេលទាំងស្រុងទៅលើបរលក់ផលិតផលសម្រស់តាមអនឡាញ និងយកពេលបង្កើតភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់នាង ។

ទាក់ទងនឹងជីវិតឯកជនរបស់តារាស្រីសិចស៊ីខាងលើ រហូតមកទល់ពេលនេះ ពុំទាន់មានដំណឹងរៀបការឡើយជាមួយគូស្នេហ៍របស់នាង ។ ហើយជាមួយគ្នានេះ អ្វីដែលចាប់អារម្មណ៍គឺថា ខណៈពេលនេះ បេនី យ៉ាំង កំពុងមានផ្ទៃពោះ ៤ ខែហើយ ប៉ុន្តែមិនដែលបានឃើញនាង និងគូស្នេហ៍ថតរូបល្អូកល្អិនដូចមុន មិនតែប៉ុណ្ណោះគេឧស្សាហ៍ឃើញនាង បង្ហោះសំណេរប្លែកៗ ដែលធ្វើឱ្យទស្សនិកជនសន្និដ្ឋានថា បេនី យ៉ាំង និងគូស្នេហ៍ អាចត្រូវបានចែកផ្លូវគ្នា ហើយក៏ថាបាន ។

ជាការពិតណាស់ រយៈពេលកន្លងមកគេតែងតែឃើញ ស្រីស្អាត បេនី យ៉ាំង និងគូស្នេងហ៍ បង្អួតរូបថតផ្អែមល្ហែមជាមួយគ្នា ដែលធ្វើឱ្យអ្នកគាំទ្រស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះទឹកចិត្តគូស្នេហ៍របស់នាង ត្បិតតែ បេនី យ៉ាំង ត្រូវបាត់បង់សម្រស់មួយផ្នែកត្រង់ច្រមុះយ៉ាងណាក៏ដោយ ។

សកម្មភាពល្អូកល្អិន គួរឱ្យច្រណែននេះ បានអូសបន្លាយអស់មួយរយៈធំ តែចាប់តាំងពី បេនី យ៉ាំង បង្ហាញដំណឹងកាលពីមានផ្ទៃដំបូងរយៈពេល ៥ សប្ដាហ៍ ស្រាប់តែលែងឃើញគូស្នេហ៍ពួកគេបង្ហាញសកម្មភាពផ្អែមល្ហែមដូចមុន ។ ហើយចំពោះ បេនី យ៉ាំង តែងតែងបង្ហោះសារប្លែកៗ ធ្វើឱ្យមហាជនសង្ស័យថា គេទាំងពីរនាក់អាចបានចែកផ្លូវគ្នាហើយ ។

យ៉ាងណាមិញ ថ្មីៗនេះ ត្បិតតែក្លាយជាអ្នកម៉ាក់នៅលីវក៏ពិតមែន ប៉ុន្តែបើគេក្រឡេកមើល បេនី យ៉ាំង ហាក់នៅតែស្រស់ស្រាយជាពិសេសរូបសម្រស់ និងស្ទីលនៃការតែងខ្លួនរបស់នាងនៅតែឡូយឆាយ និងហាយសូរមិនធម្មតាឡើយ ។ រហូតអ្នកខ្លះលាន់មាត់ថា ពពោះដល់ទៅបួនខែ តែមើលមិនដឹងសោះ ។

បេននី យ៉ាំង បញ្ជាក់ថា៖ «កុំប្រើជីវិតបែបខ្ទិចខ្ទាំ បើទោះបីជាយើងធ្លាប់បានត្រូវនរណាបំផ្លាញទឹកចិត្ត បំផ្លាញអារម្មណ៍មកក៏ដោយ។ ត្រូវមើលថែជីវិតរបស់យើងឱ្យល្អ ទោះឆ្លងកាត់មកបែបណាឱ្យវានៅត្រឹមជាអតីតកាល សំខាន់ពេលនេះផ្តល់ក្តីសុខឱ្យខ្លួនឯង រឹងបុឹងក្នុងការធ្វើជាខ្លួនឯងម្តងទៀត ។ ប្រាប់ខ្លួនឯងថា រឹងមាំជាជម្រើស តែម្យ៉ាង ដែលយើងត្រូវធ្វើដើម្បីជំនះភាពទន់ជ្រាយទាំងឡាយដែលខ្លួនធ្លាប់ឆ្លងកាត់ នោះយើងក៏បានរឹងមាំដោយមិនដឹងខ្លួន» ៕

ដោយ៖ ម៉ានី

Most Popular

To Top