កីឡា

Adam Lallana អាចនឹងដើរចេញពីក្លឹបដោយគ្មានតម្លៃខ្លួន ខណៈក្លឹបនៅចិននិងអាមេរិកចង់បាន

The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបហង្សក្រហមLiverpoolអាចនឹងប្រឈមមុខទៅនឹងការបាត់បង់កីឡាករអង់គ្លេសដ៏ល្អម្នាក់គឺAdam Lallanaដោយមិនមានតម្លៃខ្លួនអ្វីឡើយខណៈដែលមានក្លឹបធំៗនៅចិននិងអាមេរិកកំពុងចង់បាន។

កីឡាករឆ្នើមអង់គ្លេសរូបនេះស្ថិតនៅក្នុងឆ្នាំចុងក្រោយហើយនៃកុងត្រារបស់ខ្លួនជាមួយនឹងក្លឹបដែលនេះមានន័យថារូបគេអាចយល់ព្រមក្នុងការចុះកុងត្រាជាមួយនឹងក្លឹបផ្សេងមិនមែនស្ថិតនៅក្នុងលីកអង់គ្លេសបាននៅក្នុងខែមករានេះ។

កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានឲ្យតម្លៃខ្លាំងផងដែរពីសំណាក់គ្រូបង្វឹកក្លឹបលោកJurgen Kloppដោយទាំងបទពិសោធនិងអត្តចារិត។ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានសរសេរទៀតថាកុងត្រាថ្មីមិនទាន់អាចធ្វើបានមែនប៉ុន្តែក្លឹបគឺពិតជាមានបំណងពិភាក្សាលើលទ្ធភាពនៃការបន្តកុងត្រាជាមួយនឹងLallana៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top