កីឡា

អ្នកជើងខ្លាំងអុកចត្រង្គ១៦រូបនឹងប៉ះគ្នានៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះនាខែធ្នូ

ភ្នំពេញ៖សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានប្រកាសឲ្យដឹងថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះនឹងមានកីឡាករអុកចត្រង្គជើងខ្លាំងៗចំនួន១៦រូបប្រកួតប្រជែងគ្នាដណ្ដើមពានរង្វាន់បុណ្យសមុទ្រឆ្នាំនេះនៅខេត្តកំពត យោងរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។


លោក កាក់ ឡងឌី ជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានប្រាប់ឲ្យដឹងថា ពិធីបុណ្យសមុទ្រឆ្នាំនេះនៅខេត្តកំពតដែលជាកន្លែងប្រារព្វពិធីបុណ្យសមុទ្រនោះគេត្រៀមកីឡាករអុកជើងខ្លាំងរបស់គេចំនួន៨រូប ចំពោះសហព័ន្ធក៏យកកីឡាករខ្លាំងៗចំនួន៨រូបទៅចូលរួមប្រកួតដែរ ។


លោក គ្រួច ចន្ថារិទ្ធ ជាគ្រូបង្ហាត់អុកជម្រើសជាតិបានឲ្យដឹងថា ចំពោះកីឡាករ៨រូប របស់ខេត្តកំពតលោកមិនស្គាល់ឈ្មោះឡើយតែចំពោះកីឡាករ៦រូដែលយកពីភ្នំពេញទៅគឺជាកីឡាករ ប្រកួតជើងឯកជាតិបានពីចំណាត់ថ្នាល់លេខ១ដល់លេខ៨ ។ កីឡាករទាំង ៨ រូបមានកីឡាករសុខ លឹមហេងជាម្ចាស់ជើងឯកជាតិឆ្នាំ២០១៩ និងធ្លាប់គ្រងជើងឯកអង្គរសង្ក្រាន្ដឆ្នាំ២០១៨ កីឡាកររស់ រិទ្ធីយ៉ាចំណាត់ថ្នាក់លេខ២ឆ្នាំ២០១៩ កីឡាករ ឆយ វីរ៉ា ចំណាត់ថ្នាក់លេខ ៣ ឆ្នាំ២០១៩ និង ធ្លាប់តំណែងជើងឯកអុកឆ្នាំ២០១០ ។


កីឡាករ គុជ ពិសិដ្ឋចំណាត់ថ្នាក់លេខ៤ឆ្នាំ២០១៩ កីឡាករ៤រូបទៀត គឺកីឡាករ មាស សុភ័ក្រ្ត កីឡាករ ញឹម វណ្ណារ៉ូ កីឡាករ យ៉ាន សុខលាង និងកីឡាករឈាវ បូរ៉ាដែលធ្លាប់គ្រងតំណែងអង្គរសង្ក្រាន្ដ ២ ឆ្នាំជាប់ៗគ្នាគឺក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ ។


គ្រូបង្វឹករូបនេះបានបន្តថាសព្វថ្ងៃនេះកីឡាករអុកខ្លាំងៗមានច្រើនណាស់គ្រាន់តែពួកគេមិនមានពេលវេលាមកចូលរួមប្រកួតខ្លៃខ្លាំងមែនតែលេងដោយមិនគោរពបទបញ្ជា ដូចជាលេងយកឈ្នះ ចាញ់ដោយមិនកំណត់ម៉ោងជាដើម ៕ដោយ៖លី ភីលីព

Most Popular

To Top