ព្រឹត្តិការណ៍

ណាតូ នឹងសម្លាប់សត្វថនិកសត្វសមុទ្រយ៉ាងច្រើន អំឡុងការធ្វើសមយុទ្ធ នៅប្រទេសអាល្លឺម៉ង់

បរទេស៖ តាមការប៉ាន់ប្រមាណបានអោយដឹងថា គ្រាប់មិនទាន់ផ្ទុះចំនួន ១,៦ លានតោននៃយុទ្ធភ័ណ្ឌ ក្នុងសង្គ្រាមលោកលើកទី២ នៅតែបន្សល់ទុកនៅក្រោមបាតសមុទ្របាល់ទិក និងសមុទ្រខាងជើង ក្បែរប្រទេសអាឡឺម៉ង់នៅឡើយ។ នេះបើយោងតាមអ្នកឃ្លាំមើលបរិស្ថាន Naturschutzbund (NABU) ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាម NABU កងទ័ពអាល្លឺម៉ង់ Bundeswehr បានបំផ្ទុះគ្រាប់បែក WWII ចំនួន ៤២ គ្រាប់ ក្នុងពេលត្រៀមធ្វើសមយុទ្ធរបស់អង្គការ ណាតូ កាលពីខែសីហាឆ្នាំ ២០១៩ ដែលមានឈ្មោះថា “Northern Coasts” ។ រាល់ការផ្ទុះត្រូវបានគេរាយការណ៍ថា បានសម្លាប់រាល់ភាវៈមានជីវិតក្នុងទឹកក្នុងចម្ងាយ ១០-៣០ ម៉ែត្រ ជុំវិញកន្លែងផ្ទុះ។

បន្ទាប់ពីកងកម្លាំងអាល្លឺម៉ង់បានសម្អាតតំបន់សមុទ្រ វាត្រូវបានគេកត់សម្គាល់ឃើញថា មានយ៉ាងហោចណាស់ត្រីសមុទ្របំបៅកូនដោយទឹកដោះចំនួន ១៨ក្បាល ត្រូវបានគេរកឃើញថាបានស្លាប់។ NABU បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួនពិតប្រាកដនៃចំនួនថនិកសត្វសមុទ្រដែលត្រូវបានសម្លាប់ និងរងរបួសនៅតែមិនទាន់ដឹងនៅឡើយ ហើយអាចខ្ពស់ជាងនេះដោយសារសត្វទាំងនេះមានរយៈពេលវែងបង្កាត់ពូជ។

បញ្ហាមួយទៀតគឺគ្រាប់រំសេវមិនទាន់ផ្ទុះដែលនៅក្រោមទឹក។ NABU ព្រមានថាសំបកគ្រាប់ដែលរលួយបន្តិចម្តង ៗ បញ្ចេញនូវសារធាតុគីមីគ្រោះថ្នាក់ដែលបំពុលបរិស្ថាន និងបង្កគ្រោះថ្នាក់ដល់មនុស្សដែលបរិភោគត្រីដែលចាប់បានពីតំបន់សមុទ្រដ៏ធំល្វឹងល្វើយនេះ។

NABU បានជំរុញឱ្យអាជ្ញាធរអាឡឺម៉ង់ដោះស្រាយបញ្ហាបន្ទាន់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top