The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកានេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេសRaheem Sterlingនឹងមិនចុះកុងត្រាថ្មីដែលមានតម្លៃដល់ទៅ៤៥ម៉ឺនផោនក្នុងមួយសប្តាហ៍ឡើយហើយនឹងត្រូវរងចាំមើលរហូតដល់ថាតើគ្រូបង្វឹកលោកPepនឹងអាចបន្តកុងត្រាថ្មីជាមួយក្លឹបដូចគ្នាដែរជាមុនសិន។ កាលពីសប្តាហ៍កន្លងមកគ្រូបង្វឹករូបនេះបានបញ្ជាក់ហើយថាលោកនឹងមិនចាកចេញពីក្លឹបឡើយនារដូវក្តៅខាងមុខទោះបីជាកុងត្រាបច្ចុប្បន្ននៅសល់ត្រឹមតែ១៨ខែទៀតហើយមិនទាន់ចាប់ផ្តើមធ្វើការចចារជាមួយគ្នាដើម្បបន្តកុងត្រាថ្មីនៅឡើយក្តី។ The Sunnsportsបញ្ជាក់ករណីនេះមានន័យថាកីឡាករSterlingនឹងបន្តទៅលេងជាមួយនឹងលោកPep Guardiolaប្រសិនបើគ្រូបង្វឹករូបនេះសម្រេចចិត្តទៅដឹកនាំក្លឹបផ្សេងណាមួយនាពេលខាងមុខ។Sterlingវ័យ២៤ឆ្នាំក្រោមការដឹកនាំលោកPepពិតជាមានឈ្មោះជាកីឡាករសំខាន់បំផុតរបស់ក្លឹបអស់រយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ តាមការប៉ាន់ប្រមាណបានអោយដឹងថា គ្រាប់មិនទាន់ផ្ទុះចំនួន ១,៦ លានតោននៃយុទ្ធភ័ណ្ឌ ក្នុងសង្គ្រាមលោកលើកទី២ នៅតែបន្សល់ទុកនៅក្រោមបាតសមុទ្របាល់ទិក និងសមុទ្រខាងជើង ក្បែរប្រទេសអាឡឺម៉ង់នៅឡើយ។ នេះបើយោងតាមអ្នកឃ្លាំមើលបរិស្ថាន Naturschutzbund (NABU) ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាម NABU កងទ័ពអាល្លឺម៉ង់...
ជប៉ុន៖គ្រោងឆ្អឹងនៃបក្សីដំបូងនៅលើភពលោកលោកដែលបានហោះបានកាលពីសម័យដាយណូស័រកាលពី ១២០ លានឆ្នាំមុនត្រូវបានគេរកឃើញនៅក្នុងប្រទេសជប៉ុន ហើយវាអាចជួយអ្នកបុរាណវិទ្យាសរសេរឡើងវិញនូវប្រវត្តិនៃការហោះហើរនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អំពីទំហំនៃសត្វព្រាបសត្វនេះមានស្លាបពណ៌ប្រផេះនិងពណ៌ត្នោត។ យោងតាមអ្នកវិទ្យាសាស្ត្របានអោយដឹងថាវាអាចធ្វើឱ្យកក្រើកកន្ទុយហើយអាចបក់ស្លាបបាន។ មានឈ្មោះថា Fukuipteryx prima, ឆ្អឹងដែលត្រូវបានអភិរក្សគួរឱ្យកត់សម្គាល់ត្រូវបានគេរកឃើញដែលត្រូវបានគេកប់នៅក្នុងថ្មដែលមានអាយុកាលតាំងពីដើម Cretaceous ។ ហ្វូគូជីផិចជាបក្សីដំបូងបង្អស់ចាប់ពីពេលនេះដែលត្រូវបានគេរកឃើញនៅខាងក្រៅប្រទេសចិនហើយវាអាចនឹងបង្ខំអ្នកវិទ្យាសាស្ត្រឱ្យពិចារណាឡើងវិញនូវព័ត៌មានលម្អិតខ្លះៗនៅក្នុងការវិវត្តនៃការហោះហើរ៕ដោយ៖លី ភីលីព
MONTREAL៖ការរំពឹងទុករបស់ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់មិនឲ្យចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំក្រោយកាន់តែខិតជិតមកដល់ហើយ បន្ទាប់ពីទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡា ពិភពលោក (WADA) បានផ្តល់អនុសាសន៍ថា អាជ្ញាធរធ្វើតេស្តិ៍សារធាតុលើកម្លាំងរបស់ប្រទេសនេះត្រូវបានប្រកាសមិនគោរពតាមច្បាប់អន្តរជាតិយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយអង្គការ WADA បាននិយាយថា គណៈកម្មាធិការត្រួតពិនិត្យការអនុវត្តច្បាប់របស់ខ្លួន (CRC) បានផ្តល់អនុសាសន៍ថា ទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡា របស់រុស្ស៊ី (RUSADA) ត្រូវបានបញ្ឈប់ជាថ្មីម្តងទៀត នៅពេលគណៈកម្មាធិការប្រតិបត្តិរបស់អង្គការឃ្លាំមើលសារធាតុហាមឃាត់ក្នុងកីឡាអន្តរជាតិជួបប្រជុំគ្នានៅទីក្រុងប៉ារីសនៅថ្ងៃទី ៩ ខែធ្នូ។ ប្រសិនបើប្រធាន WADA ទទួលយកអនុសាសន៍នេះប្រទេសរុស្ស៊ីប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងររួមទាំងការហាមឃាត់ដែលអាចកើតមានពីអូឡាំពិកទីក្រុងតូក្យូឆ្នាំ...
ក្នុងការដឹកនាំប្រកួតដំបូង Jose Mourinho បានជួយ Spurs យកឈ្នះលើ West Ham ប៉ុន្តែគ្រប់គ្នាប្រាកដជាចង់ពីថ្លៃពលកម្មរបស់លោកជាមួយក្លឹប។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានចុះកុងត្រាជាមួយ Spurs រហូតដល់បញ្ចប់រដូវកាល២០២២-២៣។ សម្រាប់ប្រាក់បៀវត្សរ៍របស់បុរសវ័យ៥៦ឆ្នាំទទួលបាន ២៨៨ ០០០ម៉ឺនផោនក្នុងមួយសប្ដាហ៍ (១២,៥លានផោនក្នុង១ឆ្នាំ)។ បើប្រៀបធៀបអ្នកចាត់មុនលោក Pochettino ទទួលបានត្រឹម៨,៥លានផោនក្នុង១ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាក្ដី ប្រាក់បៀវត្សរ៍របស់អ្នកចាត់ការថ្មីរបស់ Spurs...
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកានេះបានឲ្យដឹងថាក្រោយមានព័ត៌មានកាន់តែច្រើនអំពីការចាកចេញពីក្លឹបBarcelonaនោះកីឡាករខ្សែប្រយុទ្ធឆ្នើមល្បីឈ្មោះLuis Suarezបានបញ្ជាក់ថាលោកអាចនឹងផ្លាស់ទៅលេងចាមួយនឹងក្លឹបនៅលីកកំពូលអាមេរិកគឺក្លឹបថ្មីInter Miamiរបស់លោកBeckham។ គួរឲ្យដឹងដែរកីឡាករអ៊ុយរ៉ាហ្គាយរូបនេះនឹងផុតកំណត់កុងត្រាចាស់រហូតដល់ចប់រដូវកាលនេះហើយប៉ុន្តែក្លឹបយក្សមួយនេះអាចនឹងធ្វើការជ្រើសយកជម្រើសបន្តកុងត្រាបន្ថែម២ឬ៣រដូវកាលដោះដូរសិនដើម្បីអាចលក់កីឡាកររូបនេះបានក្នុងតម្លៃណាមួយ។ Suarezបានសាងកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញកាលពីពេលនៅជាមួយនឹងក្លឹបចាស់ហង្សក្រហមLiverpoolនិងពេលមកដល់Barcelona។ការផ្ទេរមកទឹកដីអេស្បាញបានធ្វើឡើងកាលពីឆ្នាំ២០១៤ក្នុងតម្លៃខ្លួនប្រមាណជា៦៥លានផោន។នៅទីនេះSuarezអាចបង្ហាញខ្លួនសរុប២៦០ដងនិងរកគ្រាប់បាល់បានទៅដល់១៨៥ដង៕ ប្រែសម្រួល:ស៊ុនលី
The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកានេះបានឲ្យដឹងថាខ្សែប្រយុទ្ធវ័យក្មេងឆ្នើមរបស់ក្លឹបហង្សក្រហមLiverpoolកីឡាករRhian Brewsterដែលកំពុងបានបង្ហាញវត្តមានបានតិចតួចបំផុតឲ្យឈុតធំរបស់ក្លឹបក្រោមការដឹកនាំរបស់លោកKlopp។ គេជឿជាក់យ៉ាងច្បាស់ណាស់ដែលBrewsterពិតជាចង់បានការប្រកួតឲ្យបានក្នុងជំរើសទី១ហើយកំពុងពិចារណាក្នុងចាកចេញផងដែរ។ប្រភពដដែលបានសរសេរទៀតថាឧិកាសក៏ត្រូវបានមកដល់ដូចការរំពឹងទុកដោយក្នុងនោះក្លឹបAston Villaកំពុងដាក់សំណើរសុំចចារខ្ចីជើងកីឡាកររូបនេះមកជួយក្លឹប។ គួរឲ្យដឹងដែរគ្រូបង្វឹកក្លឹបលោកJurgen Kloppធ្លាប់បានបញ្ជាក់កាលពីពេលថ្មីចុងក្រោយនេះហើយថាលោកនឹងអនុញ្ញាតិឲ្យកីឡាករវ័យ១៩ឆ្នាំរូបនេះចាកចេញនៅពាក់កណ្តាលរដូវកាលនេះធ្វើយ៉ាងណាឲ្យគេអាចទទួលបានបទពិសោធកាន់តែច្រើនបន្ថែមទៀត៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖គណៈ កម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជា នឹងបញ្ជូនក្រុមកីឡាបាល់ទាត់ស្ប៉ាស្យាល់មួយក្រុម ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ស្ប៉ាស្យាល់ អូឡាំពិក អនុតំបន់មេគង្គលើកទី៩ (9″ Mokong Football Tournament) នឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យឡាវ។ លោកចាប រតនា មន្រ្តីរបស់គណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថា ដោយទទួលបានការអញ្ជើញចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាក្រុមហ៊ុន Twitter Inc កំពុងចាប់ផ្តើមបង្កើតលក្ខណៈពិសេសមួយសម្រាប់អ្នកប្រើប្រាស់ដើម្បីលាក់ការឆ្លើយតបមួយចំនួននៅលើធ្វីតធ័ររបស់ពួកគេដើម្បីផ្តល់ឱ្យមនុស្សនូវការគ្រប់គ្រងបន្ថែមទៀតលើការសន្ទនារបស់ពួកគេនៅលើគេហទំព័រយោងតាមការចេញផ្សាយពីគេហទំព័ចចចចរជប៉ុនធូដេ។ លក្ខណៈពិសេសត្រូវបានសាកល្បងនៅសហរដ្ឋអាមេរិក កាណាដា និងជប៉ុន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Twitter ក្នុងការសម្អាតមាតិការំលោភបំពាន និងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ ក្នុងពេលធ្វើតេស្តិ៍ក្រុមហ៊ុនបានរកឃើញថាមនុស្សភាគច្រើនលាក់ការឆ្លើយតបដែលពួកគេរកឃើញថា មិនពាក់ព័ន្ធប្រធានបទ ឬគួរឲ្យរំខាន។ អ្នកប្រើប្រាស់នៅតែអាចមើលឃើញនិងទាក់ទងជាមួយចម្លើយដែលលាក់ដោយចុចរូបតំណាងនឹងលេចឡើងនៅលើ Twitter ។ លោក Xie បាននិយាយនៅក្នុង blog post...
បរទេស៖សហរដ្ឋអាមេរិកនិងបារាំង តាមសេចក្តីរាយការណ៍ កំពុងតែជំរុញបង្កើនប្រព័ន្ធរ៉ាដានៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយមានការវាយប្រហារដោយកូនដ្រូននិងមីស៊ីល ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងអារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញា ដែលទីក្រុងវ៉ាស៊ីនតោនធ្វើការថ្កោលទោសទៅលើប្រទេសអ៊ីរ៉ង់។ ប្រធានទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីការពារជាតិបារាំង ក៏បានធ្វើការប្រកាសពីបេសកកម្មដែនសមុទ្រ ដើម្បីផ្តល់កិច្ចការពារដែនទឹកតំបន់ឈូងសមុទ្រ នៅក្នុងវេទិកាសន្តិសុខបារ៉ែនមួយ កាលពីថ្ងៃសៅរ៍ផងដែរ នេះបើតាមការចេញផ្សាយរបស់កាសែត Yahoo News។ គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ Kenneth McKenzie ដែលគ្រប់គ្រងប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ានិងអាស៊ីទក្សិណ បាននិយាយយ៉ាងដូច្នេះថា...