កីឡា

Bellingham ស៊ុតចុងម៉ោងជួយឲ្យ Real យកឈ្នះ Barca ទាំងប្រផិតប្រផោយ

ការប្រកួត El Casio រវាងក្រុមខ្លាំងអធិរាជស Real Madrid និងក្រុមអ្នកមានបុណ្យ Barcelona បានបញ្ចប់ទៅទាំងជក់ចិត្តបំផុតក្នុងលទ្ធផល៣ទល់នឹង២ ដោយការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកធ្វើបានយ៉ាងល្អរៀងខ្លួន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី Real Madrid ដែលកំពុងឡើងជើងនិងមានឈ្មោះទៅ៤ក្រុមចុងក្រោយវគ្គ Champions League មិនបណ្តោយឲ្យឳកាសលើកពានរង្វាន់ទាំង La Liga និង Champions League របូតទៅនោះឡើយ។

៣គ្រាប់របស់ Real Madrid រកបានដោយកីឡាករ Vinicius នៅនាទីទី១៨នៅនាទីទី៧៣ដោយ Vazques និងចុងម៉ោងដោយ Bellingham នាទីទី៩០បូក១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top