កីឡា

អ្នកគាំទ្រ Man UTD នាំគ្នាទាមទារ ឲ្យក្លឹបបណ្តេញ លោក ten Hag ចេញទោះបីជា ជ័យជំនះយប់មិញក្តី

Afp

យោងតាមការចេញផ្សាយរបស់ the goal បានឲ្យដឹងថា ក្រុមអ្នកគាំទ្ររបស់ក្លឹប Man UTD បាននាំគ្នាធ្វើការទាមទារឲ្យមានការបណ្តេញចេញគ្រូបង្វឹកក្លឹបលោក Erik ten Hag ទោះបីជាបាន យកឈ្នះក្រុម Coventry City ក្នុងពានរង្វាន់ FA Cup យប់មិញក្តី។

ក្រុមនៅលីគទី២បានធ្វើឲ្យ Man UTD យកជ័យជំនះទាំងប្រផិត ប្រផោយដោយការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីដែលបានន័យថាទំរង់លេងរបស់ Man UTD មិនអាចស៊ីដាច់ Coventy ឡើយ ក្នុងការប្រកួតយប់មិញនេះ។

គួរឲ្យដឹងដែរថា Man UTD នឹងត្រូវទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ប៉ះនឹងក្រុមខ្លាំង Man City នៅខែក្រោយហើយមុននេះក្រុមនឹងត្រូវប្រកួតក្នុងលីកប៉ះនឹងក្រុម Sheffield UTD និងក្រុម Burnley មុនការប្រកួតដ៏ធំនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top