កីឡា

Man UTD នឹងប្រើប្រាស់ Lingard ដើម្បីជួយ ក្នុងការដោះដូរយក Sancho

the Goal នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Dortmund កីឡាករ Jadon Sancho នឹងត្រូវការជួយគាំទ្របន្ថែម ពីក្លឹបថ្មីប្រសិនបើពិត ជាចង់ចាកចេញ ឲ្យបាននៅក្នុងរដូវក្តៅ ខាងមុខនេះ។

ប្រភពដដែលព្រមទាំង the Sun ផងដែរបានជឿជាក់ថា ក្លឹបបិសាចក្រហម Man UTD ដែលជាអ្នកកំពុងនាំមុខគេ សម្រាប់កីឡាករអង់គ្លេសរូបនេះ អាចនឹងចាប់ផ្តើមពិចារណា ក្នុងការប្រើប្រាស់វិធីសាស្ត្រមួយ គឺការដោះដូរកីឡាករ Jesse Lingard ជាមួយនឹង Sancho។

គួរឲ្យដឹងដែរថាទំរង់លេងរបស់ Lingard កំពុងឡើងខ្លាំងមែនទែន ជាមួយនឹងក្លឹប West Ham ដែលកំពុងលេង ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែគាត់នឹងអាចក្លាយទៅជា កូនសោដ៏សំខាន់ ក្នុងការជួយដល់ក្លឹប ក្នុងការព្យាយាមធ្វើឲ្យការចំណាយ សម្រាប់ថ្លៃខ្លួន Sancho ប្រមាណជា ១០០លានផោននោះ នឹងអាចចុះមកទាប ជាងនេះបន្តិច៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top