ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកត្រៀមបញ្ជូនកីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់ខ្លួនចំនួន ៣ រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោកនៅ ទីក្រុងដូហា ប្រទេសកាតាដែលត្រូវប្រកួតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញញ្ជូនកីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់ខ្លួនចំនួន ៣ រូប រួមមាន កីឡាការិនី ឃឺន ចន្ទចរិយា កីឡាករ...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊នឯកជនជាដៃគូកាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មានប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម (Women Run 10K) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានសរសេរថាបច្ចុប្បន្នមានក្លឹបជាច្រើននៅលីគកំពូលអង់គ្លេសកំពុងទាក់ចិត្តជាមួយនឹងកីឡាករខ្សែការពារវ័យក្មេងម្នាក់ទើបតែវ័យ១៧ឆ្នាំរបស់ក្លឹបយក្សអេស្បាញ Barcelona។ កីឡាករ Pau Cubarsi បច្ចុប្បន្នអាចមានតម្លៃខ្លួនប្រមាណជា១០លានផោនប៉ុន្តែរូបគេកំពុងទទួលបានឳកាសបង្ហាញសមត្ថភាពនៅក្នុងឈុតធំរបស់ក្លឹបជាច្រើនប្រកួតមកហើយនិងក៏បានធ្វើឲ្យ Barcelona កំពុងត្រៀមកុងត្រាថ្មីសម្រាប់បន្តផងដែរ។ ទោះបីជាយ៉ាងណាក្តីការពិភាក្សានៅតែបន្តប៉ុន្តែក្លឹនៅអង់គ្លេសកំពុងរងចាំមើលស្ថានភាពនៃការចរចាហើយជឿជាក់ថាពួកគេនឹងអាចឆក់យកឳកាសនាំយកកីឡាករអេស្បាញរូបនេះមករួមក្លឹប៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការរួចហើយក្នុងការនាំយកីឡាករខ្សែប្រយុទ្ធស្លាបនិងកីឡាករខ្សែការពារម្នាក់របស់ក្លឹប Crystal Palace និង Everton នៅរដូវក្តៅនេះ។ កីឡាករ Michael Olise ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Crystal Palace និងកីឡាករខ្សែការពារ Jarrad Branthwaite ដែលលេងឲ្យក្លឹប...
ឥណ្ឌា៖សមាជិកនៃសហគមន៍បាននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ២ នាក់រស់នៅក្នុងប្រទេសឥណ្ឌាបានប្តឹងទៅកាន់តុលាការជាន់ខ្ពស់ក្រុងដេលីដើម្បីស្វែងរកអន្តរាគមន៍របស់ខ្លួនក្នុងការទប់ស្កាត់ខ្លឹមសារស្អប់ប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ាលើ Facebook ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ឥណ្ឌាបានហៅពួកគេថា ” ភេរវករ” “ជីហាដ” និង “ជនអន្តោប្រវេសន៍ខុសច្បាប់” ក្នុងចំណោមពាក្យប្រមាថមើលងាយផ្សេងទៀត ហើយបានស្វែងរកការបណ្តេញពួកគេចេញពីប្រទេស។ ញត្តិនេះបានក្លាយជាសាធារណៈកាលពីសប្តាហ៍មុន ហើយវាអំពាវនាវឲ្យនិយតកររបស់ប្រទេសឥណ្ឌាត្រួតពិនិត្យ Facebook និងដកចេញ “ពាក្យសម្ដីស្អប់ខ្ពើម និងខ្លឹមសារបង្កគ្រោះថ្នាក់មានដើមកំណើតក្នុងប្រទេសឥណ្ឌាពីវេទិការបស់ខ្លួន ហើយត្រូវបានតម្រង់ឆ្ពោះទៅសហគមន៍រ៉ូហ៊ីងយ៉ា”។ ទាំងឯកសារផ្ទៃក្នុងពី...
SEATTLE៖ លោក Satya Nadella ប្រារព្ធខួបលើកទី ១០ របស់លោកជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft កាលពីថ្ងៃអាទិត្យ ដោយបានកំណត់រយៈពេលមួយទសវត្សរ៍នៃកំណើនដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈលោកបានជំរុញកម្មវិធីយក្សដែលមានចលនាយឺតទៅជាឡាស៊ែរផ្តោតលើកុំព្យូទ័រលើ Cloud និងបញ្ញាសិប្បនិម្មិត។ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើងច្រើនជាង ១.០០០ភាគរយ ចាប់តាំងពីលោក Nadella បានកាន់តំណែងក្នុងឆ្នាំ ២០១៤ បើប្រៀបធៀបទៅនឹងការកើនឡើងបន្តិចម្តងៗ...
ទីក្រុងប្រ៊ុចសែល៖រដ្ឋជាសមាជិកសហភាពអឺរ៉ុបបានអនុម័តច្បាប់សំខាន់ស្តីពីការពង្រឹងបញ្ញាសិប្បនិមិត្ត “AI” បន្ទាប់ពីការចរចាររយៈពេលចុងក្រោយដ៏ស្វិតស្វាញលើច្បាប់ដែលត្រូវបានអនុម័តក្នុងពិភពលោកជាលើកដំបូង។ ទីក្រុងប្រ៊ុចសែលដំបូងបានស្នើច្បាប់ AI នៅឆ្នាំ ២០២១ ប៉ុន្តែបានចំណាយពេលភាគច្រើនកាលពីឆ្នាំមុន ដើម្បីប្រកួតប្រជែងដើម្បីបំភ្លឺអត្ថបទ បន្ទាប់ពី Chatbot ChatGPT បានផ្ទុះនៅលើឆាក។ រដ្ឋ និងសមាជិកសភាសហភាពអឺរ៉ុបបានយល់ព្រមលើសេចក្តីព្រាងច្បាប់មួយកាលពីខែធ្នូ ហើយការអនុម័តរបស់ពួកគេ បន្ទាប់ពីនោះគួរតែជាទម្រង់បែបបទមួយ។ ប៉ុន្តែប្រទេសមួយចំនួន រួមទាំងប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់បានដាក់ទង់ការព្រួយបារម្ភដែលបង្កើនការភ័យខ្លាចថា ច្បាប់ AI...
តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបចំនួន ១១ គ្រឿងដោយជោគជ័យក្នុងរយៈពេល ៣០ ខែកន្លងមកនេះ បង្ហាញថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់លោក បានបរាជ័យ។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងពិធីមួយ ដើម្បីប្រារព្ធទិវាបច្ចេកវិទ្យាអវកាសជាតិនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលដែលលោកបានសាទរ ចំពោះសមិទ្ធិផលរបស់អ៊ីរ៉ង់នៅក្នុងឧស្សាហកម្មអវកាស ទោះបីជាមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះក៏ដោយ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាគ្រូបង្វឹកលោក Mikel Arteta របស់ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញនូវភាពសុទិដ្ឋិនិយមអំពីរបួសរបស់កីឡាករខ្សែប្រយុទ្ធ Saka ដែលទទួលបានកាលពីប្រកួតយប់មិញយកជ័យជំនះលើក្រុម Liverpool។ Saka ដែលជាកីឡាករល្អបំផុតរបស់ការប្រកួតផងនោះទេបានស៊ុតបញ្ចូលទី១គ្រាប់ប៉ុន្តែបានទទួលរងរបួសនៅក្រោយបន្តិច។ទោះបីជាយ៉ាងណាក្តីលោក Arteta បានចេញមកអះអាងថាមិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយចំពោះរបួសលើកនេះ។ លទ្ធផលយប់មិញនេះបានធ្វើឲ្យ Arsenal អាចឡើងទៅប្រកៀកទៅនឹងក្រុមហង្សក្រហម Liverpool ដោយមាន៤៩ពិន្ទុក្នុងដៃតាមពីក្រោយ Liverpool ដែលកំពុងមាន៥១ពិន្ទុខណៈដែល...
ក្រុមលេខ១ កំពូលតារាងហង្សក្រហម Liverpool យប់មិញនេះបានធ្វើឲ្យខកខានពេលវេលា ដើម្បីអាចនាំមុខគេដាច់គេសប្តាហ៍នេះនិងបានត្រឹមបរាជ័យក្នុងទឹកដីរបស់ Arsenal។ ៣ពិន្ទុនេះធ្វើឲ្យ Arsenal ដែលជាម្ចាស់ផ្ទះប្រកួតយប់មិញឡើងទៅប្រកៀកនឹង Liverpool ដោយមានតែ២ពិន្ទុប៉ុណ្ណោះខុសគ្នា Liverpool មាន៥១ពិន្ទុហើយ Arsenal មាន៤៩ពិន្ទុ។ មួយគ្រាប់ដំបូងកើតឡើងតាំងតែពីនានីទី១៤ដោយកីឡាករ Saka និងតាមស្មើវិញដោយ Magalhes នៅនាទីទី៤៥ បូក៣ ហើយការប្រកួតអូសបន្លាយដល់តង់ទី២ទើបមានពងមាន់បែកជាបន្តបន្ទាប់។...