កីឡា

អតីតកីឡាករ Liverpool និង Arsenal ដ៏ល្បីលោក Ray Kennedy ទទួលមរណភាព ក្នុងអាយុ ៧០ ឆ្នាំ

អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អតីតខ្សែបម្រើក្រុម Liverpool និងធ្លាប់លេងឲ្យ Arsenal លោក Ray Kennedy បានទទួលមរណភាពក្នុងអាយុ ៧០ ឆ្នាំ ដោយលោកបានទទួលរងពីជំងឺ Parkinson ក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់លោក ព្រមទាំងពេញមួយជីវិតរបស់លោកផងដែរ។

សេចក្តីថ្លែងការណ៍របស់ Liverpool បានសរសេរថា គំនិតរបស់មនុស្សគ្រប់គ្នានៅ Liverpool FC គឺនៅជាមួយគ្រួសារ និងមិត្តភក្តិរបស់លោក Ray ក្នុងគ្រាដ៏សោកសៅ និងលំបាកនេះ។លោក Kennedy បានប្រែក្លាយអាជីពនៅ Arsenal ដែលលោកបានលេងឲ្យពីឆ្នាំ១៩៦៨រហូតដល់ឆ្នាំ១៩៧៤ជាខ្សែប្រយុទ្ធ ដោយបានឈ្នះពានរង្វាន់លីគ និង FA Cup ២លើ មុនពេលលក់ទៅឲ្យ Liverpool ក្នុងតម្លៃកំណត់ត្រាក្លិបនៅពេលនោះ។

Liverpool បានចុះហត្ថលេខាជាមួយលោក Kennedy នៅថ្ងៃដែល Bill Shankly លាលែងពីតំណែងជាអ្នកចាត់ការ។លោកបានក្លាយជាខ្សែបម្រើស្លាបឆ្វេងក្រោមការដឹកនាំរបស់លោក Bob Paisley ដោយបានឈ្នះពានរង្វាន់លីគចំនួន ៥ដង ពានរង្វាន់អឺរ៉ុបចំនួន ៣ពានរង្វាន់ UEFA Cup និង League Cup ក្នុងរយៈពេល៨ឆ្នាំជាផ្នែកមួយនៃក្រុម Liverpool ទទួលបានជោគជ័យខ្ពស់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ។

លោក Paisley បាននិយាយអំពី Kennedy នៅក្នុងជីវប្រវត្តិរបស់លោកថា តាមទស្សនៈរបស់ខ្ញុំ លោកគឺជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់របស់ Liverpool ហើយប្រហែលជាត្រូវបានគេវាយតម្លៃទាបបំផុត។ Kennedy ធ្លាប់លេងឲ្យ Swansea City និង Hartlepool United មុនពេលចូលនិវត្តន៍នៅឆ្នាំ ១៩៨៥ លេងបាន១៧ប្រកួតសម្រាប់ប្រទេសអង់គ្លេស និងតំណាងឲ្យប្រទេសរបស់លោកនៅ Euro ១៩៨០។

លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺផាកឃីនសុន “Parkinson”ក្នុងឆ្នាំ ១៩៨៤ ហើយការប្រកួតរវាង Liverpool និង Arsenal ត្រូវបានធ្វើឡើងក្នុងឆ្នាំ១៩៩១ ។ ក្រោយមកនៅឆ្នាំនោះលោកបានលក់មេដាយរបស់លោក និងមួកអង់គ្លេសចំនួន ១៧ ដើម្បីជួយរៃអង្គាសថវិកាសម្រាប់ការថែទាំរបស់លោក៕ ដោយ៖លី ភីលីព

Most Popular

To Top