កីឡា

Real Madrid ដាក់ផែនការ ផ្ទេរកីឡាករខ្សែការពារម្នាក់ របស់ Man City

យោងតាមការចេញផ្សាយរបស់ O Jogo នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអេស្បាញ Real Madrid បានកំពុងតែធ្វើការសម្លឹងមើលកីឡាករខ្សែការពារកណ្តាលឆ្នើមម្នាក់
របស់ក្លឹបមេឃខៀវ Man City ។

កីឡាករ Pedro Porro ដែលមានវ័យ២២ឆ្នាំពេលនេះកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹង Sporting នៅឡើយពីក្លឹប Man City ហើយក្លឹបប៉ទុយហ្គាល់រូបនេះ
នឹងមានជម្រើសក្នុងការចុះកុងត្រាជាផ្លូវការជាមួយនឹងកីឡាករនៅចុងរដូវកាលនេះហើយ។

ដូចនេះហើយទើប Real Madrid បានមើលឃើញថាគឺជាឱកាសដែលអាចឆក់យកកីឡាករខ្សែការពារអេស្បាញរូបនេះឲ្យបាននៅក្នុងខែមករាខាងមុខនេះទោះបីជាបច្ចុប្បន្ន
នៅមិនទាន់មានប្រភពណាអាចបញ្ជាក់ពីតម្លៃខ្លួនរបស់កីឡាកររូបនេះនៅឡើយក្តី៕ ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top