គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel មកដល់ពេលនេះនៅមិនទាន់ទទួលបានដំណឹងល្អ នៅឡើយទេពាក់ព័ន្ធទៅនឹងកុងត្រាថ្មីសម្រាប់កីឡាករខ្សែការពារ Christensen ។ លោក Tuchel បានបន្តទៀតថាកីឡាករ Christensen ត្រូវតែប្តេជ្ញាចិត្តចំពោះអនាគតរបស់គាត់ជាមួយ នឹងក្លឹបនិងកុងត្រាថ្មីដែលទាមទារឲ្យគាត់ត្រូវតែសម្រេចចិត្ត ឲ្យបានឆាប់ៗទទួលយកកុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំ និងកំពុងរងចាំតែការសម្រេចចិត្តរបស់គាត់ប៉ុណ្ណោះ។ តាមកុងត្រាថ្មី Christensen នឹងទទួលបានប្រាក់កម្រៃថ្មីកើនឡើងលើស ពីមុនគិតចាប់ពីខែសីហាមកមកម្ល៉េះប៉ុន្តែ ការសម្រេចចិត្តបន្តកុងត្រាថ្មីនៅមិនទាន់ត្រូវ...
បរទេស៖ នៅព្រឹកថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ប្រទេសនេះបានរកឃើញយន្តហោះឈ្លបយកការណ៍ថ្មី និងយន្តហោះគ្មានមនុស្សបើករបស់អង្គការណាតូជាង ៥០គ្រឿង នៅជិតព្រំដែនរបស់ខ្លួនជារៀងរាល់សប្តាហ៍។យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា អង្គការណាតូកំពុងប្រមូលសម្ភារៈយោធាយ៉ាងច្រើននៅតាមព្រំដែនរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីប្រេស៊ីល លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា...
ទាំងព្រឹកព្រលឹមចូលខែថ្មីភ្លាម មហាសេដ្ឋី Elon Musk និយាយដៀលផលិតផល Apple ក្ដែងដោយមិនក្រែងចិត្តលើ Twitter របស់ខ្លួន ហើយបើ Apple ឮ ម៉្លេះឆេះដុំមិនខាន។ Elon Musk បាននិយាយថា៖ “កុំខ្ជះខ្ជាយលុយលើក្រណាត់ជូត Apple Cloth ឆ្កួតៗ មកទិញកញ្ចែរបស់ពួកយើងវិញ”។ សាររិះគន់នេះ...
កាលពីថ្ងៃចន្ទ ទី៣០ កន្លងទៅ Twitter បានប្រកាសជាផ្លូវការថា សហស្ថាបនិក និងជា CEO លោក Jack Dorsey បានលាលែងពីតំណែង នាយកប្រតិបត្តិ ខណៈលោកកាន់តំណែងនេះតាំងពីឆ្នាំ២០០៦ និងលើកទី២នៅឆ្នាំ២០១៥ នៅបណ្ដាញសង្គមដ៏ល្បីរបស់អាមេរិចមួយនេះ។ អ្នកដែលត្រូវឡើងទៅដំណែង CEO ថ្មីនេះ គឺលោក Parag Agrawal...
ក្រុមបាល់ទាត់នារីអង់គ្លេស បានបង្កើតប្រវត្តិសាស្ត្រថ្មីហើយ ក្រោយពីពួកគេរកគ្រាប់បាល់បានដល់ទៅ២០-០ យកឈ្នះលើក្រុមឡាតវី នៅវគ្គសន្សំពិន្ទុតាមពូល ពានរង្វាន់ World Cup នារី។ ក្រុមនារីអង់គ្លេសខ្លាំងពេកហើយសម្រាប់ក្រុមឡាតវី។ ពួកគេស៊ុតចេញបាន៦៣ជើង ចំគោលដៅ៣០ជើង និងគ្រប់គ្រងស្ថិតិប្រកួតបាន៨៦%ឯណោះ។ ដោយការចំ៣០ជើងនោះ មានគ្រាប់បាល់ដល់ទៅ២០គ្រាប់ទៅហើយ ខណៈដែលក្រុមឡាតវីវិញ មិនអាចតបតអ្វីបាននោះទេ។ នេះជាជើងទី២ដែលក្រុមទាំងពីរប៉ះគ្នា ដោយកាលពីជើងទី១កន្លងទៅ ឡាតវី ចាញ់ក្នុងលទ្ធផល ១០-០។...
កីឡាករល្បីៗរបស់ក្លឹបបិសាចក្រហម Man UTD បានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ វិញហើយបន្ទាប់ពីការប្រកួតដ៏តានតឹងរបស់គេកាលពី ចុងសប្តាហ៍កន្លងមកស្មើជាមួយនឹងតោខៀវ Chelsea ។ ការវិលត្រឡប់កាលពីថ្ងៃអង្គារ ម្សិលមិញនេះ គឺដើម្បីត្រៀមខ្លួនក្រោមវត្តមាននៃគ្រូបង្វឹកថ្មីលោក Ralf Rangnick ផងនិងដើម្បីត្រៀមខ្លួនប៉ះនឹងក្រុមខ្លាំងកាំភ្លើងធំ Arsenal ផងនាយប់ថ្ងៃព្រហស្បតិ៍ស្អែក។ ទោះបីជាយ៉ាងណាក្តីការហ្វឹកហាត់និងការប្រកួតយប់ស្អែកនេះ គឺនៅមិនទាន់មានវត្តមានរបស់លោក Rangnick នៅឡើយទេដោយសារ តែបញ្ហាវិសាដែលត្រូវដោះស្រាយ។ នេះមានន័យថាវាគឺជាការប្រកួតដែលនឹងស្ថិតនៅក្រោមការដឹកនាំរបស់លោក...
បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស បានព្រមានប្រទេសរុស្ស៊ីជុំវិញការឈ្លានពានដោយយោធាថ្មីណាមួយ ទៅលើប្រទេសអ៊ុយក្រែន ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច គឺអង្គការណាតូ បានជួបពិភាក្សាគ្នាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនជាប់អ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយប្រាប់ដល់សមាភាគីណាតូទាំង២៩នាក់របស់លោក ស្តីពីការស៊ើបការណ៍សម្ងាត់របស់ទីក្រុងវ៉ាស៊ីនតោន លើផ្នែកខាងកើតនៃសម្ពន្ធមិត្តណាតូ និងនៅក្នុងប្រទេសអ៊ុយក្រែន ដែលមិនមែនជាសមាជិកសម្ពន្ធមិត្ត។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០...
កីឡាករអន្តរជាតិអង់គ្លេស Jack Grealish នៅសប្តាហ៍នេះបានធ្វើការលើកឡើង អំពីគ្រាមួយកាលពីឆ្នាំ២០២០ ដែលគាត់ស្ទើរតែបានសម្រេចចិត្តក្នុងការចុះ កុងត្រាផ្ទេរទៅចូលរួមជាមួយ នឹងក្លឹបបិសាចក្រហម Man UTD ប៉ុន្តែបានត្រឹមបរាជ័យទៅវិញនៅពេលចុងក្រោយ។ កីឡាករ Grealish បានបញ្ជាក់ថាវាស្ទើរតែកៀកមែនទែន ទៅហើយក្នុងការចុះកុងត្រាជាមួយនឹង Old Trafford ប៉ុន្តែមិនអាចបោះចោលឈ្មោះ ជាកីឡាករដែលនឹងមានតម្លៃខ្លួនថ្លៃជាង គេបំផុត លើលោកបានឡើយ ជាមួយនឹងមេឃខៀវ...
កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងជើងចាស់កូរ៉េខាងត្បូងលោក Jung Woo Sung បានឆ្លងមេរោគ COVID-19 ចំណែកតារាសម្តែងកូរ៉េខាងត្បូង Lee Jung Jae ដែលទាក់ទងជាមួយ Jung Woo Sung តេស្តិ៍អវិជ្ជមានទៅវិញ។ តំណាងក្រុមហ៊ុន Artist បានបញ្ជាក់ថា...
កូរ៉េខាងត្បូង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ៣ ខែវិច្ឆិកាបានឲ្យដឹងថា ជីដូនរបស់តារាសម្តែងប្រុសដ៏ល្បីល្បាញកូរ៉េខាងត្បូងលោក Song Joong Ki បានទទួលមរណភាពហើយ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop ។ ជីដូនរបស់តារាសម្ដែងរូបនេះត្រូវបានគេនិយាយថា បានទទួលមរណភាពហើយកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ហើយពិធីបុណ្យសពបានធ្វើឡើងនៅព្រឹកនេះថ្ងៃទី៣០ ខែវិច្ឆិកាដោយមានវត្តមានតែក្រុមគ្រួសារជិតស្និទ្ធប៉ុណ្ណោះ។ ទន្ទឹមនឹងនេះលោក Song Joong Ki...