កីឡា

លោក កែវ រ៉េមី ចុះសួរសុខទុក្ខក្រុមអត្តពលិក ជម្រើសជាតិ ITF ដែលកំពុងធ្វើការហ្វឹកហាត់ បិទខ្ទប់នៅពហុកីឡាដ្ឋានមរតកតេជោ

ភ្នំពេញ៖នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានចុះសួរសុខទុក្ខក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ITFដែលកំពុងធ្វើការហ្វឹកហាត់បិទខ្ទប់នៅពហុកីឡាដ្ឋានមរតកតេជោដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយមានការសម្របសម្រួលពីសំណាក់លោកប្រធាន ប៉ុន សុខ ប្រធានមជ្ឈមណ្ឌល ។

លោកគ្រូបង្វឹក ប៉ាល់ ជីវ័ន្តបានប្រាប់តាមអនឡាញថា លោកប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានថ្លែងថ្លាំងឲ្យក្រុមអត្តពលិកកីឡាតេក្វាន់-ដូ ITFទំាងអស់ត្រូវប្រកាន់ភ្ជាប់នូវវិន័យ ក្រមសីលធម៌ ការស្នាក់នៅ និងការខិតខំប្រឹងប្រែងហ្វឹកហាត់គោលបំណងដណ្តើមមេដាយនាព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកគ្រូបានបន្តថា លោកអំពាវនាវឲ្យលោកគ្រូត្រូវស្វែងរកចិត្តសាស្ត្រក្រុមកីឡាករ-កីឡាការិនី ITF និងធ្វើការសហការគ្នាជាក្រុមដើម្បីដណ្តើមមេដាយជូនជាតិនាឆ្នាំ២០២៣ ដែលគោលដៅរបស់សហព័ន្ធដំណើរឆ្នោះទៅរកមេដាយ SEA GAMES 2023។ ចំណែកការស្នាក់នៅត្រូវតែអនាម័យខ្ពស់ និងមិនបង្កបញ្ហណាមួយក្នុងមណ្ឌលហ្វឹកហាត់ឡើយ ព្រមទំាងសម្តែងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ក្នុងឳកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋានជាតិមរតកតេជោ៕

Most Popular

To Top