សិល្បៈ និង កម្សាន្ត

ស្មានមិនដល់ថាស្ងាត់ៗ តារាសម្រៀង ពេជ្រ សោភា និងលោក ឆឹម សក្កដា ចូលរោងពិធីពិសាស្លាដក់កន្សែង នៅព្រឹកនេះ

ភ្នំពេញ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយ​ ដោយព្រឹកនេះតារាសម្រៀង ពេជ្រ សោភា បានចូលរោងពិធីពិសាស្លាដក់កន្សែង ជាមួយលោក ឆឹម សក្កដា ដែលកន្លងមកអ្នកទាំងពីរត្រូវបានគេសង្ស័យថា បែកបាក់គ្នា ។

ជាការពិតណាស់ ព័ត៌មាន ពិធីពិសាស្លាដក់កន្សែង របស់អ្នកមេម៉ាយ ពេជ្រ សោភា បានធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្ដិលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អាចថានេះជាចេតនាមួយរបស់នាង ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ព្រោះថាមុននេះ ពុំធ្លាប់មានដំណឹងណាមួយទាក់ទងនឹងពិធីពិសេសរបស់នាង និងលោក ឆឹម សក្កដា ឡើយ ផ្ទុយទៅវិញធ្លាប់ឮថា គេទាំងពីរនាក់បានបែកគ្នារួចទៅហើយ ដោយសង្ស័យថាម្ចាស់បទ «គ្មានអ្នកយល់ចិត្ត» អាចមានទំនាក់ទំនងស្នេហាថ្មីជាមួយបុរសសង្ហាវ័យក្មេង អតីតបេក្ខជនប្រឡងក្នុងកម្មវិធី Beat the Best ម្នាក់ ។

យ៉ាងណាក៏ដោយពាក្យចរចាមអារ៉ាមខាងលើ ត្រូវបានរលាយទៅវិញបន្ទាប់ពីសេដ្ឋិនីល្បីឈ្មោះមួយរូប តែងតែទម្លាយសកម្មភាពផ្អែមល្ហែមរបស់ ពេជ្រ សោភា និងលោក ឆឹម សក្កដា នៅលើបណ្ដាញសង្គម ។ ហើយកាន់តែពិសេសស្រាប់តែនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា នេះ មានមិត្តភក្ដិសិល្បៈជាច្រើនបានបង្ហោះសារជូនពរ គូស្នេហ៍គេទាំងពីរនាក់ ដោយភ្ជាប់ជាមួយរូបថតស្ថិតក្នុងរោងពិធីពិសាស្លាដក់កន្សែងទៀតផង ។

សូមជម្រាបផងដែរថា អ្នកមេម៉ាយរូបស្រស់ ពេជ្រ សោភា កាលពីដើមឆ្នាំ២០២២ លេចពាក្យចចាមអារ៉ាមស្នេហាជាមួយតារាម៉ូឌែល ដែលជាបេក្ខជនមួយរូបធ្លាប់ចូលរួមប្រលងចម្រៀងកម្មវិធី «Beat The Best» ក្រោយពីសង្ស័យថា បានបែកបាក់ស្នេហាជាមួយតារាសម្តែង ឈឹម សក្កដា ខណៈដែរដើមខែកុម្ភៈ ឆ្នាំ២០១៥ រូបនាងបានចូលរោងការ ជាមួយអាណិកជនរស់នៅសហរដ្ឋអាម៉េរិក រហូតដល់ខែតុលា ឆ្នាំ២០១៦ ពេជ្រ សោភា បានបញ្ជាក់ថាបានលែងលះជាមួយស្វាមីហើយ៕

ដោយ៖ ម៉ានី

Most Popular

To Top