ក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិ (IFAB) ដែលជាស្ថាប័នតាក់តែងច្បាប់ និងបទវិន័យបាល់ទាត់ បានស្នើឱ្យមាន «កាតខៀវ» នៅក្នុងការប្រកួតបាល់ទាត់ សម្រាប់កំហុសមួយចំនួនក្រៅពីវិជ្ជាជីវៈបាល់ទាត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាល់ទាត់ធំៗនានា។ កាតខៀវនេះនឹងចែកជូនកីឡាករ ទុកជាការពិន័យលើកំហុសមិនមែនវិជ្ជាជីវៈដូចជា ការជេរប្រមាថ ឬ ការប្រើពាក្យមិនសមរម្យចំពោះអាជ្ញាកណ្ដាល ឬ ដៃគូប្រកួត ក៏ដូចជាកំហុសផ្សេងៗទៀត ដែលបង្កឡើងដើម្បីបង្អាក់សកម្មភាពក្នុងការប្រកួត។ អ្នកដែលទទួលបានកាតនេះនឹងផ្អាកមិនឱ្យលេងក្នុងរយៈពេល ១០នាទី។ ការទទួលបានកាតនេះ ២ដង...
Premier League បានធ្វើការបញ្ចេញបញ្ជីឈ្មោះកីឡាករ និងអ្នកចាត់ការឆ្នើម Premier League ប្រចាំខែមករា ឆ្នាំ២០២៤នេះកាលពីម្សិលមិញនេះ។ បេក្ខជនដែលជាប់ក្នុងបញ្ជីនេះសុទ្ធតែជាកីឡាករ និងអ្នកចាត់ការ ដែលបានបញ្ចេញសមត្ថភាពដ៏ល្អជាងគេនៅក្នុងខែមករាកន្លងទៅនេះ។ យ៉ាងណាបេក្ខជនទាំងនេះត្រូវរងចាំការបោះឆ្នោតសិនពីអ្នកជំនាញប្រចាំ PL និងអ្នកគាំទ្រ ដោយលទ្ធផលនឹងប្រកាសនៅសប្ដាហ៍ក្រោយនេះ។ ខាងក្រោមនេះជាបេក្ខភាពដែលអាចឈ្នះពានអ្នកចាត់ការឆ្នើម៖ ខាងក្រោមនេះជាបេក្ខភាពដែលអាចឈ្នះពានគ្រាប់បាល់ឆ្នើម៖ ខាងក្រោមនេះជាបេក្ខភាពដែលអាចឈ្នះពានអ្នកចាំទីឆ្នើម៖ ប្រភព៖sabay
ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិនម្ដងៗ បន្ទាប់ពីសែនជ្រូកខ្វៃរួចហើយ គេសង្កេតឃើញថា ម្នាក់ៗសង្វាតជាមួយការបរិភោគសាច់ជ្រូកខ្វៃយ៉ាងឆ្ងាញ់ ជាមួយក្រុមគ្រួសារ សាច់ញាតិ និង មិត្តភ័ក្ដិជាដើម។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងពីផ្នែកសំខាន់ៗ នៃជ្រូកខ្វៃ ហើយបានកាត់វាយកទៅឆ្អើរភ្លើងឲ្យក្រៀមទុកគ្រាន់ដាក់នៅកន្លែងរកស៊ី។ មូលហេតុ គឺគេមានជំនឿថា វានឹងអាចនាំលាភដល់ការប្រកបរបររកស៊ីទៀតផង។ អ្នកស្រី ជា អ៊ីម៉េង ដែលជាប់សែស្រឡាយចិន និងដឹងច្បាស់ពីជំនឿនេះតពីដូចតាមក បានប្រាប់ពីកន្លែងសំខាន់ទាំង៥ ត្រូវកាត់ទុក។ ១...
ក្នុងខែនេះ កាលពី ៥៧ឆ្នាំមុន ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលការវះកាត់ដូរបេះដូងមនុស្សត្រូវបានធ្វើឡើងដោយជោគជ័យ។ លោកវេជ្ជបណ្ឌិតជនជាតិអាហ្វ្រិកខាងត្បូង Christiaan Barnardនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ១៩៦៧ លោកវេជ្ជបណ្ឌិតជនជាតិអាហ្វ្រិកខាងត្បូង Christiaan Barnard បានសម្រេចដោយជោគជ័យជាលើកដំបូងបំផុតនៃប្រវត្តិសាស្ត្រ ក្នុងការវះកាត់ដូរបេះដូងមនុស្ស។ លោកបានធ្វើការវះកាត់ប្រភេទនេះឲ្យអ្នកជំងឺបេះដូងម្នាក់ឈ្មោះ Lewis Washkansky នៅមន្ទីរពេទ្យ Groote Schuur...
ភ្នំពេញ៖លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថា ការហ្វឹកហាត់កាយសម្បទា ជាកត្តាចម្បង ដើម្បីសម្រួចដល់ការហ្វឹកហាត់ផ្នែកបច្ចេកទេសកាន់តែរឹងមាំ ដោយកាលណាការហ្វឹកហាត់កាយសម្បទាបានល្អ នោះសិទ្ធផលនឹងបានល្អប្រសើរទៅតាមនោះដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីពីការហាត់ហ្វឹកហ្វឺនកាយសម្បទាកីឡាតេក្វាន់-ដូ ITF បិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសាលនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលរយៈពេល៦ថ្ងៃនេះពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន...
បរទេស៖លោក Elon Musk នឹងបន្តជំរុញឱ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងវិស័យដូចជា AI ប៉ុន្តែទោះបីជាយ៉ាងណាក្តីកំពុងត្រូវតែត្រូវបានបញ្ចុះបញ្ចូលឱ្យយល់ព្រមចំពោះច្បាប់មួយចំនួន នេះបើយោងតាមការអះអាងដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់អ្នកកាសែតអាមេរិក Tucker Carlson នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ លោក Putin ដែលត្រូវបានសាកសួរដោយលោក Carlson ថាតើគាត់ជឿថា ៖អាណាចក្រ AIអាចក្លាយជាការពិតក្នុងពេលឆាប់ៗនេះ ហើយអ្វីដែលគំនិតរបស់គាត់មានលើការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ជាពិសេសបន្ទះឈីប...
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកត្រៀមបញ្ជូនកីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់ខ្លួនចំនួន ៣ រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោកនៅ ទីក្រុងដូហា ប្រទេសកាតាដែលត្រូវប្រកួតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញញ្ជូនកីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់ខ្លួនចំនួន ៣ រូប រួមមាន កីឡាការិនី ឃឺន ចន្ទចរិយា កីឡាករ...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊នឯកជនជាដៃគូកាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មានប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម (Women Run 10K) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានសរសេរថាបច្ចុប្បន្នមានក្លឹបជាច្រើននៅលីគកំពូលអង់គ្លេសកំពុងទាក់ចិត្តជាមួយនឹងកីឡាករខ្សែការពារវ័យក្មេងម្នាក់ទើបតែវ័យ១៧ឆ្នាំរបស់ក្លឹបយក្សអេស្បាញ Barcelona។ កីឡាករ Pau Cubarsi បច្ចុប្បន្នអាចមានតម្លៃខ្លួនប្រមាណជា១០លានផោនប៉ុន្តែរូបគេកំពុងទទួលបានឳកាសបង្ហាញសមត្ថភាពនៅក្នុងឈុតធំរបស់ក្លឹបជាច្រើនប្រកួតមកហើយនិងក៏បានធ្វើឲ្យ Barcelona កំពុងត្រៀមកុងត្រាថ្មីសម្រាប់បន្តផងដែរ។ ទោះបីជាយ៉ាងណាក្តីការពិភាក្សានៅតែបន្តប៉ុន្តែក្លឹនៅអង់គ្លេសកំពុងរងចាំមើលស្ថានភាពនៃការចរចាហើយជឿជាក់ថាពួកគេនឹងអាចឆក់យកឳកាសនាំយកកីឡាករអេស្បាញរូបនេះមករួមក្លឹប៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការរួចហើយក្នុងការនាំយកីឡាករខ្សែប្រយុទ្ធស្លាបនិងកីឡាករខ្សែការពារម្នាក់របស់ក្លឹប Crystal Palace និង Everton នៅរដូវក្តៅនេះ។ កីឡាករ Michael Olise ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Crystal Palace និងកីឡាករខ្សែការពារ Jarrad Branthwaite ដែលលេងឲ្យក្លឹប...