សិល្បៈ និង កម្សាន្ត

ធនធានកម្រម្នាក់ទៀតហើយ ប្រចាំ TVB ទទួលមរណភាព ក្នុងវ័យ ៧៨ ឆ្នាំ 

ថ្មីៗនេះយោងតាម KH01 បានឱ្យដឹងថា កូនប្រុសបង្កើតរបស់តារាសម្ដែងជើងចាស់ហុងកុង Yu Ziming បានប្រកាសលើបណ្ដាញសង្គមអំពីមរណភាពរបស់ឪពុកក្នុងជន្មានយុ ៧៨ ឆ្នាំ។

តារាសម្តែងជើងចាស់ Yu Ziming ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺដាច់សរសៃ ឈាមខួរក្បាលកាលពីដើមឆ្នាំ ២០២២។ កូនប្រុសរបស់លោកឈ្មោះ Tianyou បានពន្យល់ពី ស្ថានភាពរាងកាយរបស់ឪពុកនៅលើវេទិកាសង្គមម្តងម្កាល។ ដោយឡែកនៅមុននេះបន្តិច លោកបាន បង្ហោះរូបថតសខ្មៅដោយភ្ជាប់ជាមួយសារមួយឃ្លា “បញ្ជាក់ថា Yu Ziming បានទទួលមរណភាពនៅថ្ងៃនេះក្នុងជន្មាយុ ៧៨ ឆ្នាំ”។

សូមរម្លឹកផងដែរថាលោក Yu Ziming បានចូលរួមក្នុងការប្រលងចម្រៀង ហើយចូលប្រឡូក ក្នុងវិស័យសិល្បៈនេះ រហូតដល់ឆ្នាំ ១៩៧៦ ក្រោយមក TVB បានអញ្ជើញលោកឱ្យចូលរួមក្នុងការ សម្តែងរឿង “Happy Tonight” ដោយតារាប្រុសរូបនេះបានចូលរួមជាមួយ TVB ក្នុងតួនាទីជាតារាសម្តែងជាប់កិច្ចសន្យា ហើយចាប់ផ្តើមថតរឿងកាលពី ៤០ ឆ្នាំមុន ហើយប៉ុន្មានឆ្នាំមកនេះ លោកថតបានជាង ២០០ ភាគ

Yu Ziming ធ្វើការឱ្យ TVB អស់រយៈពេលជាង ៤០ ឆ្នាំ Yu Ziming គឺជាសិល្បករជើងចាស់ ដ៏ល្បីម្នាក់ ហើយបញ្ចប់កុងត្រា និងឈប់សម្ដែងនៅឆ្នាំ 2020៕ Source៖ Sabay

Most Popular

To Top