សិល្បៈ និង កម្សាន្ត

ពេជ្រ សោភា បញ្ចប់ភាពនៅលីវ ឬយ៉ាងណា ក្រោយពីបង្ហាញតំរុយនេះ ក្នុងឱកាសខួបកំណើត?

ភ្នំពេញ ៖​​​​​​​​​​​​​​​​​​​ តារាចម្រៀងល្បីឈ្មោះ​អ្ន​​​​​​​​​​​​​​​​​​​​​ក​​នាង ពេជ្រ សោភា បានឈានចូលវ័យ៣៩ ឆ្នាំហើយ ​ប៉ុ​​​​​​ន្តែបើនិយាយពីរឿង​ សម្រស់វិញ កំពូលតារាចម្រៀងរូបនេះ នៅស្រស់ស្អាតមិនចាស់ សោះពីមួយឆ្នាំទៅមួយឆ្នាំ ឯភាពល្បីល្បាញទៀតសោត នៅតែដក់ជាប់ចិត្ត មហាជន ។ ជាពិសេស ក្នុងឱកាសខួបរបស់ខ្លួន តារាចម្រៀងរូបនេះបានបង្ហោះ រូបភាពប៉ុន្មានសន្លឹក ដ៏ស្រស់ស្អាត មានទាំងស្បៃដូចកូនក្រមុំ ថែមទាំងមាន ចិញ្ចៀននៅលើដៃ នាងខាងឆ្វេង ទៀតធ្វើឱ្យមហាជនសង្ស័យថា ពេជ្រ សោភា អាចនឹងបញ្ចប់ភាព នៅលីវឬយ៉ាងណា?

ពេជ្រ សោភា បានរៀបរាប់យ៉ាងដូច្នេះថា «Happy birthday to me ឆ្នាំនេះ គឺថាសុំប្លែកបន្តិចហើយអ្នកដឹងបានដឹង អរគុណគ្រប់យ៉ាង ចំ​​​​​​​​​​​​​​​​​​​​ពោះភាព​​​​​​​​​​​​​​ជឿ​ជា​​​​​​​​​​​​ក់នឹងនៅ​ មើលពីរក្រោយខ្នង តែងអោយកម្លាំងចិត្ត ខ្ញុំលែងមានសង្សារហើយ» ។ ក្រោយពីបង្ហោះសារ ក៏ដូចជារូបភាពបែបនេះហើយ ទាំងមិត្តរួមអាជីពសិល្បៈ និងអ្នកគាំទ្រ បានចូលទៅខំមិនជូនពរដល់ ពេជ្រ សោភា ដោយឆ្លៀត ទាំងខំមិនសួរថា «ពាក់ចិញ្ចៀនដៃនាង ខាងឆ្វេង មានន័យថាយ៉ាងណា?»

យ៉ាងណាមិញខាងលើនេះ គ្រាន់តែជាចម្ងល់ របស់មហាជន ទៅលើតារាចម្រៀង ពេជ្រ សោភា ប៉ុន្តែការពិតច្បាស់យ៉ាងណា នៅមិនទាន់បញ្ជាក់ជាផ្លូវការនោះទេ មានតែរង់ចាំតាមដានបន្តទៀត។

គួរបញ្ជាក់ផងដែរថា អ្នកមេម៉ាយរូបស្រស់ ពេជ្រ សោភា កាលពីដើមឆ្នាំ២០២២ លេចពាក្យចចាមអារ៉ាមស្នេហា ជាមួយតារាម៉ូឌែល យ៉ូស្វេ ដែល​​​​​​​​​​​​​​​​​​​​​​​ជា​បេ​ក្ខ​​​​​​​​​​​​ជន​​​​មួយរូប ធ្លាប់ចូលរួមប្រលងចម្រៀងកម្មវិធី «Beat The Best» ក្រោយពីបែកបាក់ស្នេហាជាមួយតារាសម្តែង ឈឹម សក្កដា ប្រមាណជា១ឆ្នាំ ខ​​​​​​​​​​ណៈដែរដើមខែកុ​​​​​​​​​​​​ម្ភៈ ឆ្នាំ២០១៥ រូបនាងបានចូលរោងការ ជាមួយអាណិកជន​ រស់នៅសហរដ្ឋអាម៉េរិក រហូតដល់ខែតុលា ឆ្នាំ២០១៦ ពេជ្រ សោភា បានបញ្ជាក់ថាបានលែងលះ ជាមួយស្វាមីហើយ ៕

ដោយ៖ ម៉ានី

Most Popular

To Top