កីឡា

ក្រុមអត្តពលិកហែលទឹកឆ្នើម ៣ រូបចូលរួមប្រកួតកីឡាហែលទឹកជើងឯកពិភពលោកនៅ ទីក្រុងដូហា

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកត្រៀមបញ្ជូនកីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់ខ្លួនចំនួន ៣ រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោកនៅ ទីក្រុងដូហា ប្រទេសកាតាដែលត្រូវប្រកួតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។


លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញញ្ជូនកីឡាករ-កីឡាការិនីហែលទឹកឆ្នើមរបស់ខ្លួនចំនួន ៣ រូប រួមមាន កីឡាការិនី ឃឺន ចន្ទចរិយា កីឡាករ មនត្រស ផានសុវណ្ណអារុន និងកីឡាករ កូសុង ដឺ ឡាប៉ារ៉ង អង់ត្វ័ន ម៉ាតាំង ក្លូឌ។


កីឡាការិនី ឃឺន ចន្ទចរិយា ប្រកួតលើវិញ្ញាសារួមមាន ១០០ ម៉ែត្ររបៀបហែលផ្ងារ ប្រកួតនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ និង៥០ម៉ែត្រ របៀបហែលផ្ងារ ប្រកួតនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។


កីឡាករ មនត្រស ផានសុវណ្ណអារុន ប្រកួតលើវិញ្ញាសា រួមមាន ៥០ម៉ែត្ររបៀបហែលមេអំបៅ ប្រកួតនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ និង១០០ម៉ែត្ររបៀបហែលសេរី ប្រកួតនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។


កីឡាករ កូសុង ដឺ ឡាប៉ារ៉ង អង់ត្វ័ន ម៉ាតាំង ក្លូឌ ប្រកួតលើវិញ្ញាសារួមមាន ៥០ម៉ែត្រ របៀបហែលសេរី ប្រកួតនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ និង១០០មម៉ែត្ររបៀបហែលសេរី ប្រកួតនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕

ដោយ៖លី ភីលីព

Most Popular

To Top