Toyota ត្រូវបានគេទម្លាយថា បានលួចសម្ងំផលិតរថយន្តដែលបំពាក់បច្ចេកវិទ្យាបង្វិលកង់បាន ៩០ដឺក្រេ អាចបើកចេញពីចំហៀង ពិសេសគឺមានភាពងាយស្រួលចេញចូលនៅកន្លែងចំណត។ មុខងារនេះ នឹងជួយឱ្យអ្នកបើកបរអាចកំណត់ទីតាំងរបស់កង់រថយន្តបាន នូវ២ចំណុច៖ ទី១. កង់ទាំង៤គ្រាប់ អាចបង្វិលតាមការបញ្ជាដែលរថយន្តបើកចូល និងចេញពីចំហៀងបាន។ ទី២. អាចឱ្យតួរថយន្តបង្វិលមុនដោយខ្លួនឯងបាន បន្ទាប់មកអាចបង្វិលកង់ឱ្យស្របតាមតួរថយន្តវិញ។ សូមមើលរូបបន្ថែមខាងក្រោម៖ ការលេចធ្លាយពីដំណឹងនេះ ត្រូវបានប្រទះឃើញក្នុងឯកសារស្នើសុំប៉ាតង់ ដែល Toyota បានដាក់ទៅការិយាល័យប៉ាតង់...
ដូចដែលបានដឹងហើយថា ច្បាប់ចរាចរណ៍បង្កើតដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកបើកបរ គោរព និងអនុវត្ត។ តួយ៉ាងដូចជា ភ្លើងសញ្ញាចរាចរណ៍ដែលដាក់នៅតាមផ្លូវធំៗ ក៏ដូចជាតាមបណ្តាផ្លូវជាច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត។ ការបំពានភ្លើងសញ្ញាចរាចរណ៍ ជាពិសេសគឺភ្លើងស្តុបពណ៌ក្រហម ដែលលោតភ្លឹបភ្លែត ដើម្បីត្រៀមចូលពណ៌ខៀវ បានក្លាយជាបញ្ហាគ្រោះថ្នាក់ និងបង្កឱ្យមានការកកស្ទះនៅលើដងផ្លូវ។ យ៉ាងណាមិញ តាមរយៈការបង្ហោះនៅក្នុងផេកហ្វេសប៊ុក ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានកំណត់ច្បាស់ៗហើយថា រាល់អ្នកដែលបំពានភ្លើងសញ្ញាពណ៌ក្រហម (រួមទាំងភ្លើងក្រហមដែលលោតភ្លឹបភ្លែត) ត្រូវតែផាកពិន័យ។...
លោក Moon Jae-in ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការពិចារណា ហាមឃាត់បរិភោគសាច់សត្តសុនខ នៅក្នុងប្រទេសរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ក្នុងថ្ងៃនេះ។ ប្រធានាធិបតីរូបនេះ ដែលត្រូវបានគេស្គាល់ថា ជាអ្នកស្រលាញ់សត្វសុនខ បានលើកឡើង នៅក្នុងជំនួបប្រចាំសប្ដាហ៍ជាមួយលោកនាយករដ្ឋមន្ត្រី Kim Boo-kyum កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះថា វាគួរតែដល់ពេល ដែលគិតគូរដល់ការហាមឃាត់បរិភោគសាច់សត្វសុនខហើយ។ តាមពិតទៅសាច់សត្វសុនខជាប្រភេទសាច់សត្វមួយប្រភេទ...
បរទេស៖ប្រធានាធិបតីនៃប្រទេសតួកគី លោក Tayyip Erdogan បាននិយាយថា តួកគីនៅតែមានបំណងទិញប្រព័ន្ធការពារមីស៊ីល S-400 ក្រុមទី២ ពីប្រទេសរុស្ស៊ី ហើយនេះជាទង្វើមួយដែលអាចនឹងបង្កឲ្យមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងវ៉ាស៊ីនតោន និងបង្កឲ្យមានទណ្ឌកម្មអាមេរិកថ្មី។ ទីក្រុងវ៉ាស៊ីនតោននិយាយថា ប្រព័ន្ធការពារ S-400 បង្កឲ្យមានការគម្រាមកំហែងដល់យន្តហោះចម្បាំង F-35 និងប្រព័ន្ធការពាររបស់អង្គការណាតូ ចំណែកតួកគីនិយាយថា ខ្លួនមិនអាចទិញប្រព័ន្ធការពារដែនអាកាស ពីសម្ពន្ធមិត្តណាតូណាមួយ តាមលក្ខខណ្ឌដែលពេញចិត្តនោះទេ។...
បរទេស៖ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបញ្ជូនកងកម្លាំងជំនួយ ទៅកាន់ទីកន្លែងពួកឧទ្ទាមកាន់កាប់ចុងក្រោយ នៅប្រទេសស៊ីរីភាគពាយព្យ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារតាមអាកាសនៅទីនោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅមុនពេល៣ថ្ងៃ ដែលមេដឹកនាំទំាងពីរ គឺលោក វ៉្លាឌីមៀរ ពូទីន និងលោក Tayyip Erdogan នឹងត្រូវជួបពិភាក្សាគ្នា។ ប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាក្រុមប្រឆំាងនិងយោធា បាននិយាយថា យន្តហោះរុស្ស៊ី បានទម្លាក់គ្រាប់បែកលើភូមិនានា...
បរទេស៖យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយរដ្ឋាភិបាលនៃរដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ការខាតបង់ពីវិស័យទេសចរណ៍បានកើនឡើងទៅជាង១០០០ពាន់លានដុល្លារ មកហើយគិតចាប់តាំងពីពេលកូវីដ។ របាយការណ៍ដែលជាការចូលរួមសហការគ្នារវាងក្រសួងទេសចរណ៍ជាមួយនឹងអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារស្ថិតិបានបន្ថែមទៀត ថាទេសចរណ៍របស់ប៉ាឡេស្ទីនកាន់តែមានភាពយ៉ាប់យ៉ឺនដោយសារតែវិស័យកូវីដជាពិសេសនៅក្នុងទីក្រុង Bethlehem ស្ថិតនៅក្នុងតំបន់ West Bank។ យោងតាមរបាយការណ៍ដែលបានធ្វើឡើងដដែលនេះក៏បានបញ្ជាក់ដែរថាកន្លងមកភ្ញៀវដែលស្ថាក់នៅសណ្ឋាគារក្នុងតំបន់ West Bank ប្រមាណជា ៧៧,២ភាគរយ គឺជាជនជាតិអ៊ីស្រាអ៊ែលនិងអារ៉ាប់ប្រមាណជា២២,៥ភាគរយជាពលរដ្ឋដែលរស់នៅក្នុងតំបន់ West Bank ដោយផ្ទាល់ហើយចុងក្រោយគឺ០,៣ភាគរយជាជនបរទេសផ្សេងៗ៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ O Jogo នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអេស្បាញ Real Madrid បានកំពុងតែធ្វើការសម្លឹងមើលកីឡាករខ្សែការពារកណ្តាលឆ្នើមម្នាក់របស់ក្លឹបមេឃខៀវ Man City ។ កីឡាករ Pedro Porro ដែលមានវ័យ២២ឆ្នាំពេលនេះកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹង Sporting នៅឡើយពីក្លឹប Man City ហើយក្លឹបប៉ទុយហ្គាល់រូបនេះនឹងមានជម្រើសក្នុងការចុះកុងត្រាជាផ្លូវការជាមួយនឹងកីឡាករនៅចុងរដូវកាលនេះហើយ។ ដូចនេះហើយទើប Real Madrid...
បរទេស៖រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការរិះគន់តួកគីពីបទជួយដល់ពួកបះបោរ នៅក្នុងតំបន់ភាគពាយព្យប្រទេស នៅក្នុងសង្គ្រាមស៊ីវិលដ៏វែងរបស់ប្រទេស ដែលបានចាប់ផ្តើមកើតមានឡើង នៅក្នុងឆ្នាំ២០១១។ លោក Faisal Mekdad បានថ្លែងយ៉ាងដូច្នោះ នៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។ ប្រទេសរុស្ស៊ីឈរនៅខាងរដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធនឹងពួកបះបោរ ចំណែកប្រទេសតួកគី បានគ្រប់គ្រងលើផ្នែកប្រទេសស៊ីរីភាគខាងជើង តាំងពីឆ្នាំ២០១៦មកនោះ បានថ្កោលទោសរដ្ឋាភិបាលស៊ីរី សម្រាប់សង្គ្រាមស៊ីវិលក្នុងប្រទេស។...
បរទេស៖មន្ត្រីយោធារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងមីស៊ីលវាយប្រហារក្នុងរយចម្ងាយខ្លី ចូលទៅក្នុងសមុទ្រ នៅព្រឹកថ្ងៃអង្គារនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា មីស៊ីលនោះ ត្រូវបានបាញ់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ពីតំបន់ដីគោកមួយកន្លែង កាលពីម៉ោង៦និង៤០នាទីព្រឹក ម៉ោងក្នុងតំបន់ ប៉ុន្តែមិនបានបញ្ជាក់ថា តើមីស៊ីលនោះជាប្រភេទមីស៊ីលផ្លោងដែរឬក៏អត់នោះទេ។ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយយ៉ាងដូច្នេះថា “យោធារបស់យើង កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់...
បរទេស៖ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃចន្ទថា ព្យុះឈ្មោះ Dianmu បានបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន ២៧ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅផ្នែកខាងលើនៃប្រទេស ដោយបង្កជាទឹកជំនន់នៅក្នុងខេត្តចំនួន ២៧ ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ សេចក្តីប្រកាសរបស់នាយកដ្ឋានបានឱ្យដឹងថា ស្ថានការណ៍បានប្រសើរឡើងនៅក្នុងខេត្តចំនួន ៤...