កីឡា

Liverpool យកឈ្នះ Man UTD ក្នុងទឹកដី Old Trafford

Firmino យប់មិញនេះ អាចស៊ុតបានដល់ទៅ២គ្រាប់ ជួយឲ្យក្រុមហង្សក្រហម Liverpoolអាចយកឈ្នះក្រុមខ្លាំង Man UTD ក្នុងទឹកដី Old Trafford តែម្តងក្នុងលទ្ធផល៤ ទល់នឹង២។

ម្ចាស់ផ្ទះតាមពិតទៅអាចគ្របដណ្តប់ លើក្រុមភ្ញៀវដល់ ទៅ៥៣,៣ភាគរយ និងស៊ុតបាន១៨ដង ប៉ុន្តែចំគោលដៅតែ៣ដង ប៉ុណ្ណោខណៈដែលក្រុមភ្ញៀវ
Liverpool ស៊ុតបាន១៧ដងដែរ ហើយចំគោលដៅដល់ទៅ៨ដង។

គ្រាប់បាល់ទី១កើតឡើងដំបូង Fernandes នៅនាទីទី១០ ប៉ុន្តែតាមពីក្រោយបានវិញដោយ Jota នៅនាទី ទី៣៤ មុននឹងចប់ការប្រកួតតង់ទី ១កីឡាករ Firmino រកបាន១គ្រាប់ ផងដែរ។

ការប្រកួតចូលដល់តង់ទី២ នៅនាទីទី៤៧ហង្សក្រហម Liverpool បន្ថែមបាន១គ្រាប់ទៀតដោយ Firmino ដដែល ប៉ុន្តែម្ចាស់ផ្ទះថែមបានវិញ នៅនាទី ទី៦៨ដោយខ្សែប្រយុទ្ធ Rashford ។មុនការប្រកួតទៅហើយនៅនាទីទី៩០កីឡាករ Mo Salah អាចបន្ថែម១គ្រាប់ ចុងក្រោយបញ្ចប់ការប្រកួត៕ ប្រែសម្រួល:ស៊ុនលី


Most Popular

To Top