ភ្នំពេញ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាប្រកាសរៀបចំវគ្គបណ្តុះបណ្តាលថ្មី “គ្រូកីឡាកាយវប្បកម្ម ជំនាន់ទី៣” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ សូមជូនដំណឹង ឱកាសនេះផ្តល់កីឡាករ-កីឡាការិនី និង អ្នកស្រឡាញ់ វិស័យកីឡាកាយវប្បកម្មទាំងអស់ អាចចុះឈ្មោះជាមួយសហព័ន្ធ កីឡាកាយវប្បកម្ម ។ វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មជំនាន់ទី៣...
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ដណ្តើមបានតំណែងកំពូលនៅលើទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនកាលពីត្រីមាសមុនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ កន្លងមក ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple មិនអាចតដៃបានឡើយ។ យោងតាម Counterpoint Research បានប្រាប់ឲ្យដឹងថា ការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង ១៥.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងកំឡុងត្រីមាសដែលស្មើនឹង ១៨.១ភាគរយនៃទីផ្សារ។ ការស្ទុះងើបឡើងវិញរបស់ក្រុមហ៊ុនបានធ្វើតាមបញ្ហាប្រឈមជាច្រើនឆ្នាំដែលបណ្តាលមកពីការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក បានកំណត់ការចូលប្រើប្រាស់របស់វាចំពោះបច្ចេកវិទ្យា...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងត្រូវបានអតិថិនជនប្ដឹងនៅអាមេរិកពីបទលក់នាឡិកាវៃឆ្លាតដែលមានផ្ទុកសារធាតុ “Forever chemicals” ឬ PFAS អាចង្កឲ្យមានជំងឺមហារីក ការទប់ស្កាត់ភាពស៊ាំ និងហានិភ័យផ្សេងទៀតលើអ្នកប្រើប្រាស់នាឡិកា។ នេះបើយោងតាម The Register បាននិយាយថា ពាក្យបណ្តឹងនេះបានដាក់នៅថ្ងៃទី ២១ ខែមករា នៅសង្កាត់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា...
វិធីធ្វើ៖
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD អាចនឹងពិចារណាក្នុងការចូលរួមការប្រកួតប្រជែងដើម្បីចុះកុងត្រាកីឡាករ Mathys Tel ប៉ុន្តែវាគឺអាស្រ័យទៅលើថាតើក្លឹបអាចលក់កីឡាករ Rashford និង Garnacho បានជោគជ័យឬយ៉ាងណា។ កីឡាករយុវជនឆ្នើមរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Bayern Munich បន្ទាប់ពីបានផ្ទេរមកពីក្លឹប Rennes កាលពីឆ្នាំ២០២២ក្នុងតម្លៃខ្លួន២០លានផោន ប៉ុន្តែបែរជាបានសម្រេចចិត្តថានឹងចាកចេញពីក្លឹប ទៅវិញនៅមុនទីផ្សារដោះដូរបិទនៅរដូវកាលខណៈដែលមានក្លឹប...
តូក្យូ៖ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Fuji Television Network Inc បានលាលែងពីដំណែងកាលពីថ្ងៃចន្ទ ដើម្បីទទួលខុសត្រូវចំពោះរឿងអាស្រូវពាក់ព័ន្ធនឹងពិធីករទូរទស្សន៍ដ៏ពេញនិយម លោក Masahiro Nakai ត្រូវបានចោទប្រកាន់ ពីបទប្រព្រឹត្តិខុសផ្លូវភេទលើស្ត្រីក្នុងអំឡុង ពេលអាហារមួយដែលត្រូវបានចោទប្រកាន់ថា រៀបចំដោយបុគ្គលិកនៃទូរទស្សន៍ជប៉ុនដ៏ធំមួយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ការលាលែងពីតំណែងរបស់មន្ត្រីកំពូលនៃក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនេះ បានកើតឡើងចំពេលមានការចោទប្រកាន់ប្រឆាំងនឹងលោក Nakai...
ចិន៖ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បាននិយាយថា ប៉ូលីសបានឃាត់ខ្លួនបុរសម្នាក់ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងសំណុំរឿង តារាសម្តែងជនជាតិចិន ត្រូវបានបោកបញ្ឆោតឲ្យធ្វើដំណើរទៅប្រទេសថៃ ដើម្បីធ្វើការភាពយន្ត ហើយបន្ទាប់មកត្រូវបានជួញដូរទៅប្រទេសមីយ៉ាន់ម៉ាវិញ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ក្រសួងបាននិយាយក្នុងសេចក្តីជូនដំណឹងមួយកាលពេលថ្មីៗនេះថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃក្រុមការងាររបស់ក្រសួង និងស្ថានទូតចិនប្រចាំប្រទេសថៃ ត្រូវបានជួយដោយការអនុវត្តច្បាប់របស់ប្រទេសថៃ បាននាំឲ្យមានការចាប់ខ្លួនជនសង្ស័យឧក្រិដ្ឋកម្មធំបំផុតកាលពីថ្ងៃសៅរ៍។ ក្រសួងបានបន្ថែមថា ជនសង្ស័យមាននាមត្រកូល Yan ហើយបានត្រឡប់ទៅប្រទេសចិនវិញកាលពីថ្ងៃសៅរ៍...
ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ថៃបានបើកដំណើរការកម្មវិធី “Thailand Tourist Police”សម្រាប់ភ្ញៀវទេសចរក្នុងការរាយការណ៍អំពីឧប្បត្តិហេតុ និងស្វែងរកជំនួយតាមរយៈសារ រូបថត និងទិន្នន័យទីតាំងពួកគេកំពុងស្ថិរនៅដើម្បីការពារ បន្ទាប់ពីតារាសម្ដែងចិនលោកWang Xing ត្រូវបានចាប់ជំរិត។ កម្មវិធីរួមបញ្ចូលជាមួយខ្សែទូរស័ព្ទបន្ទាន់ “1155” របស់ប៉ូលីសទេសចរណ៍ ២៤ ម៉ោងដែលមានជា ៨ ភាសា និងខ្សែទូរស័ព្ទបន្ទាន់...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Al Nassr ក្នុងសប្តាហ៍នេះបានធ្វើការទាក់ទងជាមួយនឹងក្លឹប Bayer Leverkusen ហើយដើម្បីអាចផ្ទេរកីឡាករឆ្នើម Victor Boniface មកចូលរួមក្លឹប។ ក្លឹបនៅអារ៉ាប់ដែលកំពុងមានវត្តមានរបស់កីឡាករ CR7មួយនេះបានប្រកាសអំពីកញ្ចប់ថវិកាដែលខ្លួននឹងហ៊ានចំណាយសម្រាប់ Boniface ប្រហែលជា៦០លានអឺរ៉ូហើយក៏នឹងផ្តល់កុងត្រាឲ្យកីឡាករវ័យ២៤ឆ្នាំរូបនេះនូវប្រាក់កម្រៃដល់ទៅ១៥លានអឺរ៉ូក្នុងមួយរដូវកាលទៀតផង។ គួរឲ្យដឹងដែរថាខ្សែប្រយុទ្ធ Boniface បានមកចូលរួមក្លឹបក្នុងរយៈពេលខ្លីប៉ុណ្ណោះប៉ុន្តែអាចធ្វើឲ្យមានការផ្លាស់ប្តូរក្នុងតំបន់ប្រយុទ្ធយ់ាងខ្លាំងដោយការបង្ហាញខ្លួន៣៤លើកប៉ុណ្ណោះគាត់រកបាន២១គ្រាប់និងជួយមិត្តរួមក្លឹបរកបានដល់ទៅ១០ដងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី