កីឡា

Tuchel៖Christensen ត្រូវតែបង្ហាញការតាំងចិត្តហើយកុងត្រា​ ថ្មីគឺសម្រេចលើគាត់ទាំងអស់

គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel មកដល់ពេលនេះនៅមិនទាន់ទទួលបានដំណឹងល្អ នៅឡើយទេពាក់ព័ន្ធទៅនឹងកុងត្រាថ្មីសម្រាប់កីឡាករខ្សែការពារ Christensen ។

លោក Tuchel បានបន្តទៀតថាកីឡាករ Christensen ត្រូវតែប្តេជ្ញាចិត្តចំពោះអនាគតរបស់គាត់ជាមួយ នឹងក្លឹបនិងកុងត្រាថ្មីដែលទាមទារឲ្យគាត់ត្រូវតែសម្រេចចិត្ត ឲ្យបានឆាប់ៗទទួលយកកុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំ និងកំពុងរងចាំតែការសម្រេចចិត្តរបស់គាត់ប៉ុណ្ណោះ។

តាមកុងត្រាថ្មី Christensen នឹងទទួលបានប្រាក់កម្រៃថ្មីកើនឡើងលើស ពីមុនគិតចាប់ពីខែសីហាមកមកម្ល៉េះប៉ុន្តែ ការសម្រេចចិត្តបន្តកុងត្រាថ្មីនៅមិនទាន់ត្រូវ បានធ្វើឡើងនៅឡើយ នោះទេនេះបើយោងតាមការបញ្ជាក់ដោយផ្ទាល់ ពីសំណាក់គ្រូបង្វឹករូបនេះ។

គួរឲ្យដឹងដែរថា Christensen ដែលនឹងក្លាយទៅជាកីឡាករ គ្មានតម្លៃខ្លួននារដូវក្តៅខាងមុខនោះបានបង្ហាញខ្លួន១៣ លើកមកហើយក្នុងការប្រកួត លីគក្នុងរដូវកាលនេះហើយសរុប២៧ ដង ទាំងក្នុងការប្រកួត Champions League ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top