ភ្នំពេញ៖សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានប្រកាសឲ្យដឹងថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះនឹងមានកីឡាករអុកចត្រង្គជើងខ្លាំងៗចំនួន១៦រូបប្រកួតប្រជែងគ្នាដណ្ដើមពានរង្វាន់បុណ្យសមុទ្រឆ្នាំនេះនៅខេត្តកំពត យោងរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោក កាក់ ឡងឌី ជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានប្រាប់ឲ្យដឹងថា ពិធីបុណ្យសមុទ្រឆ្នាំនេះនៅខេត្តកំពតដែលជាកន្លែងប្រារព្វពិធីបុណ្យសមុទ្រនោះគេត្រៀមកីឡាករអុកជើងខ្លាំងរបស់គេចំនួន៨រូប...
Real Madrid កំពុងរៀបចំគម្រោងទិញយកខ្សែបម្រើប្រយុទ្ធរបស់ Manchester City កីឡាករ Raheem Sterling ដោយហ៊ានដាក់សំណើ៧០លានផោន បូកថែម Gareth Bale ម្នាក់ទៀត។ យោងតាមប្រភព Sky Sports ឲ្យដឹងថា អ្នកតំណាងរបស់ Madrid នឹងធ្វើដំណើរទៅមើលទម្រង់លេងរបស់ Sterling ពេលលេងឲ្យជម្រើសជាតិអង់គ្លេសនៅខែក្រោយ...
Tottenham Hotspur បានចាប់ផ្ដើមប្ដឹងឧទ្ធរណ៍ចំពោះកាតក្រហមរបស់ Son Heung-min ដែលធ្វើឲ្យ Andre Gomes រងរបួសស្មងជើងធ្ងន់ធ្ងរ។ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងបានសម្រក់ទឹកភ្នែកក្រោយឈូសយកបាល់ដោយអចេតនាបង្ករបួសលើ Gomes ក្នុងការប្រកួត Premier League នៅ Goodison Park។ បើតាម Everton កីឡាករ Gomes ពេលនេះបានទទួលការវះកាត់ជោគជ័យហើយ។...
អ្នកតវ៉ាទាមទារផ្ដាច់ខ្លួននៅកាតាឡាន់ជាច្រើនពាន់នាក់ បាននាំគ្នាដង្ហែតាមផ្លូវក្នុងទីក្រុងបាសេឡូណា និងដុតរូបស្ដេចអេស្ប៉ាញនៅពេលដែលព្រះអង្គធ្វើទស្សនកិច្ចក្នុងក្រុងនេះ។ ក្រុមអ្នកតវ៉ា បាននាំគ្នាដុតភ្លើងនៅតាមផ្លូវសំខាន់ៗក្នុងទីក្រុង ខណៈដែលអ្នកមួយចំនួនទៀតនាំគ្នាគោះឆ្នាំងហើយស្រែកថា “កាតាឡាន់គ្មាស្ដេចទេ”។ តំបន់នេះត្រូវបានរងការវាយប្រហារដោយការតវ៉ាជាច្រើនសប្តាហ៍ដែលបង្កឡើងដោយការជាប់ពន្ធនាគាររបស់មេដឹកនាំបំបែកខ្លួនកាលពីខែមុន។ ភាពចលាចលកើតឡើងប៉ុន្មានថ្ងៃមុនការបោះឆ្នោតសកលលើកទី ២ របស់អេស្បាញនៅឆ្នាំនេះ។ គណបក្សបំបែកខ្លួនធំ ៗ ចំនួន ៣ បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃច័ន្ទខណៈរដ្ឋបាលរដ្ឋកាតាឡានដឹកនាំដោយបំបែកខ្លួនបានជំរុញឱ្យអ្នកគាំទ្ររក្សាឥរិយាបថសមរម្យ។ គួរឲ្យដឹងថា ស្ដេចអេស្ប៉ាញព្រះអង្គ Felipe VI បានយាងទៅកាន់ទីក្រុងបាសេឡូណាជាមួយនឹងម្ចាស់ក្សត្រី Letizia...
ថ្ងៃនេះ ទំព័រនេះ Sabay សុំរំលឹកពីអនុស្សាវរីយកុមារភាពបន្តទៀតគឺហ្គេមដាក់កាក់(Video Game Arcade Cabinet) ទាំង ៥ ដែលទទួលបានការពេញនិយមបំផុតក្នុងជំនាន់ទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ ហើយប្រិយមិត្តប្រាកដជាស្គាល់ និងធ្លាប់បានកម្សាន្តហ្គេមទាំងនោះ និងទទួលបានអនុស្សាវរីយជាច្រើន មានទាំងភាពរំភើបសប្បាយរីករាយ រួមទាំងអនុស្សាវរីយជូរចត់ផងដែរ។ ១. បើនិយាយពី Warrior of...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាព៣ដែលអ្នកមិនគួរញ៉ាំស្រា។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្នុងពេលដែលអ្នកមិនទាន់ញ៉ាំអីចូលពោះសោះ អ្នកមិនគួរពិសារស្រាឡើយ ព្រោះក្រោយពេលដែលសារធាតុអាល់កុលចូលទៅក្នុងពោះវៀនអ្នក នឹងធ្វើឲ្យពោះវៀនអ្នកអាចរបួសបាន។ ជាពិសេស បើធ្ងន់ធ្ងរ នឹងអាចធ្វើឲ្យអ្នកពុលបានយ៉ាងងាយ។ អ្នកមិនគួរញ៉ាស្រាលាយគ្នាទេ ដោយមិនគួរពិសារស្រាស លាយជាមួយស្រាក្រហម ហើយលាយជាមួយស្រាបៀរឡើយ ព្រោះអាចធ្វើឲ្យអ្នកងាយស្រវឹងខ្លាំងណាស់។ ជាពិសេស អាចធ្វើឲ្យសុខភាពអ្នកឆាប់ទ្រុឌទ្រោមផងដែរ ដោយធ្វើឲ្យថ្លើម ខួរក្បាល ក្រពះ...
ភ្នែកគឺជាសរីរាង្គដែលសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។បើភ្នែកមើលមិនឃើញ អ្នកនឹងបាត់បង់អ្វីៗទាំងអស់។ម៉្យាងទៀតបើភ្នែកមើលមិនច្បាស់ក៏ជាបញ្ហាមួយដែរ។ដូចនេះតើអ្នកគួរធ្វើដូចម្តេចដើម្បីការពារភ្នែកអ្នកនោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកគួរតែសម្លឹងមើលរុក្ខជាតិបៃតងឲ្យបានច្រើន ដោយសម្លឹងមិនដាក់ភ្នែកនៅម៉ោង៦ព្រឹកគឺជាពេលវេលាដែលល្អបំផុត។ រុក្ខជាតិបៃតងនេះ ធ្វើឲ្យភ្នែកអ្នកភ្លឺជាងមុនដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែសម្លឹងមើល ដើម្បីការពារភ្នែករបស់អ្នក។ បរិភោគអាហារដែលមានពណ៌លឿងឲ្យបានច្រើនដូចជា ល្ហុង ការ៉ុតជាដើម។ អាហារទាំងនេះ នឹងជំនួយដល់ភ្នែកអ្នកណាស់ ធ្វើឲ្យភ្នែកអ្នកមិនងាយម្ញូបនោះឡើយ។ ចូលអ្នកកុំសម្លឹងមើលទូរស័ព្ទយូរពេកមាន ន័យថា មិនត្រូវលេងទូរស័ព្ទយូរទេ វាប៉ះពាល់ដល់ភ្នែកខ្លាំងណាស់ ដោយធ្វើឲ្យអ្នកឆាប់ពាក់វែងតាជាខ្លាំង។...
ភ្នំពេញ៖លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ SEA GAMES 2019 លើកទី៣០នៅប្រទេសហ្វីលីពីននាខែក្រោយនេះសហព័ន្ធនឹងបញ្ជូនកីឡាករ៣រូបនិងកីឡាការិនី៤រូបទៅចូលរួមប្រកួតជាផ្លូវការហើយ ។ លោកបានបន្តថា កីឡាករចំនួន៣រូបរួមមានកីឡាករ ប៊ុន កេន្នី ជាកីឡាករឆ្នើមរបស់កម្ពុជា និងជាកូនខ្មែរកើតនៅប្រទេសបារាំង កីឡាករ ឳ សារិទ្ធ និងកីឡាករ កីឡាករឃ្លាំង ពន្លក...
បាងកក៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានជំរុញឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីន ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ១៩៦៥ ដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយរាល់បញ្ហាសំណងក្នុងសម័យសង្គ្រាម ចំពេលមានជម្លោះដែលកំពុងកើតមាន។ លោកអាបេ និងលោកមូ ន បានជួបប្រជុំគ្នានៅជាយក្រុងបាងកក នៅពេលដែលទំនាក់ទំនងទ្វេភាគីបានចុះខ្សោយដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំជុំវិញសំណងពលកម្មក្នុងសម័យសង្គ្រាមដែលបានកើតឡើងនៅក្នុងចន្លោះពាណិជ្ជកម្ម ១ភាគ ១០។ នេះជាលើកទីមួយហើយដែលមេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាចាប់តាំងពីមេដឹកនាំទាំងពីរ មានការប្រជុំគ្នាមួយទល់នឹងមួយជាផ្លូវការនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំមុន៕ដោយ ឈូក...
ហុងកុង៖ អស់ច្រើនខែហើយដែរ ដែលតារាសម្តែង Eric Li ចាកចេញពីក្រុមហ៊ុនTVB ក្រោយបំពេញការងារនៅទីនោះអស់ពេលជាង២០ ឆ្នាំហើយពេលនេះនៅមិនទាន់មានការងារច្បាស់លាស់មួយធ្វើវិញទេ ។ តារាសម្តែងជើងចាស់ Eric Li ដែលទទួលជោគជ័យខ្លាំងក្នុងខ្សែភាពយន្តចុងក្រោយនៅ TVB “The Man Who Kill Trouble” នោះបានប្រាប់អ្នកសារព័ត៌មានថា លោកទំនេរគ្មានការងារធ្វើជាងខែហើយ ក្រោយចាកចេញពីទ្រនុំភាពយន្តល្បីមួយនេះ...