នៅមុននេះបន្តិច Taylor Swift បានចែករំលែកអត្ថបទមួយទាក់ទង នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ដែលមានចំណងជើងថា ៖ “មិនដឹងថាគួរធ្វើអ្វីទៀតនោះទេ”។ អត្ថបទមានខ្លឹមសារដូចតទៅ ៖ “អ្នកទាំងអស់គ្នា! មានការប្រកាសកាលពីថ្មីៗនេះថាកម្មវិធីប្រគល់ពានរង្វាន់ American Music Awards នឹងផ្ដល់ពានរង្វាន់កិត្តិយស «ពានរង្វាន់តារាប្រចាំទសវត្ស» ដល់ខ្ញុំនៅកម្មវិធីឆ្នាំនេះ។ ខ្ញុំមានគម្រោងនឹងសម្ដែងខ្លីៗនូវបទចម្រៀងល្បីរបស់ខ្ញុំ នៅពេញមួយទសវត្សកន្លងមកនេះ។...
បរទេស៖រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា សហរដ្ឋអាមេរិកមានគម្រោងរក្សាទុកកងទ័ពអាមេរិកចំនួនពី៥០០នាក់ទៅ៦០០នាក់ នៅលើទឹកដីនៃប្រទេសស៊ីរី និងថា អាមេរិកនឹងបន្តធ្វើជាដៃគូជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី។ នៅក្នុងអំឡុងពេលធ្វើដំណើរតាមយន្តហោះទៅកាន់ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក លោករដ្ឋមន្ត្រី បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងនឹងមានកងទ័ពចំនួន៥០០នាក់ទៅ៦០០នាក់ នៅទីនោះ នៅថ្ងៃចុងបញ្ចប់ ហើយយើងនៅតែចល័តកងទ័ពចេញពីប្រទេសស៊ីរីភាគឦសាន”។ គួរបញ្ជាក់ថា ចំនួននេះ គឺត្រូវគ្នានឹងសេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយប្រធានអគ្គសេធិការចម្រុះ លោកឧត្តមសេនីយ៍...
ភ្នំពេញ៖ស្របពេលដែលវិស័យខុនដូរ មានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងគំរោងខុនដូរ របស់ក្រុមហ៊ុនជប៉ុន ????? ??????? (?? +??) #លំនៅឋានអារ៉ាខាវ៉ា ដែលមានចាប់ពីតម្លៃ ២៨,០០០ដុល្លារឡើងទៅ ខណៈការទិញបង់រំលស់ដោយអត់ការប្រាក់ អ្វីដែលពិសេសនោះមិនត្រូវការប្រាក់កក់មុន ស្ថិតនៅការិយាល័យលក់ ផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នឹងគំរោងបញ្ចប់ការសាងសង់នៅក្នុងចុងខែ១២ ឆ្នាំ២០២០ខាងមុខនេះ។...
អង់គ្លេសបានអបអរការប្រកួតទី១០០០របស់ខ្លួន ដោយបានយកឈ្នះជម្រើសជាតិ លត់ម៉ុងតេណេក្រូ ៧-០ ក្នុងកីឡដ្ឋាន Wembley បានឡើងទៅវគ្គចែកពូល Euro 2020។ ប្រធានក្រុម Harry Kane ធ្វើបាន៣គ្រាប់ម្នាក់ឯងនាទី១៩,២៤និង៣៧។ សម្រាប់៤គ្រាប់ផ្សេងទៀតរបស់ក្រុមតោកំណាចអង់គ្លេសសម្រេចដោយកីឡាករ Alex Oxlade-Chamberlain, Marcus Rashford Tammy Abraham និង Aleksandar...
ហ្វីលីពីន៖ Beatbox គឺជាការបញ្ចេញសម្លេងផ្សេងៗគ្នាមកផ្គុំជាបទភ្លេងក្នុងពេលតែមួយ ហើយវាបានក្លាយជាចំណាប់អារម្មណ៍ពិសេសមួយសម្រាប់អ្នកចូលចិត្តភ្លេងបែបHip Hop ហើយសមត្ថភាពរបស់ក្មេងស្រីម្នាក់នេះច្បាស់ជាធ្វើអោយអ្នកភ្ញាក់ផ្អើល ។ ក្មេងស្រីអាយុ១០ ឆ្នាំZipporah បានធ្វើអោយអ្នកប្រើប្រាស់បណ្តាញអុីនធ័រណេតនៅប្រទេសហ្វីលីពីនស្គាល់ច្បាស់តាំងពីឆ្នាំ២០១៧ រហូតហៅនាងថាជារាជនីBeatbox វ័យក្មេងព្រោះនាងអាចបញ្ចេញសម្លេងជាភ្លេងពីក្នុងមាត់រហូតដល់១៥ សម្លេងផ្សេងគ្នាអោយក្លាយជាសាច់ភ្លេងគូរអោយចង់រាំ ។ Zipporah និងឪពុករបស់នាងឈ្មោះ Jehu Temelloso តែងបង្ហាញស្ទីលBeatbox ថ្មីរបស់ពួកគេក្នុងប៉ុស្តិ៍ YouTube ឈ្មោះ...
ហ្វូស៊ីលធ្មេញសត្វស្វាធំជាងគេបង្អស់ដែលធ្លាប់រស់នៅលើផែនដី បានបញ្ចេញពន្លឺថ្មីពីការសិក្សានៃការវិវត្តរបស់ពូជស្វា។ សត្វស្វាប្រភេទ Gigantopithecus blacki ត្រូវបានគេជឿថាមានកម្ពស់ជិត ៣ ម៉ែត្រ និងមានទម្ងន់រហូតដល់ជាង ៦០០ គីឡូក្រាម។ នៅក្នុងការស្រាវជ្រាវដ៏ជឿនលឿនមួយ អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងម៉ូលេគុលពីធ្មេញហ្វូស៊ីលសត្វស្វាដែលមានអាយុកាល ២លានឆ្នាំមុន នៅក្នុងរូងភ្នំប្រទេសចិន។ យោងតាមសាស្ត្រាចារ្យ Frido Welker មកពីសកលវិទ្យាល័យ Copenhagen ឲ្យដឹងថា “វាអាចជាខ្សែស្រឡាយនៃស្វាឪ,...
តារាចម្រៀងស្រីវ័យក្មេងរបស់ហង្សមាស រ៉េត ស៊ូហ្សាណា នៅថ្មីៗនេះបានបញ្ចេញឲ្យអ្នកគាំទ្រឃើញនូវរបៀបផាត់មុខថ្មីយ៉ាងកម្រមួយ ដែលបានបង្ហាញពីភាពខុសប្លែកនៃសម្រស់របស់នាង មើលសឹងមិនស្គាល់។ ហ្សាណា បានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមិនសូវអើពើនឹងការចេញមុខចេញមាត់តាមរយៈបណ្ដាញសារព័ត៌មាន ដោយការបង្ហោះរូបភាព និងវីដេអូខ្លីមួយនៅលើ IG របស់នាងកាលពីថ្មីៗនេះ។ រូបភាពនោះ តារាចម្រៀងវ័យក្មេងនិយមច្រៀងភាសាអង់គ្លេសរូបនេះ ស្ថិតក្នុងសំលៀកបំពាក់អាវយឺតពណ៌ក្រហមអត់ដៃយ៉ាងសាមញ្ញ ប៉ុន្តែផ្ទៃមុខគឺខុសរាល់ដង ស្ទើរចំណាំមិនបាន។ ផ្ទៃមុខនាង ត្រូវបានផាត់ឲ្យមើលទៅឃើញ រាងសិចស៊ីជាងមុន ខណៈចិញ្ចើមបះត្រង់ទៅលើដ៏ពេញនិយម...
ភ្នំពេញ៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែពេញចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុមកាលពីយប់មិញ ទោះបីប្រកួតស្មើក្រុមជម្រើសជាតិម៉ុងហ្គោលី ១-១ ក្ដី ព្រោះលោកបានមើលឃើញចំណុចរីកចម្រើនច្រើន ពិសេសគឺការធ្វើបានល្អតាមការគ្រោងទុកតែម្ដង ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្ដរជាតិយប់មិញ លោក Felix បាននិយាយថា «ការប្រកួតថ្ងៃនេះ គឺដូចជាអ្វីដែលយើងបានគ្រោងទុកហើយ យើងបានអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន និងមានចំណុចល្អច្រើន»...
បរទេស៖ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅពេលថ្មីៗនេះថា ទីក្រុងវ៉ាស៊ីនតោន ខុសឆ្គងដែលស្នើឲ្យទីក្រុងអង់ការ៉ាបោះបង់ចោលប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដែលខ្លួនបានទិញរួចហើយ ដោយហៅវាថា ជាការបំពានដល់សិទ្ធិអធិបតេយ្យភាព។ នៅក្នុងជំនួបនៅសេតវិមាននាថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញប្រធនាធិបតីតួកគី ឲ្យបោះបង់ចោលប្រព័ន្ធអាវុធ S-400 ដែលបញ្ជូនទៅដល់ប្រទេស តួកគី កាលពីខែកក្កដា...
កម្មវិធីប្រដាល់កម្ពុជាសង្វៀនគុណខ្មែរ ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា បានឈានមកដល់ការប្រកួតផ្តាច់ព្រ័ត្រជុំទី១ហើយ នៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកានេះ។ លោកស្រីគង់ កុសល នាយិការទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបានប្រាប់ឱ្យដឹងថា៖ «សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រជុំទីមួយនៃក្រុមពីរនេះ នឹងមានការជួបគ្នារវាងកីឡាករកម្ពុជាគឺ ធន់ ចាន់តាក់ និង កីឡាករថៃ ភេតណងប៊ី គាតបានឌិតយីម ដូច្នេះសូមអ្នកស្នេហាកីឡាប្រដាល់ចូលរួមទស្សនាផ្ទាល់ ឬតាមកញ្ចក់ទូរទស្សន៍ ដើម្បីលើកទឹកចិត្តកីឡាករខ្មែរយើងនៅ សង្វៀន ស្ថានីយ៍ទូរទស្សន៍CBS ( CTN, MYTV, និង CNC) វេលាម៉ោង ៨ព្រឹកតទៅ»។ ស្របពេលនឹងការប្រកួតជ្រើសរើស ជើងឯកនៃក្រុមពីរនេះ ក៏មានការចូលរួមប្រកួតពីកីឡាករជា ច្រើនរូបផងដែរ រួមមាន៖ កីឡាករឈុត សេរីវ៉ាន់ថង ជួបជាមួយកីឡាករ ទួនប៉េ ស៊ីតសាមផាយ៉ាក់ ក្នុងលក្ខណៈមិត្តភាព, កីឡាករស៊ីងថង ស៊ីតកាំណាន់ប្រាសឺត ប៉ះជាមួយកីឡាករ នុមស្ទឹក ស. រ៉ូតឆៃ ជាដើម។ គួរបញ្ជាក់ថា ម្ចាស់ជើងឯកនៅថ្ងៃសៅរ៍នេះ នឹងទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធ៥០០ដុល្លារ ម៉ូតូ Zoomer X មេដាយមួយ និងលិខិតសរសើរមួយផងដែរ៕