លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកនឹងទៅណាចោលក្លឹបនោះទេ ទោះជាក្លឹបស្ថិតក្នុងទម្រង់លំបាក់លំបិនក្ដី។ «ខ្ញុំនឹងមិនចាកចេញ ហើយខ្ញុំក៏មិនអាចចាកចេញដែរ។ ខ្ញុំមានទំនួលខុសត្រូវខ្ពស់ណាស់»។ នេះជាការលើកឡើងរបស់លោក Klopp។ លោកបាននិយាយថា៖ «ខ្ញុំបាននិយាយកាលពីលើកមុនហើយ ប្រសិនបើខ្ញុំឈ្នះ ខ្ញុំនឹងជាផ្នែកនៃជ័យជម្នះនេះ តែបើយើងចាញ់ ខ្ញុំជាអ្នកទទួលខុសត្រូវ ១០០%»។ Liverpool នៅពេលនេះដែរកំពុងតែឈរលេខ...
ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់រថក្រោះប្រឆាំងយន្តហោះ Gepard បន្ថែមទៀតដល់ទីក្រុងគៀវ ខណៈដែល អ៊ុយក្រែន សម្លឹងមើលការទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូន ពីយន្តហោះដ្រូនដែល ផលិតដោយអ៊ីរ៉ង់។ កាលពីថ្ងៃទី០៨ ខែកុម្ភៈ លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀមហកសេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែនបានទទួលជំនួយយោធាថ្មីពីប្រទេសអាល្លឺម៉ង់ រួមទាំងរថក្រោះ Gepards ជាច្រើនទៀត។...
បរទេស៖មីស៊ីលបាញ់ឆ្លងទ្វីបឬ ICBM ដែលមានឈ្មោះថា The Minuteman III កាលពីថ្ងៃព្រហស្បតិ៍ត្រូវ បានបាញ់បង្ហោះ តេស្តសាកល្បងបានយ៉ាងជោគជ័យ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយកងកម្លាំងទ័ព អាកាសរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះខ្លួនបានអះអាង ថាវាធ្វើឡើងដើម្បីបង្ហាញពីភាពរួចរាល់ក្នុងការរារាំងការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជាសារបញ្ជូនប្រាប់ទៅ កាន់ពិភពលោកផងដែរ។ ការបាញ់សាកល្បងមីស៊ីលនេះ បានធ្វើឡើងនៅវេលាយប់ម៉ោង១១ ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Space Force...
បរទេស៖ប្រទេសរុស្សីទំនងជានឹងអាចទទួលបានជ័យជំនះ នៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន ប្រសិនបើរដ្ឋាភិបាល ទីក្រុងគៀវនឹង មិនអាចទទួលបានការ ផ្គត់ផ្គង់អាវុធបន្ថែមទៀតពីអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ការលើកឡើងរបស់លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda បានធ្វើឡើងនៅក្នុងអំឡុងពេលនៃបទសំភាស ជាមួយនឹងកាសែតបារាំង Le Figaro កាលពីចុងសប្តាហ៍កន្លងមកតាមរយៈការឆ្លើយសំណួរថាតើលោក Vladimir Putin នឹងអាចទទួលបានជ័យជំនះលើអ៊ុយក្រែនឬយ៉ាងណា៕ លោកបានឆ្លើយតបបន្ថែមបែបនេះទៀតថា៖ ប្រាកដណាស់រុស្សី នឹងទទួលជ័យជំនះ ប្រសិនបើអ៊ុយក្រែននឹងមិនអាច...
បរទេស៖ កងទ័ពស្វាប្រហែល ២០០ ក្បាល បាននិងកំពុងបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់លំនៅឋានក្នុងភូមិ Ngọc Diêm ក្នុងខេត្ត Khánh Hòa ភាគខាងត្បូងភាគកណ្តាល ប្រទេសវៀតណាម ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពដែល បង្កើតឡើងពីសត្វស្វាដែលមានមានតូច...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona នៅតែចិញ្ចឹមចិត្តយ៉ាងខ្លាំងក្នុងការព្យាយាម ធ្វើការដើម្បីអាចធ្វើយ៉ាងណាអាចចរចាសុំទិញកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez មករួមក្លឹប។ ប្រធានក្លឹប Barcelona លោក Joan Laporta ត្រូវបាន The Goal ជឿជាក់ទៀតដែរថានឹងគាំទ្រគ្រប់រូបភាពសម្រាប់ កិច្ចការងារដោះដូរលើកនេះធ្វើយ៉ាងណានាំយកកីឡាករម្ចាស់ពានរង្វាន់ពិភពលោកដែលជាដៃគូដ៏ឆ្នើមរបស់ Lionel Messi រូបនេះមករួមក្លឹបឲ្យបាន។...
យោងតាមការអះអាងចេញផ្សាយដោយ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Youri Tielemans នឹងនៅតែអាចមាន ឱកាសក្នុងការចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំនៅឡើយនៅរដូវក្តៅខាងមុខនេះ។ កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Leicester City រូបនេះនឹងមិនអាចមើលឃើញការបន្តកុងត្រាថ្មីជាមួយ នឹងក្លឹបទៀតឡើយ នៅក្រោយបញ្ចប់ខែមិថុនាហើយជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal នឹងនៅតែអាចធ្វើការងារ ដើម្បីព្យាយាមចចារនាំយកកីឡាកររូបនេះមករួមក្លឹប។ បច្ចុប្បន្ន Arsenal កំពុងបន្តស្ថិតនៅលេខរៀងទី១ នៃកំពូលតារាងអង់គ្លេសនៅឡើយខណៈដែលមាន៥១ពិន្ទុហើយ ជឿជាក់ថាទោះបីជាមិនអាចលើកពានអង់គ្លេសក្នុងករណីណាក្តីប៉ុន្តែ...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ការប្រគល់យន្តហោះចម្បាំង F-16 របស់ប៉ូឡូញ ទៅឱ្យកងកម្លាំងរបស់ទីក្រុងគៀវ គឺអាស្រ័យលើការសម្រេចចិត្តរបស់អង្គការណាតូ ដែលនៅពេលនេះ គឺមិនទាន់ឈានដល់កិច្ច ព្រមព្រៀងណាមួយលើបញ្ហានេះនៅឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Mateusz...
ត្រកូល Glazer ដែលជាប្រធានក្លឹបរបស់ Man UTD អស់រយៈពេលជាច្រើនឆ្នាំមក ហើយនោះគឺបានប្រកាសហើយថា នឹងស្វែងរកម្ចាស់ក្លឹបថ្មីនៅក្នុងពាក់កណ្តាលខែកុម្ភៈនេះ។ The Goal ជឿជាក់ក្នុងនោះក្រុមហ៊ុនមកពីប្រទេសកាតាមួយគឺជាអ្នកដែល មានទំនុកចិត្តបំផុតក្នុងការចរចាទិញយក ក្លឹបអង់គ្លេសមួយនេះហើយប្រសិនបើកិច្ចព្រមព្រៀងអាចធ្វើទៅជោគជ័យមែននោះគេជឿជាក់ថាលោក Erik ten Hag នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុននេះជាមិនខានជាពិសេសបញ្ហាហិរញ្ញវត្ថុ។ គួរឲ្យដឹងដែរថាមកពេលនេះក្លឹបបិសាចក្រហម Man UTD និងម្ចាស់ក្លឹបត្រកូល The...
បរទេស៖មន្ត្រីយោធាម្នាក់សុំមិនបញ្ចេញឈ្មោះដែលបាន ថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មានយោធា military.com កាលពីប៉ុន្មានថ្ងៃកន្លង មកនេះបានឲ្យដឹងថាយន្តហោះប្រភេទ V-22 ក្នុងចំនួនមិនច្បាស់លាស់មួយត្រូវបានមន្ទីរ ប៉ង់តាហ្គោនសម្រេចផ្អាកការហោះហើរជាបណ្តោះអាសន្នក្រោយរកឃើញថាមានបញ្ហាបច្ចេកទេសនៃការហោះហើរ។ ប្រភពដដែលបានបន្តទៀតថាប៉ង់តាហ្គោនបានសម្រេចចិត្តបែបនេះ នៅក្រោយពេលដែលរកឃើញថាការហោះហើរ នៃយន្តហោះ V-22 ក្នុងចំនួនកំណត់មួយអាចធ្វើការហោះហើរ និងប្រតិបត្តិការបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយបញ្ហានេះនឹងមិនត្រូវបានប្រកាសជាផ្លូវការឡើយរហូតដល់មានការជួសជុលនិងផ្លាស់ប្តូរគ្រឿងបន្លាស់ទាំងអស់ជាមុនសិន។ គួររំលឹកដែរថា V-22 បានជួបឧប្បទ្ទេវហេតុធ្លាក់នៅក្នុងប្រទេសន័រវេសកាល ពីខែមិនាឆ្នាំកន្លងទៅនិងបាន សម្លាប់យោធាជើងទឹកអាមេរិក៤នាក់ ដែលស្ថិតនៅលើយន្តហោះទាំងអស់ហើយ៥នាក់ ទៀតជាយោធាជើងទឹកអាមេរិក...