ភ្នំពេញ៖ ដោយសារតែរូបរាងតូចស្រឡូនជាមួយនឹងសម្បុរស្បែកសខ្ចីនោះ បានធ្វើឱ្យតារាសម្តែងរូបស្រស់ ភីយ៉ា វេកា មិនខ្លាចនឹងចាយរាងក្នុងឈុតសិចស៊ីនោះទេ មិនថានៅក្នុងការស្លៀកពាក់ជាប្រចាំ ថ្ងៃ ឬការដើរលំហែរឡើយ។ ជាការពិតណាស់ តារាម៉ូឌែល និងសម្ដែងរាងតូចស្រឡូន សាច់សខ្ចី គឺកញ្ញា ភីយ៉ា វេកា ក្រោយពីបានស្ងប់ស្ងាត់ បាត់មុខពីសិល្បៈអស់មួយរយៈ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ផ្ទុះខ្លាំងកន្លងមកនេះ ស្រាប់តែបានធ្វើឱ្យមហាជន អ្នកគាំទ្រ...
ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដែលតារាចម្រៀង ខេម នៅតែព្យាយាមលាក់បាំងពីអត្តសញ្ញាណអនាគតភរិយារបស់ខ្លួន មិនឱ្យមហាជន ស្គាល់មុខឡើយ ប៉ុន្តែតាមពិតនៅពីក្រោយការលាក់បាំងនេះ តារាចម្រៀងប្រុសគ្រាប់ពេជ្រនៅក្នុងផលិតកម្ម ឡាក់ស៊ីណាវ៉ាត្រា រូបនេះ តែងតែទៅណាមកណាជាមួយគូដណ្ដឹងដែលគេស្គាល់ថាជានារីខ្មែរ-បារាំង ។ ជាក់ស្ដែងនៅក្នុងពិធីមង្គលការរបស់ប្អូនស្រីបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពី ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១...
ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបង្ហាញនូវសមាសភាពគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ហែលទឹកជម្រើសជាតិ ចំនួន០៥រូបត្រូវបញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា ហែលទឹកជ្រើសរើសជើងឯកកម្រិតពិភពលោកទីខ្លី អាងហែលទឹក២៥ ម៉ែត្រ “World Swimming Championships (25 meters)” in, United Arab Emirates នៅ ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ដល់ថ្ងៃទី២១...
ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE ចាក់អង្រែក្រោម រាជធានីភ្នំពេញរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WTក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា វគ្គខាងលើនេះមានសិក្ខាកាមជាង២០នាក់ចូលរួមដើម្បីពួកគេឲ្យក្លាយគ្រូបង្វឹកកីឡាប្រភេទនេះ...
ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តតួខ្ពស់ ខ្នាតតូចថ្មី ម៉ូដែល Aygo X ស៊េរីឆ្នាំ២០២២ ដែលនឹងចេញលក់នៅដើមឆ្នាំក្រោយនេះតែម្តង។ រថយន្តប្រភេទ Crossover នេះចែកចេញជា ៤ ម៉ូដែល គឺ៖ Toyota Aygo X Pure តម្លៃ ១៩ ៥០០ដុល្លារ...
រថយន្តភីកអាប់ Ford F-150 Lighting កំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំង ទាំងដែលវាមិនទាន់ចេញលក់ជាផ្លូវការផង ខណៈក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានទទួលការកក់ជិត ២០០ ០០០គ្រឿងបាត់ទៅហើយ។ វាគឺជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែ Ford ត្រូវចំណាយពេលលើសពី ៣ឆ្នាំដើម្បីសម្រេចចំនួននេះ ព្រោះដើមឡើយក្រុមហ៊ុនមានគម្រោងផលិត F-150 Lighting តែ ១៥ ០០០គ្រឿងនៅឆ្នាំ២០២២, ដំឡើងដល់...
Manchester United បានប្រកួតស្មើគ្នា ១-១ ជាមួយក្លឹប Young Boys ក្នុងការប្រកួតណាត់ចុងក្រោយនៃវគ្គសន្សំពិន្ទុ នៃពានរង្វាន់ Champions League។ ដោយសារតែដឹងខ្លួនបានឡើងទៅវគ្គ១៦ក្រុមទៅហើយនោះ United បានដាក់ជម្រើស១១នាក់សុទ្ធតែជាកីឡាករបម្រុង។ ការប្រកួតបើកឆាកត្រឹមនាទីទី៩ Mason Greenwood រកបានគ្រាប់នាំមុនឲ្យ Man Utd មុនពេល Fabian...
ម៉ានីល៖ ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសហ្វីលីពីន នឹងហាមឃាត់ការធ្វើដំណើរពីប្រទេសបារាំងចាប់ពីថ្ងៃទី១៣ ខែធ្នូ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគទម្រង់ថ្មីអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លេខាធិការខុទ្ទកាល័យលោក Karlo Nograles បានលើកឡើងថា បំរាមនេះនឹងចូលជាធរមានរហូតដល់ថ្ងៃទី១៥ ខែធ្នូ ដូចប្រទេសចំនួន ១៤ ផ្សេងទៀតដែលបានដាក់ទង់ដោយរដ្ឋាភិបាលមុននឹងការពន្យារពេល ដែលអាចនឹងត្រូវបានអនុម័ត។ លោកបានលើកឡើងថា “ការចូលទៅក្នុងកំពង់ផែណាមួយនៃប្រទេសហ្វីលីពីន មិនត្រូវបានអនុញ្ញាត សម្រាប់អ្នកដំណើរដែលមកពីឬដែលបានទៅប្រទេសបារាំង ក្នុងរយៈពេល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយប្រាប់សារព័ត៌មាននៅថ្ងៃពុធនេះថា កិច្ចពិភាក្សាគ្នារវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើឲ្យមានការទប់ស្កាត់ និងការបំបាត់ភាពតានតឹង។ ក្នុងប្រតិកម្មដំបូងធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប ស្តីពីកិច្ចពិភាក្សាគ្នាកាលពីថ្ងៃអង្គារ រវាងលោក បៃដិន និងលោក ពូទីននោះលោក...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា អភិបាលរដ្ឋហាវ៉ៃ លោក David Ige កាលពីថ្ងៃចន្ទ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងមួយបានទម្លាក់ទឹកភ្លៀងដែលមានទំហំលើសពី៣០សង់ទីម៉ែត្រទៅលើផ្នែកខ្លះនៃរដ្ឋហាវ៉ៃ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើតឡើងទៀត ។ អភិបាលរូបនេះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យរដ្ឋហាវ៉ៃប្រើប្រាស់មូលនិធិដើម្បីផ្តល់ “ការសង្គ្រោះយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃការរងទុក្ខ ការខូចខាត និងការខាតបង់ដែលបណ្តាលមកពីទឹកជំនន់ និងផលប៉ះពាល់ផ្សេងទៀតនៃភ្លៀងធ្លាក់ខ្លាំង”...