ផ្សេងៗ

ការសិក្សា៖ របបអាហារសម្បូរសាច់រ បស់បុរសបណ្តាលឲ្យមាន ការបំភាយឧស្ម័នផ្ទះកញ្ចក់៤១% ជាមធ្យមជាងរបបអាហាររបស់ស្ត្រី


អង់គ្លេស៖ ការសិក្សាមួយបានបង្ហាញថា របបអាហាររបស់បុរសត្រូវបានផ្សារភ្ជាប់ទៅនឹងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៤១ ភាគរយជាមធ្យម ខ្ពស់ជាងរបបអាហារស្ត្រី ភាគច្រើនដោយសារតែការទទួលទានសាច់ច្រើននេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


ការផលិតអាហារគឺជាប្រភពសំខាន់នៃឧស្ម័នផ្ទះកញ្ចក់ ដោយអ្នកជំនាញប៉ាន់ប្រមាណថា វាមានប្រហែលមួយភាគបីនៃការបំភាយឧស្ម័នសរុបទៅក្នុងបរិយាកាស។ ការសិក្សាពីមុនបានបង្ហាញថា របបអាហារដែលកែច្នៃផកតល់ថាមពលច្រើន និងមិនសូវមានជីវជាតិ មានទំនោរធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ។


ប៉ុន្តែការវាយតម្លៃផលប៉ះពាល់ទាំងនេះ ទំនងជាត្រូវបានធ្វើឡើងដោយផ្អែកលើក្រុមអាហារ ទូលំទូលាយជាជាងធាតុជាក់លាក់ដែលនាំឲ្យមានភាពមិនត្រឹមត្រូវ នៅពេលវាយតម្លៃរបបអាហារបុគ្គល ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Leeds បានវាយតម្លៃការបំភាយឧស្ម័នដែលផលិតក្នុងការផលិតអាហារបុគ្គលជាង ៣,០០០ មុខ។


បន្ទាប់ពីការវិភាគលើរបបអាហាររបស់មនុស្សពេញវ័យ ចក្រភពអង់គ្លេសចំនួន ២១២នាក់ ក្រុមនេះក៏បានរកឃើញថារបបអាហារដែលមិនបួសបង្កើតការបញ្ចេញឧស្ម័នពុល ៥៩ ភាគរយច្រើនជាងអាហារបួស។ ការសិក្សានេះត្រូវបានដឹកនាំដោយអ្នកជំនាញអាហារូបត្ថម្ភសុខភាពសាធារណៈ Holly Rippin និងសហការីនៅសាកលវិទ្យាល័យ Leeds ។

អ្នកស្រាវជ្រាវបាននិយាយថា យើងទាំងអស់គ្នាចង់ធ្វើបន្តិចបន្តួចដើម្បីជួយសង្រ្គោះភពផែនដី។ ការស្វែងយល់ពីរបៀបកែប្រែរបបអាហាររបស់យើង គឺជាវិធីមួយដែលយើងអាចធ្វើវាបាន។ ពួកគេបានបន្ថែមថា មានគំនិតជក់ទូលំទូលាយដូចជាកាត់បន្ថយការទទួលទានសាច់របស់យើង ជាពិសេសសាច់ក្រហម៕


ដោយ៖លី ភីលីព

Most Popular

To Top