កីឡា

Rio ​និង Owen ​សឹង​មិន​ជឿ​នឹង​ភ្នែក ​ពេល​ឃើញ​គេ​ឱ្យ Messi ​ដេក​ធ្វើ​រនាំង​បាល់​

​លោក Rio Ferdinand ​និង​ Owen Hargreaves ​សឹង​មិន​ជឿ​នឹង​ភ្នែក​របស់​ពួកគេ​ទេ ដែល​បាន​ឃើញ Lionel Messi ​ដេក​ធ្វើ​ជា​រនាំង​បាល់​ការពារ​គេ​ទាត់ Free Kick ​កាល​ពី​យប់មិញ​នេះ​។

ក្នុង​ការ​ប្រកួត​ដែល​ក្រុម PSG ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester City ​២-០ ​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង។ ជាក់​ស្ដែង Messi ​រក​បាន​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម PSG ​តាំង​ពី​ផ្លាស់​មក​លេង​នៅ​ទឹក​ដី​បារាំង ​និង​រឿង​មួយ​ទៀត​ដែល​គេ​ឱ្យ​កំពូល​កីឡាករ​រូប​នេះ​ដេក​ដើម្បី​ធ្វើ​រនាំង​ការពារ​បាល់​ពី​ការ​ទាត់ Free Kick ​របស់ Riyad Mahrez ​។

​ការ​ឱ្យ Messi ​ដេក​ធ្វើ​រនាំង​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​បាល់​២​នាក់​គឺ​លោក Rio Ferdinand ​និង​ Owen Hargreaves ​មិន​ចង់​ជឿ​ថា​កើត​ឡើង​នោះ​ទេ។ ​ដោយ​ពួកគេ​អះអាង​ថា​នេះ​មិន​មែន​ជា​អ្វី​ដែល Messi ​សម​នឹង​ធ្វើ​ឡើយ ហើយ​វា​ក៏​អាច​នឹង​បង្ហាញ​ពី​ការ​មិន​គោរព​ដល់​កំពូល​កីឡាករ​លើ​លោក​នេះ​ផង​ដែរ៕

ប្រភព៖ http://sabay

Most Popular

To Top