បរទេស៖ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba.com នៅថ្ងៃនេះបានប្រកាសថាខ្លួន បានដាក់គោលដៅថ្មីមួយដើម្បិអាចទាញយក អ្នកលក់ថ្មីប្រមាណជា១០០ ០០០ទៀត នៅលើវេបសាយរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធនេះ ខណៈដែលអាជីវកម្មអនឡាញកំពុងផ្ទុះខ្លាំង ដោយសរកូវីដ។ លោក Stephen Kuo ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ Alibaba បានថ្លែងថា៖កាលពីឆ្នាំទៅបញ្ហារាតត្បាត បានធ្វើឲ្យវិស័យឌីជីថលមានសន្ទុះកើនឡើងយ៉ាងខ្លាំង ជាពិសេសការទិញទំនិញអនឡាញការចាយលុយអនឡាញ ហើយជាលទ្ធផលទំហំនៃប្រតិបត្តិការបានកើនឡើងដល់ទៅ ៣ខ្ទង់។ លោក Kuo បន្តថា៖នៅក្នុងឆ្នាំសារពើពន្ធ២០២២...
Firmino យប់មិញនេះ អាចស៊ុតបានដល់ទៅ២គ្រាប់ ជួយឲ្យក្រុមហង្សក្រហម Liverpoolអាចយកឈ្នះក្រុមខ្លាំង Man UTD ក្នុងទឹកដី Old Trafford តែម្តងក្នុងលទ្ធផល៤ ទល់នឹង២។ ម្ចាស់ផ្ទះតាមពិតទៅអាចគ្របដណ្តប់ លើក្រុមភ្ញៀវដល់ ទៅ៥៣,៣ភាគរយ និងស៊ុតបាន១៨ដង ប៉ុន្តែចំគោលដៅតែ៣ដង ប៉ុណ្ណោខណៈដែលក្រុមភ្ញៀវLiverpool ស៊ុតបាន១៧ដងដែរ ហើយចំគោលដៅដល់ទៅ៨ដង។ គ្រាប់បាល់ទី១កើតឡើងដំបូង Fernandes...
សេនហ្វ្រេនស៊ីស្កូ៖អ្នកទិញបន្ទះឈីបធំបំផុត នៅលើពិភពលោកមួយចំនួនរួមមាន Apple Inc Microsoft Corp និង Google របស់ Alphabet Inc កំពុងចូលរួមជាមួយក្រុមហ៊ុនផលិតបន្ទះឈីបធំ ៗ ដូចជា Intel Corp ដើម្បីបង្កើតក្រុមបញ្ចុះបញ្ចូលថ្មីដើម្បីជំរុញ ការឧបត្ថម្ភធនផលិតបន្ទះឈីបរបស់រដ្ឋាភិបាល យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ក្រុមអ្នកបង្កើតថ្មីនៅសហសម្ព័ន្ធអាមេរិករួម បញ្ចូលទាំងសេវាកម្មវេបសាយ...
បរទេស៖រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើប្រាក់បន្ថែម២១០ពាន់លានដុល្លារតៃវ៉ាន់ ស្មើនឹង៧,៥២ពាន់លានដុល្លារអាមេរិក ក្នុងការចំណាយជួយដល់ ដំណោះស្រាយសេដ្ឋកិច្ច ជាមួយនឹងការ រាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩ ស្របពេលមានការរាយការណ៍ ពីករណីឆ្លងក្នុងស្រុកថ្មីចំនួន១៣ករណី។ ការចាត់វិធានការទប់ស្កាត់មុន និងមានប្រសិទ្ធភាពនានា រួមមានការបិទព្រំដែនផងនោះ បានទទួលជោគជ័យក្នុងការការពារកោះតៃវ៉ាន់ ពីការរាតត្បាតឆ្លងដ៏អាក្រក់បំផុត ហើយកោះកាន់លទ្ធិប្រជាធិបតេយ្យមានប្រជាជន ២៤លាននាក់នេះ មកទល់ពេលបច្ចុប្បន្ន បានរាយការណ៍មានការឆ្លងត្រឹមតែ១២៥៦ប៉ុណ្ណោះ ដែលភាគច្រើនជាការនាំចូលមក។ ប៉ុន្តែទីផ្សារនិងរដ្ឋាភិបាល បានការជ្រួលច្រាលក្នុងចិត្ត...
តំបន់ធម្មជាតិខ្នងផ្សារ ពេលនេះស្មៅរុក្ខជាតិ តូចធំកំពុងលាស់ត្រួយបៃតងខ្ចី ហាក់ត្រៀមតែងខ្លួន រងចាំទេសចរគ្រប់ទីជិតឆ្ងាយ មកគយគន់ សម្រស់របស់ខ្លួន គ្រប់ទិវា។ ខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរ...
the Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាកខ្សែប្រយុទ្ធកំពុងលេងធ្លោម្នាក់ បានធ្វើឲ្យក្លឹបកាំភ្លើងធំ Arsenal មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពេលដែលបានប្រកួតប៉ះគ្នាកាលពីនៅក្នុង ពានរង្វាន់ Europa Leagueកន្លងមក។ កីឡាករអន្តរជាតិសញ្ជាតិសេនេហ្គាល់ Abdallah Sima ដែលបច្ចុប្បន្នកំពុង មានឈ្មោះលេងឲ្យក្លឹប Sparta Prague នោះក៏កំពុងមានឈ្មោះជាកីឡាករគោលដៅ របស់ក្លឹបជាច្រើនទៀតនៅអង់គ្លេសផងដែរដូចជា Man UTD...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងដាក់ពង្រាយប្រព័ន្ធរ៉ាដា ដែលមាននៅក្នុងប្រទេស សម្រាប់ការឃ្លាំមើលដែនសមុទ្រ ដែលចាប់ផ្តើមនៅឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ កាលពីឆ្នាំមុនប្រទេសនេះបានអភិវឌ្ឍដោយជោគជ័យ នូវប្រព័ន្ធរ៉ាដាឃ្លាំមើលដែនសមុទ្រថ្មីដោយប្រើបច្ចេកវិទ្យាផ្ទាល់ខ្លួន ហើយរដ្ឋបាលកម្មវិធីការទិញយកអាវុធការពារជាតិ (DAPA) នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន ការពារក្នុងស្រុក LIG Nex1 Co. ដែលមានតម្លៃ ១៦៤ ពាន់លានវ៉ុន...
បរទេស៖ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស គឺក្រុមហ៊ុន Virgin Atlantic និងក្រុមហ៊ុន Iberia ទាំងអស់ បានលុបចោលជើងហោះហើរ ទៅកាន់ទីក្រុងតេលអាវីវ ចំណែកក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប បានចូលរួមជាមួយ ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក ក្នុងការចៀសវាងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល ស្របពេលដែលមានជម្លោះកើនខ្លាំងឡើងនៅទីនោះ។ ក្រោយការលុបចោលជើងហោះហើររបស់ខ្លួន ដែលទៅនិងមកពីទីក្រុងតេលអាវីវនៅថ្ងៃព្រហស្បតិ៍នេះនោះ ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា “សុវត្ថិភាពនិងសន្តិសុខរបស់សហសេវិកនិងអតិថិជនរបស់យើង តែងតែជាអាទិភាព កំពូលរបស់យើង ហើយយើងបន្តពិនិត្យមើលស្ថានភាពយ៉ាងយកចិត្តទុកដាក់”។...
តូក្យូ៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងចាក់វ៉ាក់សាំងអត្តពលិកអូឡាំពិករបស់ខ្លួន ដែលជាវិធានការមួយនឹងធ្វើឲ្យពួកគេឈានមុខគេ សម្រាប់ប្រជាជនទូទៅនៅពេលដែលរដ្ឋាភិបាល ប្រឈមមុខនឹងសម្ពាធលើ ការចាប់ផ្តើមយឺតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មិនមានការអត្ថាធិប្បាយភ្លាមៗ ពីអ្នករៀបចំអូឡាំពិក ឬគណៈកម្មាធិការអូឡាំពិកជប៉ុនអំពីរបាយការណ៍នៅក្នុងកាសែត Nikkei និង Yomiuri Shimbun ដែលមិនបានប្រាប់ពីប្រភពរបស់ពួកគេឡើយ។ កាសែតបាននិយាយថា មនុស្សប្រហែល ២៥០០ នាក់រួមទាំងអត្តពលិក និងគ្រូបង្វឹកនឹងត្រូវបានរាប់បញ្ចូលដោយសហព័ន្ធកីឡាជប៉ុនទទួលបន្ទុក គ្រប់គ្រងការប្រណាំងនេះ។ កន្លងមករដ្ឋាភិបាលជប៉ុនបានបដិសេធថា ខ្លួនមិនបានពិចារណាលើផែនការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថាយោធាជប៉ុនអាមេរិក និងបារាំងបានចាប់ផ្តើមធ្វើ សមយុទ្ធយោធាចាប់ពីថ្ងៃនេះទៅនៅត្រង់ចំណុច ភាគនិរតីរបស់ប្រទេសជប៉ុនក្នុងពេលដែលភាពព្រួយបារម្ភ ជាមួយនឹងចិនកាន់តែខ្លាំងឡើង នៅក្នុងតំបន់។ ប្រភពដដែលបានឲ្យដឹងដែរថា នាវាចម្បាំងរបស់ប្រទេស អូស្ត្រាលីក៏បានចូលរួមនៅក្នុង សមយុទ្ធនេះផងដែរហើយជឿជាក់ថា វានឹងអូសបន្លាយរយៈពេលមួយសប្តាហ៍ ដែលមានរួមបញ្ចូលទាំងកងកម្លាំងអាកាសជើងទឹកនិង ជើងគោកដែល ភាគច្រើនមានប្រភពមកពីប្រទេសចំនួន៣។ សមយុទ្ធយោធានេះត្រូវបានគេមើលឃើញផងដែរថា គឺជាចំណងទំនាក់ទំនងយោធាដ៏ស៊ីជម្រៅរវាងជប៉ុន ជាមួយនឹងសម្ព័ន្ធមិត្តធំៗរបស់ខ្លួនដូចជាអាមេរិកជាដើមក្នុងការរារាំង និងកាត់បន្ថយឥទិ្ធពលរបស់មហាយក្សដែលកំពុងធ្វើការសកម្មភាព យោធាយ៉ាងខ្លាំងនៅក្នុងតំបន់ភាគខាងកើតនិងខាងត្បុងនៃសមុទ្រចិន។...