កីឡា

លោកនាយឧត្តសេនីយ៍ មៀច សុផាន់ណា៖ កីឡាបាញ់កាំភ្លើងជាកីឡា មួយប្រភេទទាមទារការយក ចិត្តទុកដាក់ខ្ពស់ ការហ្វឹកហាត់ខ្លាំង និងស្មារតីរឹងមាំ

ភ្នំពេញ៖ លោកនាយឧត្តសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងជាសមាជិកប្រតិបត្តិ NOCC បានមានប្រសាសន៍ថា កីឡាបាញ់កាំភ្លើងជាកីឡាមួយប្រភេទទាមទារការយកចិត្តទុកដាក់ខ្ពស់ ការហ្វឹកហាត់ខ្លាំង មានស្មារតី មានគោលការណ៍រឹងមាំង ពីព្រោះកីឡាប្រភេទមានភាពខុសប្លែកពីកីឡា ផ្សេងដោយសារកីឡាករ- កីឡាការិនីប្រើប្រាស់អាវុធ (កាំភ្លើង) ហើយអាវុធ (កាំភ្លើង) វាអាចប្រើគោលដៅ និងប្រយោជនច្រើនមុខព្រួយ។


លោកនាយឧត្តសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងជាសមាជិកប្រតិបត្តិNOCC និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញ ចូលរួមពិធីបិទការប្រកួតកីឡាបាញ់ កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២-២០២៣ នៅបញ្ជការដ្ឋានទ័ពពិសេស (កំពូល) នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។


លោកនាយឧត្តសេនីយ៍ មៀច សុផាន់ណា បានបន្តថា ការប្រើប្រាស់អាវុធ (កាំភ្លើង)មានអត្តប្រយោជន៍ និងផលពិបាក ប្រសិនបើយើងប្រើវាមិនចំគោលដៅ ប្រើវាមិនចំវត្ថុបំណង ដូច្នេះកីឡាករ-កីឡាការិនី បាញ់កាំភ្លើងដែលចូលរួម ភាគច្រើនតំណាងអង្គការភាព។


លោក កែវ ហុកលី អគ្គលេខាធិការនៃសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២-២០២៣ មានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ លើ ៣ វិញ្ញាសា៕

សម្រាប់ការប្រកួតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងក្រុម ឥណ្ឌូណេសុី ទល់នឹង ហ្វីលីពីន និងការប្រកួត កម្ពុជា ទល់នឹង ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក បងប្អូនអាចទៅយកសំបុត្រឥតគិតថ្លៃ បានចាប់ពីថ្ងៃច័ន្ទ វេលាម៉ោង ១២ថ្ងៃត្រង់នេះតទៅ នៅតាមទីតាំងដូចបានជម្រាបក្នុងរូបភាព ដោយមិនចាំបាក់ធ្វើការកក់តាម App ទុកជាមុនឡើយ។

បញ្ជាក់៖

ក្នុង១នាក់អាចយកបាន២សំបុត្រ មុននឹងទៅយកសូម Download app ( Sea Games 2023 )

ទីតាំង :

  • ពហុកីឡដ្ឋានអូឡាំពិក
  • Eden Garden
  • The Blue Center
  • Double H Sports
  • Sports Castle សន្ធរម៉ុក

Most Popular

To Top