ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា សម្រាប់កីឡាករ-កីឡាការិនីប៉េតង់ដែលដណ្តើមបានមេដាយមាសនៃ“ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩ គោលការណ៍ពិសេសប្រាក់រង្វាន់លើកទឹកចិត្តចំនួន(១២០លានរៀល)លោកនឹងសុំឲ្យអត្តពលិក។ លោបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឳកាសពិធីសន្និសីទសារព័ត៌មានស្តីពី “ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។...
The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆកានេះបានឲ្យដឹងថាក្លឹបអធិរាជសReal Madridបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចចារទិញយកកីឡាករខ្សែប្រយុទ្ធអង់គ្លេសRaheem SterlingទោះបីជាដឹងថាMan Cityមិនមានបំណងលក់កីឡាកររូបនេះក្តី។ ប្រភពដដែលបានសរសេរទៀតថាក្លឹបReal Madridមិនត្រឹមតែប៉ុណ្ណោះបានត្រៀមលុយដល់ទៅ៧០លានផោនបូករួមជាមួយនឹងកីឡាករGareth Baleផងដែរដើម្បីសុំធ្វើការចចារជាមួយនឹងក្លឹបMan CItyដែលកំពុងដឹកនាំដោយលោកPep Guardiola។ រីឯ The Sky Sportsវិញក៏បាននិយាយដែរថាប្រធានក្លឹបរបស់Real Madridក៏នឹងធ្វើដំណើរទៅមើលការប្រកួតរបស់Sterlingផងដែរក្នុងការប្រកួតរបស់ជម្រើសជាតិអង់គ្លេសនាពេលខាងមុខដើម្បីបញ្ជាក់ឲ្យច្បាស់ថាការចំណាយរបស់ក្លឹបពិតជារឿងដ៏ត្រឹមត្រូវមួយ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក មិនគួរចេញសម្ញែងកាយវិការ ស្តីពីបញ្ហាដែនសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រេសិតអាមេរិកមួយរូប បានធ្វើការថ្កោលទោសការគម្រាមកំហែងរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ នៅថ្ងៃចន្ទនេះ និងបានអញ្ជើញមេដឹកនាំទាំងនោះ ឲ្យចូលរួមជំនួបកំពូលពិសេស នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជួសឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ទទួលទានអំបុក ក្រុមហ៊ុន អ័រគីដេវីឡា បានប្រកាសចែកចាយអំបុក ឲ្យអតិថិជនខ្លួនមិនគិតថវិកា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ឆ្នាំ២០១៩នេះ ជាឆ្នាំដំបូងសម្រាប់ពលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាលបានប្រកាស ឲ្យចូលរួមយុទ្ធនាការហូបអំបុកទាំងអស់គ្នា ដើម្បីអបអរសាទរ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា...
បរទេស:ប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិតួកគីនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាថាការបញ្ជូនប្រព័ន្ធការពារមីស៊ីលរុស្ស៊ីS-400ដែលតួកគីបានបញ្ជាទិញនឹងអាចត្រូវបានពន្យារពេលពីអ្វីដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២០ ។ ប្រទេសដែលជាសម្ព័ន្ធមិត្តណាតូមួយនេះនិងសហរដ្ឋអាមេរិកកន្លងមកត្រូវបានគេមើលឃើញថានៅបន្តស្ថិតនៅក្នុងជម្លោះគ្នាជុំវិញបញ្ហានៃការបញ្ជាទិញប្រព័ន្ធS-400ផលិតនៅប្រទេសរុស្សីដែលក្រុងវ៉ាស៊ីនតោនតែងតែបាននិយាយថាវានឹងមិនអាចនឹងដាក់ឲ្យប្រើប្រាស់ជាមួយគ្នាទៅនឹងប្រព័ន្ធការពាររបស់ណាតូហើយវាគឺជាការបង្កការគំរាមកំហែងដល់យន្តហោះចម្បាំង Lockheed Martin F-35 របស់ខ្លួន។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងអង់ការ៉ានៅតែបន្តបញ្ជាទិញនិងទទួលបានកញ្ចប់ទី១របស់ខ្លួនពីរុស្សីដដែលកាលពីខែកក្កដាកន្លងមកទាំងដែលអាមេរិកធ្លាប់បានគម្រាមថានឹងដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួនហើយក្នុងនោះផងដែរវ៉ាស៊ិនតោនបានលុបឈ្មោះតួកគីចេញពីបញ្ជីប្រទេសដែលអាចធ្វើការបញ្ជាទិញយន្តហោះចម្បាំងF-35ផងដែរ៕ ប្រែសម្រួល:ស៊ុនលី
The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalលោកUnai Emeryត្រូវបានគេជឿជាក់ថានឹងនៅសល់តែរយៈពេលតែ១ខែទៀតប៉ុណ្ណោះក្នុងការរក្សាតំណែងរបស់ខ្លួនខណៈដែលលោកMourinhoកំពុងអង្គុយរងចាំនោះ។ ក្លឹបកាំភ្លើងធំArsenalក៏សង្ឃឹមដែរថាលោកEmeryនឹងអាចកែប្រែស្ថានភាពឡើងវិញក្នុងរយៈពេលមួយខែនេះក្នុងពេលដែលបច្ចុប្បន្នArsenalទទួលបានជ័យជំនះបានតែ៤ដងប៉ុណ្ណោះក្នុងការប្រកួតទាំង១១លើកក្នុងនោះចុងក្រោយប្រកួតស្មើទៅនឹងក្រុមWolvesក្នុងទឹកដីខ្លួនឯងផង។ ទោះបីជាយ៉ាងណាក្តីក្លឹបកាំភ្លើងធំArsenalក៏បានចេញមកអះអាងដែរអំពីពាក្យចចាមអារ៉ាមថាប្រធានក្លឹបបានពិភាក្សាគ្នាជាមួយនឹងលោកJose Mourinhoថាវាគឺជារឿងមិនពិតឡើយ៕ ប្រែសម្រួល:ស៊ុនលី
The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបហង្សក្រហមLiverpoolអាចនឹងប្រឈមមុខទៅនឹងការបាត់បង់កីឡាករអង់គ្លេសដ៏ល្អម្នាក់គឺAdam Lallanaដោយមិនមានតម្លៃខ្លួនអ្វីឡើយខណៈដែលមានក្លឹបធំៗនៅចិននិងអាមេរិកកំពុងចង់បាន។ កីឡាករឆ្នើមអង់គ្លេសរូបនេះស្ថិតនៅក្នុងឆ្នាំចុងក្រោយហើយនៃកុងត្រារបស់ខ្លួនជាមួយនឹងក្លឹបដែលនេះមានន័យថារូបគេអាចយល់ព្រមក្នុងការចុះកុងត្រាជាមួយនឹងក្លឹបផ្សេងមិនមែនស្ថិតនៅក្នុងលីកអង់គ្លេសបាននៅក្នុងខែមករានេះ។ កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានឲ្យតម្លៃខ្លាំងផងដែរពីសំណាក់គ្រូបង្វឹកក្លឹបលោកJurgen Kloppដោយទាំងបទពិសោធនិងអត្តចារិត។ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានសរសេរទៀតថាកុងត្រាថ្មីមិនទាន់អាចធ្វើបានមែនប៉ុន្តែក្លឹបគឺពិតជាមានបំណងពិភាក្សាលើលទ្ធភាពនៃការបន្តកុងត្រាជាមួយនឹងLallana៕ ប្រែសម្រួល:ស៊ុនលី
អ៊ីស្រាអែល៖អ្នកបុរាណវិទូបានរកឃើញព្រះវិហារនៅសតវត្សរ៍ទី៦ ដែលមានរូបចម្លាក់គួរឲ្យភ្ញាក់ផ្អើល និងបង្អួចកញ្ចក់ត្រូវបានគេឧទ្ទិសដល់អាថ៌កំបាំងនៃការធ្វើទុក្ករបុគ្គលដ៏រុងរឿងនៅក្នុងប្រទេសអ៊ីស្រាអែលនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អាជ្ញាធរបុរាណវត្ថុអ៊ីស្រាអែលថា ការជីករកឃើញនៅទីក្រុង Beit Shemesh នៅភាគខាងលិចនៃក្រុងយេរូសាឡិម សម្រាប់ព្រះវិហារមួយបង្កើតឡើងដើម្បីឧទ្ទិសដល់ទុក្ករបុគ្គលដ៏រុងរឿង ហើយផ្ទាំងចម្លាក់នេះបំពេញដោយថ្មគ្រីម រូបចម្លាក់ និងចង្កៀងធំៗ ។ អ្នកបុរាណវិទ្យាបានចាប់ផ្តើមធ្វើការនៅព្រះវិហារដោយអស់ពីចិត្តនៅឆ្នាំ ២០១៧ ដោយបានរកឃើញព្រះវិហារនេះមានអាយុកាលតាំងពីចក្រភពប៊ីហ្សីនទីនហើយមានប្លង់គ្របដណ្ដប់ប្រហែល ១ ភាគ ៣ នៃព្រះវិហារ។ វាត្រូវបានគេគិតថា ត្រូវបានប្រើដោយអ្នកធ្វើធម្មយាត្រាធ្វើដំណើរឆ្លងកាត់តំបន់បរិសុទ្ធរហូតដល់វាត្រូវបានគេបោះបង់ចោលនៅសតវត្សទី៧។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កូរ៉េខាងជើង បានតបតទៅវិញចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយនិយាយថា ការពិពណ៌នារបស់របាយការណ៍របស់កូរ៉េខាងជើងថាជាអ្នកឧបត្ថម្ភដល់ភេរវកម្ម គឺជាឧទាហរណ៍មួយនៃ“ គោលនយោបាយអរិភាព” របស់សហរដ្ឋអាមេរិកដែលកំពុងរារាំងកិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងតែដំណើរការរលូនទៅមុខ ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកានេះ ។ គួររំលឹកថា...
ភ្នំពេញ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឆ្នាំនេះគឺជាពេលវេលាដ៏អស្ចារ្យបំផុត ដែលក្រុមហ៊ុន សាមសុង ធ្វើការ ផ្តល់ជូននូវបទពិសោធន៍ ដ៏ជាទីមោទនៈនៃកំពូលអានុភាពលេខ ១០ សម្រាប់បច្ចេកវិទ្យារបស់ខ្លួន ក៏ដូចជាកម្មវិធីប្រូម៉ូសិនដ៏ពិសេសគួរឱ្យភ្ញាក់ផ្អើល មិនធ្លាប់មានក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ លេខ ១០ របស់ សាមសុង នៅពេលនេះគឺតំណាងឱ្យទាំង ភាពរីករាយ និងភាពភ្ញាក់ផ្អើលដ៏អស្ចារ្យផងដែរ។...