វ៉ាស៊ីនតោន៖ World Politics Review (WPR) បានរាយការណ៍ថា សហរដ្ឋអាមេរិក នៅតែជាពិរុទ្ធជនដ៏ធំបំផុត សម្រាប់ការប្រែប្រួលអាកាសធាតុ ដូចដែលត្រូវបានយល់ជាទូទៅដោយអ្នកឯកទេសអាកាសធាតុ និងនៅតែកម្របានសង្កត់ធ្ងន់នៅក្នុងការគ្របដណ្តប់របស់សហរដ្ឋអាមេរិក។ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អ្នកបោះពុម្ពផ្សាយតាមអ៊ីនធឺណិតនៃព័ត៌មានស៊ីជម្រៅ និងការវិភាគអ្នកជំនាញលើកិច្ចការពិភពលោក បានឲ្យដឹងថា ភាពខុសគ្នាដ៏ធំនៃការបំភាយឧស្ម័នកាបូនិចរវាងសហរដ្ឋអាមេរិក និង “អ្នកចូលយឺតក្នុងយុគសម័យឧស្សាហកម្ម” ដូចជាប្រទេសចិន និងឥណ្ឌា បានចង្អុលបង្ហាញពីទំនួលខុសត្រូវផ្សេងៗគ្នា ដែលប្រទេសទាំងនេះត្រូវដាក់បន្ទុក។...
ខេត្តកំពង់ធំ ៖លោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ធំអញ្ជើញចូលពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ ដែលមានប្រតិភូកីឡាប្រមាណជាង ១០០ នាក់ មកពី ០៣ ស្រុក និងខេត្តសៀមរាបដោយមានការរៀបចំពីសំណាក់អនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្តកំពង់ធំ និងខេត្តសៀមរាប។ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាននិយាយថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ...
ភ្នំពេញ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់មេដាយកម្រិតពិភពលោកកីឡាការិនី អ៊ុក ស្រីមុំ បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ ដោយមានការអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅប្រលានយន្តហោះភ្នំពេញអន្តរជាតិពីសំណាក់លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក អ៊ុក សិទ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា...
អំឡុងពេលនេះ Lisa (BLACKPINK) កំពុងស្ថិតនៅក្នុងទីក្រុង Los Angeles រដ្ឋ California ហើយដំណើរទៅលើកនេះ នាងក៏ឆ្លៀតឱកាសបានជួបនឹងមិត្តល្អរបស់នាងជាច្រើននាក់ដែរ។ តាមការបង្ហាញកន្លងមក Lisa បានជួបជាមួយនឹង NIKI តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង និងផលិតករតន្ត្រីជនជាតិឥណ្ឌូនេស៊ី នៅក្នុងកម្មវិធី 2021 Head In The Clouds (HITC) របស់ 88rising។ ឃើញពីមិត្តភាពរបស់ពួកគេ អ្នកគាំទ្រពិតជារំពឹងថា ថ្ងៃណាមួយសង្ឃឹមតារាទាំង ២ សហការចេញបទថ្មីរួមគ្នាម្ដង។ADVERTISING ក្រៅពី NIKI តារា K-Pop ជនជាតិថៃរូបនេះក៏បានបន្តជួបជាមួយនឹង Sorn (CLC) ដែលជាមិត្តរួមជាតិដូចគ្នា។ ដោយឡែក បង្ហើបក្នុងបទសម្ភាស Lisa ថែមទាំងបង្ហាញពីការយល់ឃើញរបស់ខ្លួនទៀតថា នាងចង់សហការការងារជាថ្មីជាមួយនឹង Selena...
ស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយបានក្លាយជាការពេញនិយមរបស់យុវ័យមួយចំនួន។ ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចបង្កផលប៉ះពាល់ដល់សុខភាពធ្មេញ។ តើស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយផ្តល់ផលប៉ះពាល់អ្វីខ្លះ? ខ្សែពត់ធ្មេញក្លែងក្លាយធ្វើឡើងពីខ្សែដែលមានដង្កៀបដូចដែកពត់ធ្មេញពិតប្រាកដអ៊ីចឹង។ ខ្សែនេះនឹងត្រូវបានបិទពីលើធ្មេញ បន្ទាប់មកត្រូវរុំព័ទ្ធជុំវិញថ្គាមខាងក្រោយដើម្បីភ្ជាប់វាឱ្យនៅជាប់មួយកន្លែង។ យោងតាមអ្នកជំនាញនៅជុំវិញពិភពលោក ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយបណ្តាលឱ្យ៖ ១. ពុល ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងតម្លៃថោកដែលអាចធ្វើឱ្យពុលបាន។ វត្ថុធាតុដើមទាំងនោះមានដូចជា ជ័រកៅស៊ូចម្រុះពណ៌ និងលោហធាតុដែលផ្ទុកសារធាតុសំណ។ ក្នុងករណីខ្លះពួកវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ២. ធ្មេញពុក និងប្រែពណ៌ ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានភ្ជាប់នឹងធ្មេញដោយប្រើកាវបិទធ្មេញតម្លៃថោកៗដែលបណ្តាលឱ្យខូចកាចាធ្មេញយ៉ាងធ្ងន់ធ្ងរ។ កាវនេះអាចជ្រាបជ្រៅចូលទៅក្នុងធ្មេញ និងបណ្តាលឱ្យធ្មេញប្រែពណ៌។ ៣....
WHO ៖តាមរបាយការណ៍ថ្មីពីអង្គការសុខភាពពិភពលោក (WHO) បានប្រាប់ឲ្យដឹងថា ពិភពលោកអាចនឹងមានការខ្វះខាតសឺរ៉ាំងចំនួន២ ពាន់លានសឺរ៉ាំងក្នុងឆ្នាំ២០២២ ដែលគំរាមកំហែងដល់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងការពារមេរោគ COVID-19 របស់ប្រទេសនានានេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល អង្គការសុខភាពពិភពលោក(WHO)បន្តថា កង្វះខាតនេះគឺជាលទ្ធផល នៃយុទ្ធនាការវ៉ាក់សាំងការពារមេរោគ COVID-19 នៅទូទាំងពិភពលោកដែលមានជាង ៧,២៥ ពាន់លានដូសត្រូវបានគ្រប់គ្រងនៅជុំវិញពិភពលោកដែលជាចំនួន២ដង នៃចំនួនវ៉ាក់សាំងស្តង់ដារបានផ្តល់ឲ្យក្នុងមួយឆ្នាំ។ សឺរ៉ាំង២ដង កំពុងត្រូវបានប្រើប្រាស់ដែលធ្វើឲ្យខូចដល់ការផ្គត់ផ្គង់ជាសកល។ WHO បានបន្ថែមថា...
កីឡាករអាល្លឺម៉ង់ Mesut Ozil មកដល់ពេលនេះត្រូវបានមនុស្សជិតស្និទ្ធស្ទើរតែគ្រប់គ្នាប្រាប់ ឲ្យងាកមកចាប់អារម្មណ៍និងផ្តោតសំខាន់ទៅលើការ ប្រកួតបាល់ទាត់ឡើងវិញដោយក្នុងនោះសូម្បីតែប្រធានក្លឹប Fenerbache លោក Ali Koc ក្តីក៏បានផ្ញើសារក្រើនរំលឹកគាត់ផងដែរ។ បុរសវ័យ៣៣ឆ្នាំរូបនេះបានចាប់ផ្តើមលេងនៅ ក្នុងប្រទេសតួកគីតាំងតែពីខែមករាឆ្នាំ២០២១ មកម្ល៉េះបន្ទាប់ពីបានសម្រេចចិត្តក្នុងការចាកចេញពីកាំភ្លើងធំ Arsenal ប៉ុន្តែលទ្ធផលហាក់មិនដូចទៅ នឹងការរំពឹងទុកទាំងកីឡាករនិងក្លឹបឡើយ។ ចុងក្រោយនេះមិនត្រឹមតែទំរង់លេងអន់នោះទេសូម្បី តែចំនួនការប្រកួតក៏ថយចុះហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាករផ្ទាល់តែងតែបានពោលពាក្យថាមិនពេញចិត្ត ចំពោះស្ថានភាពរបស់ខ្លួនជាមួយនឹងក្លឹប Fenerbahce...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការជាក់ស្តែង ដើម្បីគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍ចិន-អាមេរិកទាំង៣ បញ្ឈប់ការបញ្ជូនសញ្ញាខុសឆ្គងទៅកាន់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” ។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់នាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ស្តីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធានានូវសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់។ លោក Wang បានលើកឡើងថា “ការកត់សម្គាល់ដែលពាក់ព័ន្ធពីភាគីសហរដ្ឋអាមេរិកមិនអើពើនឹងការពិត...
បរទេស៖ មន្ត្រីរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន នៅថ្ងៃព្រស្បតិ៍នេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត ក្នុងស្រុកថាវត្តមាននៃកងកម្លាំងយោធារបស់រុស្សី ដែលកំពុងបន្តកើនឡើងបូករួម ទាំងរថក្រោះនិងប្រព័ន្ធបាញ់មីស៊ីលចំងាយខ្លី ផងនៅក្បែរតំបន់ព្រំដែនប្រទេសទាំងពីរគឺជាកត្តា ដែលនាំឲ្យមានភាពងាយស្រួលកាន់តែខ្លាំង ចំពោះការបង្កជម្លោះរវាងគ្នា។ ប្រភពដដែលបានសរសេរទៀតថា ខណៈដែលមេដឹកនាំយោធារបស់សហរដ្ឋអាមេរិក ហាក់ដូចជានៅមានភាពស្ទាក់ស្ទើរនៅលើយចំពោះការបង្កើនចំនួនទ័ពរបស់រុស្សីនោះមន្ត្រីអ៊ុយក្រែន ត្រូវបាន គេមើលឃើញថាកំពុងបង្កើនសកម្មភាព ដោះស្រាយដោយផ្ទាល់ទៅវិញចំពោះបញ្ហានេះ។ មុននេះរុស្សីក៏ទើបតែបានបញ្ចប់ទៅនៃព្រឹត្តិការណ៍ សមយុទ្ធយោធាទ្រង់ទ្រាយធំជាងមួយ នឹងកងកម្លាំងរបស់ខ្លួនក្បែរតំបន់ព្រំដែនអ៊ុយក្រែន ផងដែរហើយអង្គភាពនិងសព្វាវុធទាំងនោះបែរជាមិន ត្រូវបានដកត្រឡប់ទៅវិញនោះទេ។ នៅក្នុងការឆ្លើយតបទៅនឹងបញ្ហានេះអ្នកនាំពាក្យ...
ទីក្រុង LOS ANGELES៖កីឡាការិនីម្ចាស់មេដាយមាសកីឡាកាយសម្ព័ន្ធអូឡាំពិកអាមេរិកនាង Sunisa Lee បាននិយាយនៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ PopSugar ថា ថ្មីៗនេះនាងត្រូវបានគេបាញ់ថ្នាំម្រេចដែលជាការវាយប្រហារប្រឆាំងនឹងទ្វីបអាស៊ី ឬរើសអើងជាតិសាសន៍ ខណៈពេលកំពុងចេញទៅជាមួយមិត្តភក្តិនៅទីក្រុង Los Angeles យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាការិនី Lee បាននិយាយនៅក្នុងបទសម្ភាសន៍បានបង្ហោះកាលពីថ្ងៃពុធថា នាង និងមិត្តភ័ក្តិកំពុងរង់ចាំជិះ Uber ពេលឡានបើកមកជាមួយអ្នកកាន់របស់វាស្រែកឡូឡា ហើយថា...