កីឡា

Messi រកគ្រាប់បាល់ដំបូងឲ្យ PSG ប្រកួតប៉ះ Man City យប់មិញ

កីឡាករអាហ្សង់ទីន Lionel Messi ទីបំផុតគឺអាចស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួន បានយ៉ាងអស្ចារ្យឲ្យ PSG នៅក្នុងការប្រកួត Champion Leagues ប៉ះនឹងក្រុមខ្លាំងមេឃខៀវ Man Cityកាលពីយប់មិញ។

នៅចប់ការប្រកួត Messi បាននិយាយថាជ័យជំនះ ទៅលើក្រុម Man City គឺជាលទ្ធផលដ៏ល្អប្រសើរ ដែលអាចបញ្ជាក់បានថាទំរង់លេងរបស់ PSG គឺកាន់តែខ្លាំងឡើង ខ្លាំងឡើងហើយក៏ជាជ័យជំនះ ដ៏ធំធេងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

គួរឲ្យដឹងដែរថា Messi បានមកចូលរួមជាមួយនឹង PSG គួរឲ្យភ្ញាក់ផ្អើលកាលពីរដូវក្តៅ ហើយបានបង្ហាញខ្លួនលេងបាន៤ប្រកួតមកហើយតែទើបតែអាចរកគ្រាប់បាល់បាន ដំបូងយប់មិញនេះប៉ុណ្ណោះដែលជា បាល់បោះឲ្យដោយការយល់ចិត្តពីសំណាក់កីឡាករ Mbappe ជួយឲ្យក្រុមយកឈ្នះ ក្នុងលទ្ធផល២ទល់នឹង០៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top